
ព្រឹត្តិការណ៍អាហារពេលល្ងាចជាលក្ខណៈឯកជនជាមួយ Breguet
ព្រឹត្តិការណ៍ 30 កញ្ញា 2016
ភាពផ្តាច់មុខនិងភាពខ្ពង់ខ្ពស់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង collection នៃ Breguet ក្នុងឆ្នាំ ២០១៨
Breguet មិនត្រឹមតែជាស្ថាបនិកដែលគួរឱ្យគោរពនិងស្ញប់ស្ញែង លើសពីនេះលោក Abraham-Louis Breguet ថែមទាំងបង្កើតនូវការច្នៃប្រឌិតនាឡិកា ច្រើនរាប់មិនអស់ដែលនៅបន្តមានអ្នកប្រើប្រាស់មកដល់សព្វថ្ងៃនេះ អ្វីដែលពិសេសម៉ាកនាឡិកានេះត្រូវបាន គេស្គាល់ថាជានិមិត្តរូបនៃប្រវត្តិសាស្រ្តនិងវប្បធម៌ដ៏មានមោទនភាពដែលតែងផ្តល់នូវសិល្បៈខាងធ្វើនាឡិកា ដ៏អស្ចារ្យបំផុតតាំងពីឆ្នាំ ១៧៧៥ មកម្ល៉េះ។ ដូចនេះហើយទើប Timepieces យកឱកាសដ៏ល្អនេះមកបង្ហាញឱ្យ ឃើញនូវនាឡិកាដៃ Breguet នេះ។

កម្មវីធីអាហារពេលល្ងាចបែបឯកជនដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារដ៏ធំនៅក្នុងក្រុង Raffles Hotel Le Royal ដែលបាននាំមកនូវទស្សនីយភាពគួរឱ្យចាប់អារម្មណ៍អំពីការស្វែងយល់ពីសិល្បៈទំនើបនៃការផលិត នាឡិកាដ៏ល្អផ្ដាច់មុខរបស់ Breguet ដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួម។ ហើយក្នុងនោះដែរ ក៏មានការផ្តល់ជូននូវឱកាសបង្ហាញពីនាឡិកានាំចូលផ្ដាច់មុខជាច្រើនដែលរួមជាមួយភាពច្នៃប្រឌិតថ្មីប្លែកក្នុងឆ្នាំ ២០១៨ ដែលបានសង្កត់ធ្ងន់លើច្បាប់នៃវិសាលភាពក្នុងវិស្វកម្មនិងភាពចុះសម្រុងគ្នាដែលបានពីការប្រមូលផ្ដុំនៃ ប្រពៃណីក្លាសិកបុរាណនិង Reine de Naples។




ក្នុងឱកាសនេះដែល លោក Emanuel Breguet ជាកូនចៅជំនាន់ទីប្រាំពីរ របស់លោក Abraham-Louis Breguet បានមានប្រសាសន៍អំពី collection ថ្មីមានការរចនាផ្តោតពិសេសទៅលើពហុមុខងារនៃគ្រឿងម៉ាស៉ីន ជាមួយគ្រឿងអលង្ការដ៏ល្អឥតខ្ចោះដោយលោក Fabien Levrion ជាអនុប្រធាននៃ Breguet នៅអាស៉ីអាគ្នេយ៍ នេះ។ កម្មវិធីបានបញ្ចប់ទៅដោយអស្ចារ្យ ជាមួយការសម្ដែងសិល្បៈគំនូរខ្សាច់គួរឱ្យចាប់អារម្មណ៍ដែលជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តនិងវប្បធម៌របស់ Breguet។

ព្រឹត្តិការណ៍

ការតាំងបង្ហាញថ្មីប្លែកភ្នែកនៃ Novelties Roger Dubuis ក្នុងឆ្នាំ ២០១៦ ហាង Timepieces បានរៀបចំកម្មវិធីតាំងពិព័រណ៍មួយរបស់នាឡិកាដៃ Roger Dubuis ដើម្បីបង្ហាញពី

ស្វែងយល់អំពី House នៃម៉ាកនាឡិកា Breguet តាមរយៈអាហារពេលល្ងាច ការសន្ទនា និងសិល្បៈនៃការធ្វើនំបុ័ង នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន Timepieces Cambodia

Hublot និង TIMEPIECES សូមគោរពអញ្ជើញលោកអ្នកជាភ្ញៀវសម្រាប់ការទស្សនាការប្រកួត FIFA World Cup វគ្គផ្តាច់ព្រ័ត្រដ៏រំភើបនៅលើ SORA Skybar វាគឺជាការពិតមួយដែលអ្នកគ្រប់គ្នាធ្លាប់បានជ្រាបជាយូរមកហើយថា

ភាពផ្តាច់មុខនិងភាពខ្ពង់ខ្ពស់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង collection នៃ Breguet ក្នុងឆ្នាំ ២០១៨ Breguet មិនត្រឹមតែជាស្ថាបនិកដែលគួរឱ្យគោរពនិងស្ញប់ស្ញែង លើសពីនេះលោក Abraham-Louis Breguet

Hublot ស្រលាញកីឡាបាល់ទាត់ដូចនឹង Timepieces ស្រលាញ់ Hublot អញ្ចឹង ដើម្បីអបអរសាទរវត្តមានថ្មីរបស់ Hublot នៅក្នុងប្រទេសកម្ពុជានិងការតែងតាំងជាអ្នកកំណត់ពេលវេលា ផ្លូវការនៃព្រឹត្តិការណ៍
សូមធ្វើការណាត់ជួបនៅថ្ងៃនេះ
ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក