ពិភពលោកស្ថិតនៅលើដៃអ្នក The New Orbis Mundi from BOVET 1822

ត្រឡប់ទៅឆ្នាំ 1822 ដែលមានរយៈពេល 200 ឆ្នាំមុន ស្ថាបនិក Edouard Bovet ដែលជាអ្នកផលិតនាឡិកាមកពីក្រុង Fleurier ប្រទេសស្វីស បានធ្វើដំណើរជុំវិញពិភពលោក។ ដោយសារតែប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ BOVET ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការធ្វើដំណើរ ហើយម៉ូឌែលរបស់ Bovet គឺពេញលេញជាមួយនឹងនាឡិកាដែលមានបង្ហាញតំបន់ម៉ោងចំនួនពីរ ចំនួនបី និងម៉ោងពិភពលោក ដែលទាំងអស់នេះសុទ្ធតែទទួលបានភាពជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រមូលទិញនាឡិកានៅជុំវិញពិភពលោកនៅអំឡុង 20 ឆ្នាំចុងក្រោយនេះ។

ជាលទ្ធផល នាឡិកាដែលបង្ហាញតំបន់ពេលវេលាច្រើនស្ថិត បានចាក់ចូលទៅក្នុង DNA ហើយ BOVET បានបង្កើតការប្រែប្រួលផ្សេងៗគ្នាជាច្រើនលើម៉ូឌែលប្រភេទនេះ។

នៅឆ្នាំ 2020 BOVET បានណែនាំ Récital 26 Chapter Two ដែលជានាឡិកាដែលបានទទួលពានរង្វាន់ “Mechanical Exception” នៅ GPHG ក្នុងឆ្នាំ 2020 ដែលបង្ហាញពីផ្ទៃមុខរងនៃម៉ោងសកលនៅម៉ោង 3 ទៀបភ្លឺ ដែលតម្កើនរចនាម៉ូឌនៃ ការបង្ហាញតំបន់ពេលវេលាច្រើន ឱ្យកាន់តែមានលក្ខណៈពិសេសថែមមួយកម្រិតទៀត។

ឥឡូវនេះ ដើម្បីអបអរសាទរខួបលើកទី 200 របស់ BOVET បានចេញនូវម៉ូឌែលថ្មីមួយ នោះគឺ Orbis Mundi

តម្រូវការ

សាកស្រមៃថាអ្នកកំពុងធ្វើដំណើរអាជីវកម្មពីទីក្រុង Miami ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់មកបន្តទៅឌូបៃ ហើយចុងក្រោយបញ្ចប់នៅសិង្ហបុរី។ គ្រាន់តែដឹងថាតើម៉ោងប៉ុន្មានបន្ទាប់ពីឆ្លងកាត់តំបន់ពេលវេលាជាច្រើនគឺពិបាកណាស់ទៅហើយ ប្រសិនបើអ្នកពាក់នាឡិកាម៉ោងស្តង់ដារពិភពលោក ច្បាស់ណាស់ថាម៉ោងពិភពលោកនៅលើនាឡិកាគឺពិតជាតូចពេកសម្រាប់ភ្នែកដែលអស់កម្លាំងរបស់អ្នកក្នុងការមើល។

ដើម្បីបំពេញតម្រូវការនេះ​ BOVET 1822 បានបង្កើតនូវការអភិវឌ្ឍន៍ម៉ូឌែលថ្មីដ៏ទំនើបដែលមានលក្ខណៈល្អជាង មុនក្នុងការកំណត់ និងការប្រើប្រាស់នៃមុខងារម៉ោងពិភពលោក នោះគឺម៉ូឌែល Orbis Mundi

នាឡិកាថ្មីនេះបង្ហាញតំបន់ពេលវេលាទាំង 24 ភ្លាមៗ ដោយសារតែមានការបង្ហាញម៉ោងយ៉ាងអស្ចារ្យបំផុត ហើយមុខងារទាំងអស់ត្រូវបានកំណត់ដោយប្រើតែគ្រាប់បង្វិលមួយប៉ុណ្ណោះ។ ការបង្ហាញនេះធ្វើឱ្យការមើលម៉ោងគ្រប់ទីកន្លែងក្នុងពិភពលោកមានភាពងាយស្រួល។

ពិភពលោកសព្វថ្ងៃនេះកាន់តែតូចទៅៗ ដោយសារមនុស្សកាន់តែច្រើនកំពុងធ្វើការពីផ្ទះ ហើយប្រាស្រ័យទាក់ទង កាន់តែច្រើនឡើងជាមួយអ្នកដទៃនៅជុំវិញពិភពលោក។

BOVET 1822 ប្រហែលជាមានមូលដ្ឋាននៅភូមិតូចមួយនៃក្រុង Fleurier ក្នុងប្រទេសស្វីស ប៉ុន្តែមានអ្នកនិយមគាំទ្រ និងដៃគូ BOVET នៅជុំវិញពិភពលោក។ ដូច្នេះ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដើម្បីដឹងពីម៉ោងនៅគ្រប់កន្លែង និងគ្រប់ពេលវេលានៅទូទាំងពិភពលោក។

ដំណោះស្រាយ

ជាមួយនឹងម៉ូឌែល Orbis Mundi ការមើលពេលវេលានៅក្នុងតំបន់ពេលវេលាទាំង 24 គឺមានលក្ខណៈងាយស្រួល និងសាមញ្ញ ដោយសារទីក្រុងនានាជុំវិញពិភពលោកបញ្ចេញពន្លឺពីកំពូលនៃពិភពលោក ដូច្នេះពួកគេអាចមើលបានយ៉ាងងាយស្រួលភ្លាមៗតែម្តង។

លោក Pascal Raffy ដែលជាម្ចាស់រោងផលិត មានប្រសាសន៍ថាដូចដែលអ្នកអាចស្រមៃបាន ខ្ញុំធ្វើដំណើរច្រើនក្នុងតួនាទីជាប្រធាន BOVET 1822 ហើយដោះស្រាយជាមួយមនុស្សនៅតាមតំបន់ពេលវេលាផ្សេងៗគ្នាជាច្រើន ដូចនេះខ្ញុំចង់បាននាឡិកាដ៏ប្រណិតមួយ ដែលធ្វើឱ្យវាងាយស្រួលក្នុងការកំណត់ និងប្រាប់ពេលវេលាគ្រប់ទីកន្លែងក្នុងពិភពលោក។ ក្រុមអ្នកអភិវឌ្ឍន៍ និងអ្នកផលិតនាឡិកាដ៏អស្ចារ្យរបស់ខ្ញុំ និងខ្ញុំខ្លួនឯងផ្ទាល់បានបង្កើតនូវវិធីដ៏សាមញ្ញមួយ ប៉ុន្តែស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល ដើម្បីបង្ហាញតំបន់ពេលវេលាទាំង 24”

នៅពេលដែលលោក Raffy កំពុងរចនាតំបន់ពេលវេលាពិភពលោកនៃ Recital 26 Brainstorm Chapter Two ដែលបានឈ្នះពានរង្វាន់ “Mechanical Exception” នៅឯការផលិតនាឡិកា Oscars ក្នុងឆ្នាំ 2020 គាត់បានគិតរួចហើយនូវការប្រើប្រាស់ដែលប្រែប្រួលនៅក្នុងម៉ូឌែល Orbis Mundi

នៅក្នុងការអភិវឌ្ឍន៍អស់រយៈពេលជាងពីរឆ្នាំ Orbis Mundi ជាភាសាឡាតាំងសម្រាប់ពាក្យពិភពលោកសម្រួលទាំងការកំណត់ និងការចង្អុលបង្ហាញអំពីការកំណត់ម៉ោងពិភពលោកសម្រាប់អ្នកស្រឡាញ់នាឡិកាជំនាន់ថ្មី។

ដោយសារតែជំនាញវិស្វកម្មរបស់ BOVET ទើបម៉ូឌែល Orbis Mundi មានភាពងាយស្រួលក្នុងការកំណត់ ដោយប្រើតែគ្រាប់បង្វិលមួយដើម្បីកំណត់ពេលវេលាទាំង 24 តំបន់នៅលើពិភពលោក។ បង្វិលគ្រាប់បង្វិលបញ្ច្រាស់ទ្រនិចនាឡិកាដើម្បីកំណត់ម៉ោង និងនាទី និងតាមទ្រនិចនាឡិកាដើម្បីកំណត់តំបន់ពេលវេលាពិភពលោកទាំង 24

ដោយបានបញ្ចប់យ៉ាងល្អឥតខ្ចោះ នាឡិកាម៉ូឌែល Orbis Mundi លេចធ្លោសម្រាប់ភាពងាយស្រួលនៃការប្រើប្រាស់របស់វា នៃស៊ុំមុខ Fleurier ដែលជានិមិត្តសញ្ញាពិតនៃឧត្តមភាពនៃការផលិតនាឡិកាអស់រយៈពេលពីរសតវត្ស។ ផ្ទៃមុខទំហំ 42mm ទីតានីញ៉ូមទឹក 5 ឬ មាសពណ៌ក្រហម 5N ផ្តល់នូវផាសុខភាពល្អបំផុត មិនថាកដៃរបស់អ្នកពាក់ ទំហំប៉ុណ្ណានោះទេ ដោយសារទម្រង់ស្តើងរបស់វា (11.25mm) និងគ្រាប់បង្វិលស្រោបត្បូងកណ្តៀងមិនទាន់ច្នៃមុខ និងធ្នូ BOVET នៅចំណុចម៉ោង 12 គត់។

បន្ថែមពីលើម៉ោង និងនាទីដែលអាចអានបានច្បាស់ និងងាយស្រួលនោះ នាឡិកានេះបើកឆ្លុះនូវផ្ទៃមុខដើម្បីបង្ហាញគ្រឿងម៉ាស៊ីនរបស់ BOVET និងគ្រឿងម៉ាស៊ីន នៅផ្នែកទ្រនិចទីពីរ នៃរង្វង់បីទ្រនិចរបស់វា និងផ្ទៃមុខកញ្ចក់ Aventurine 20 វិនាទីនៅម៉ោង 6 គត់។

នៅផ្នែកខាងស្តាំនៃផ្ទៃមុខម៉ោងពិភពលោក ដែលជាកញ្ចក់ Aventurine សុទ្ធ គឺជាសូចនាករបម្រុងថាមពល ដែលបង្ហាញពីថាមពលបម្រុងរយៈពេលប្រាំពីរថ្ងៃដ៏អស្ចារ្យ និងមានប្រយោជន៍បំផុតជាមួយនឹងសន្ទះម៉ាស៊ីនគោលតែមួយ។ ជាការពិតណាស់ BOVET 1822 ធ្លាប់មាននូវការបម្រុងថាមពលដ៏គួរអោយចាប់អារម្មណ៍កន្លងមក ហើយដោយ សារតែលោក Raffy ជាអ្នកស្រឡាញ់និងចូលចិត្តនាឡិកា និងដឹងពីសារៈសំខាន់នៃថាមពលបម្រុងរយៈពេលវែងចំពោះនាឡិកាដៃដែលមានគ្រឿងម៉ាស៊ីនស្មុគស្មាញទាំងឡាយ។

កញ្ចក់គ្រីស្តាល់នៃផ្នែកខាងក្រោយអាចឱ្យអ្នកដែលស្រឡាញ់គាំទ្រទាំងឡាយបានឃើញនូវរាល់ចំណុចលម្អិតនៃបន្ទះម៉ាស៊ីនដែលធ្វើឡើងដោយដៃដែលបានផលិតប្រកបដោយភាពប៉ិនប្រសប់ ជាមួយនឹងការប៉ូលា តម្រឹម និងតុបតែងដូចជាភាពស្មុគ្រស្មាញកម្រិតខ្ពស់របស់ BOVET នេះអាចទៅរួចបានដោយសារតែការងាររបស់សិប្បករដ៏ចំណានរបស់រោងចក្រ ។

សន្ទះម៉ាស៊ីននៅជាន់ក្រោយក៏ជាសញ្ញាសម្គាល់ពីប្រវត្តិសាស្រ្តរបស់ Maison BOVET ផងដែរ៖ បងប្អូនប្រុស BOVET មានភាពល្បីល្បាញដោយសារការច្នៃប្រឌិតតួនាឡិកា នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ 1800 ដើម្បីបង្ហាញពីចលនាឆ្លាក់យ៉ាងល្អិតល្អន់របស់ពួកគេទៅក្នុងសន្ទះម៉ាស៊ីននាឡិកា។

BOVET គឺជា ក្រុមហ៊ុនផលិលនាឡិកា មួយក្នុងចំណោមក្រុមហ៊ុនផលិតដែលរួមបញ្ចូលគ្នាទាំងស្រុងនានានៅក្នុងឧស្សាហកម្មផលិតនាឡិកា។ ដោយសារតែ BOVET ផលិតបាន 95% នៃធាតុផ្សំដែលដាក់ចូលទៅក្នុងនាឡិការរបស់ខ្លួន (វត្ថុតែមួយគត់ដែលមិនត្រូវបានផលិតនៅក្នុងរោងផលិតខ្លួនឯងនោះគឺ សន្ទះម៉ាស៊ីនគោល កញ្ជក់គ្រីស្តាល់ និងខ្សែនាឡិកា) ហើយ រោងចក្រ បានប្រើពាក្យថា “Swiss Handcrafted” ជំនួសឱ្យ ” Swiss Made” ដោយសារតែរបាំងនៃពាក្យថា Swiss Made មានទៅដល់ 60% វាហាក់ដូចជាទាបពេក។

ម៉ូឌែល Orbis Mundi សាកសមនឹងសង្គមសកលលោកនាពេលបច្ចុប្បន្ននេះទោះបីជាយើងមិនអាចធ្វើដំណើរដោយសេរីដូចដែលយើងអាចធ្វើបានពីមុនក៏ដោយ វាពិតជាសំខាន់ជាងពេលណាទាំងអស់ក្នុងការដឹងពីម៉ោងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលានៅក្នុងពិភពលោក។

ម៉ូឌែល Orbis Mundi ពី BOVET 1822 បង្ហាញពីភាពប្លែកពីគេបំផុតនៅកម្រិតល្អបំផុត។

មើលមួយភ្លែត

ការបង្ហាញម៉ោងសកលដែលល្អឯក និងងាយស្រួលមើល 

មុខងារទាំងអស់អាចកំណត់បានតាមរយៈគ្រាប់បង្វិលតែមួយ

ស៊ុំមុខទំហំ 42mm យ៉ាងអេឡេហ្គង់ (ធ្វើពីទីតានីញ៉ូម និងមាសក្រហម 18K) ធាតុផ្សំសរុបចំនួន 246

ថាមពលបម្រុងរយៈពេល 7 ថ្ងៃជាមួយនឹងសន្ទះម៉ាស៊ីនគោលតែមួយ 

សន្ទះម៉ាស៊ីននាឡិកាដែលពត់បែនដោយដៃ

កាំសន្ទះម៉ាស៊ីនដែលអាចមើលឃើញ និងតំណសន្ទះម៉ាស៊ីនដែលបញ្ឈរទាំងស្រុង

ផលិតនូវធាតុផ្សំនានាដោយខ្លួនឯង

ផ្ទៃមុខនាឡិកាម៉ោងសកលដ៏ស្រស់ស្អាត ផលិតក្នុងកញ្ចក់ Aventurine សុទ្ធ សម្រេចដោយដៃយ៉ាងប្រណិត

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង