សេក្តីណែនាំ
អ្នកអាចគិតថានាឡិកាគ្រាន់តែជាឧបករណ៍ដែលប្រាប់ពីពេលវេលាប៉ុណ្ណោះ យើងជឿជាក់ថាម៉ាស៊ីនដែលមានភាពស្មុគស្មាញទាំងនេះប្រៀបបានដូចជាសិល្បះមួយដ៏អស្ចារ្យ។ ហាង Timepieces មិនត្រឹមតែជាហាងលក់នាឡិកាម៉ាកល្បី ៗ លំដាប់ខ្ពស់នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាហាងដែលនាំលោកអ្នកទៅកាន់ពិភពនៃ ពេលវេលាដែលជាកេរ្ដិ៍ដំណែលដ៏ប៉ិនប្រសប់ផ្នែកសិល្បះហត្ថកម្មរបស់ការផលិតនាឡិកាដ៏ប្រណិត ។ យើងព្យាយាមផ្តល់ជូននូវជម្រើសដ៏ល្អបំផុតនៅលើពិភពលោកអំពីការផលិតនាឡិកាដៃនិងគ្រឿងអលង្ការ ព្រោះនាឡិកាដៃគឺមិនត្រឹមតែជាឧបករណ៍កំណត់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីភាពឆើតឆាយដែលអាចបន្តប្រើប្រាស់ពីមួយជំនាន់ទៅមួយជំនាន់។
Timepieces ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥ ដែលមានទីតាំងស្ថិតក្នុងអគារវឌ្ឍនៈកាពីតាលដ៏រីកចម្រើន និងជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះយើងមានផ្តល់ជូនអតិថិជនជាទីស្រឡាញ់របស់យើង នូវជម្រើសនាឡិកាដៃដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងពិភពលោករួមមាន៖ Breguet, Cartier, Hublot, Franck Muller, Jaeger-LeCoultre និងផ្សេងៗទៀត។
ដើម្បីបង្ហាញនូវការប្តេជ្ញារបស់យើង Timepieces នឹងបន្តផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ និងថ្លៃថ្នូរជាមួយនឹង មុខមាត់ថ្មីរបស់ហាងយើងក្នុងឆ្នាំ ២០២១ នេះ ដល់អតិថិជនរបស់យើង។
ការប្ដេជ្ញារបស់
ប្តេជ្ញានឹងផ្តល់ជូនអតិថិជនគ្រប់ៗរូបភាពរីករាយក្នុងការជ្រើសរើសទំនិញដ៏សំបូរបែបពីហាងយើងខ្ញុំ។ យើងផ្តល់ជូននូវម៉ូដរចនាដ៏ស្រស់ឆើតឆាយរួមជាមួយក្រុមការងារជំនាញដែលត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើស។ ការរៀបចំលំអរដែលបង្កប់នូវភាពសមសួន និងបង្ហាញឱ្យឃើញនូវការយកចិត្ត ទុកដាក់ផ្ទាល់ខ្លួន និងសេចក្តីត្រូវការរបស់អតិថិជន។
យើងពិតជាមានមោទនភាពដែលអាចផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏អស្ចារ្យ ម្យ៉ាងទៀតផ្នែកសេវាកម្មរបស់ យើងត្រូវបានបំពាក់ដោយបច្ចេកវិទ្យារបស់ប្រទេសស្វីសដើម្បីធានាថានាឡិការបស់អ្នកនៅតែស្ថិតក្នុងស្ថានភាពល្អបំផុត។ Timepieces ផ្តល់ជូននូវសេវាកម្មពេញលេញសម្រាប់ការត្រួតពិនិត្យគុណភាព ការថែរក្សា គ្រឿងម៉ាស៉ីន ការកែលម្អ កែសំរួលតួនាឡិកា ការប្តូរថ្ម ការធ្វើតេស្តភាពធន់នឹងទឹក និង សេវាត្រួតពិនិត្យផ្សេងៗទៀត។