Jaeger-LeCoultre Reverso Hybris Mechanica Calibre 185

REVERSO HYBRIS MECHANICA CALIBER 185 គឺជាសម្មតិផលនៃការអភិវឌ្ឍន៍

នៅទីក្រុងហ្សឺណែវ ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ ការបង្កើតថ្មីជាច្រើនបន្តបន្ទាប់និងភាពប៉ិនប្រសប់របស់ Jaeger-LeCoultre នៅតែបន្តក្នុងការផលិតគ្រឿងម៉ាស៊ីននាឡិកាអស់រយៈពេល ១៨៨ ឆ្នាំ។ Hybris Mechanica ជាម៉ូដនាឡិកាដំបូងគេដែលស្មុគស្មាញបំផុត ដោយបានច្នៃមកអោយមានពន្លឺចែងចាំងដូចជាផ្កាយនឹងមានភាពអស្ចារ្យគ្មានគូរប្រៀបនៅក្នុងពិភពនៃនាឡិកា។ នៅឆ្នាំ ២០២១ ក្នុងរយៈពេល ៦ ឆ្នាំដែលនៅក្នុងបណ្តុំម៉ូដចុងក្រោយនៃស្នាដៃដ៏អស្ចារ្យក្នុងការបង្កើត Jaeger-LeCoultre Reverso Hybris Mechanica Calibre 185 Quadriptyque គឺជាការបង្កើតនាឡិកាដំបូងគេនៅលើពិភពលោកដែលមានមុខបួនបង្ហាញពីម៉ោង។

Reverso Hybris Mechanica Caliber 185 គឺជាសម្មតិផលនៃការអភិវឌ្ឍអស់រយៈពេល ៦ឆ្នាំ ដោយរួមបញ្ចូលនូវភាពប៉ិនប្រសប់នៃ Jaeger-LeCoultre ជាមួយនឹងការចង្អុលបង្ហាញអំពីតារាវិទូដែលប្រកបដោយភាពច្នៃប្រឌិត។ នាឡិកាដៃនេះជានាឡិកាដៃទីមួយរបស់ពិភពលោកដែលមានមុខបង្ហាញចំនួនបួន។ ដោយបញ្ចូលការបង្ហាញអំពីចន្ទគតិចំនួន ៣ នៅលើផ្ទៃមុខផ្នែកខាងក្នុងនៃម៉ូដែលរបស់ Reverso (គន្លងរបស់ព្រះចន្ទ) បន្ថែមពីនេះ the Hybris Mechanica Quadriptyque អាចដឹងពីការកើតឡើងនៃព្រឹត្តិការណ៍តារាសាស្រ្តដូចជាចន្ទគ្រាស និងសូរ្យគ្រាស ថែមទាំងជានាឡិកាដៃទីមួយរបស់ពិភពលោកដែលអាចដឹងពីការវិវត្តដំណើរនៃចក្រវាល។

Face 1: មុខទី១៖ មាន ម៉ោង នាទី Tourbillon (ចង្អុលបង្ហាញវិនាទី) ប្រតិទិនច្បាស់លាស់ភ្លាមៗ កាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំបង្រ្គប់ ពេលយប់និងថ្ងៃ

មុខទី ២៖ មាន លោតម៉ោងឌីជីថល នាទី និង minute repeater

មុខទី ៣៖ អឌ្ឍគោលខាងជើងនៃដំណាក់កាលព្រះចន្ទ វដ្ដDraconic ព្រះចន្ទ វដ្ត Anomolistic ព្រះចន្ទ ខែនិងឆ្នាំ

មុខទី ៤៖ អឌ្ឍគោលខាងត្បូងនៃដំណាក់កាលព្រះចន្ទ

Jaeger-LeCoultre Reverso Hybris Mechanica Caliber 185 មានភ្ជាប់មកជាមួយនូវប្រអប់ពិសេសមួយ ជាមួយនឹងការប្រើដោយម៉ាស៊ីនដែលអាចឱ្យអ្នកពាក់ងាយស្រួលយល់ច្បាស់ក្នុងការកំណត់កាលបរិច្ឆេទ និងតារាសាស្ត្របានយ៉ាងឆាប់រហ័សនិងបន្ទាប់ពីបានពាក់នាឡិកានោះ។

នាឡិកាចុងក្រោយនៅក្នុងម៉ូដ Hybris Mechanica បានចំណាយពេលស្រាវជ្រាវនិងអភិវឌ្ឍន៍អស់រយៈពេល ៦ ឆ្នាំ។ ហើយទទួលបានសម្មតិផលនៅរយៈពេល ១៨៨ ឆ្នាំនៃការច្នៃប្រឌិតនិងជំនាញដែលបានបង្កើតឡើងនៅក្នុងសិក្ខាសាលានៃ La Grande Maison។ ជាមួយនឹង Reverso Hybris Mechanica Caliber 185 Quadriptyque, Jaeger-LeCoultre បានអះអាងជាថ្មីនូវជំហររបស់ខ្លួននៃការបង្កើតម៉ាស៊ីននាឡិកា និងបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការពង្រីកនឹងបង្កើននៃចំណេះដឹងខាងវិទ្យាសាស្ត្រ។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក