SCULPTURES OF LIGHT

នាឡិកា LVCEA បានបំពេញភាពជានាឡិកាប្រណិតនៅក្នុង LVMH Watch Week ដោយការប្រើប្រាស់ភាសាពន្លឺរបស់ខ្លួន។ តាមរយៈការបង្កើត និងរចនាដែលល្អឥតខ្ចោះនេះ នាឡិកាម៉ូឌ LVCEA Intarsio ប្រភេទថ្មីបានលេចជារូបរាងឡើងដើម្បីបង្ហាញ បញ្ជូនឡើងវិញនិងបង្កើនលក្ខណៈប្លែកនៃពន្លឺរបស់ផ្ទៃមេឃ Roman តាមរយៈការផ្សំគ្នានៃពណ៌ខៀវនិងពណ៌ផ្កាឈូកគុជខ្យងរបស់ខ្លួន។ ចាប់តាំងពីការដាក់បង្ហាញមក នាឡិកាសំរាប់ប្រើប្រាស់ប្រចាំថ្ងៃដែលមានរាងមូលរបស់ Maison នេះបានរំឮកទៅដល់ប្រភេទនាឡិកានៃទីក្រុងរ៉ូមបុរាណដែលចាប់យកពន្លឺដើម្បីជាសញ្ញានៃការកំណត់ពេលវេលា។ សម្រាប់ម៉ូឌែលថ្មី ក្នុងឆ្នាំ ២០២២នេះវិញ ក៏មានជាការដាក់បន្ថែមពណ៌ថ្មីៗ ជាមួយនឹងការរចនាផ្ទៃខាងលើ ដែលប្រដេញគ្នាបែប 3D របស់ពួកគេដែលផលិតឡើងពីឧបករណ៍ដែលអាចចាប់យក និងបង្កើនពន្លឺបាន។ ពណ៌ផ្កាឈូកគុជខ្យង និងថ្ម aventurine រួមជាមួយគ្នាបង្កើតបានជា LVCEA ប្រភេទថ្មីដែលមានពណ៌ប្រដេញគ្នាចំនួនពីរ ដែលធានានូវការចែងចាំងនៃពណ៌បូកផ្សំជាមួយនឹងការបន្ថែមនូវភាពទាក់ទាញជាមួយនឹងត្បូងដ៏មានតម្លៃ។

បន្ថែមពីលើបច្ចេកទេស métiers d’art បុរាណរបស់គុជខ្យង ស្រទាប់នីមួយៗត្រូវបានផ្គុំដោយប្រើបច្ចេកទេស marquetry នៅក្នុងលំនាំមួយហៅថា Intarsio ។ ក្នុងករណីទាំងពីរនេះ ធាតុតូចៗនីមួយៗនៃថ្ម aventurine ដែលមានពណ៌ខៀវ និងគុជខ្យងចំនួន ៣៧ត្រូវបានកាត់ហើយដាំផ្ទាល់ដោយដៃ មុនពេលត្រូវបានផ្គុំតាមធរណីមាត្រយ៉ាងច្បាស់លាស់ដើម្បីបង្កើតផ្ទៃខាងលើឱ្យមានការប្រដេញគ្នាបែប 3D។

ការផលិតដោយដៃដែលមានភាពស្មុគ្រស្មាញនិងចម្រាញ់នេះអាចចាប់យកការប្រែប្រួលទាំងអស់នៅក្នុងពន្លឺ ដូចជាពន្លឺផ្ទៃមេឃនៃទីក្រុង Eternal City ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដូចដែលបានឃើញតាមរយៈសញ្ញាសម្គាល់ម៉ោងនៅលើចំនុច នាទី និងម៉ោង ជាគ្រាប់ពេជ្រនៅតាមតាមគែមដ៏ទំនើបនៃនាឡិកានេះ។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង