BULGARI OCTO ROMA MASTERPIECES OF SOUND

ការផ្លាស់ប្តូរគំរូនៃការផលិតនាឡិកានាសម័យទំនើប Bulgari បានប្រែក្លាយជាអ្នកនាំមុខនៃ Estetica della Meccanica ដែលធ្វើឱ្យមានតុល្យភាពដ៏ល្អឥតខ្ចោះរួមជាមួយនិងសោភ័ណភាពច្នៃប្រឌិតនៃនាឡិកាស្តើងបំផុតដើម្បីបង្កើតនាឡិកាដ៏ទំនើបនិងទាន់សម័យមួយនេះ។ ការបង្ហាញនៃការបញ្ចូលគ្នាដ៏ពិសេសមួយរវាងការរចនាដ៏ទំនើប និងជំនាញបច្ចេកទេស នៃការផលិតនាឡិការបស់ប្រទេសស្វីសដែលជាការអនុវត្តនៃភាពស្មុគស្មាញបំផុត ដែលអាចមើលឃើញនៅក្នុងជំនាញច្បាស់លាស់របស់ Bulgari តាមរយៈនាឡិកាដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងគួរអោយស្ងប់ស្ងែង ដែលរួមមានប្រភេទនៃនាឡិការោទិ៍បែបទំនើបដូចជា៖ ប្រភេទ Hammer ២ ៣ និង ៤ ដែលមានចាប់ពី Octo Finissimo Minute Repeater រហូតដល់ Octo Roma Grande Sonnerie ។
ដោយសារតែជំនាញដែលគួរអោយកោតសរសើរ និងមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យនេះ ឥឡូវនេះម៉ាកនាឡិកាមួយនេះកំពុងតែស្វែងរកទិដ្ឋភាពថ្មីៗនៃការបំផុសគំនិត Estetica della Meccanica តាមរយៈការបង្កើតស្នាដៃថ្មីរបស់ Sinfonia della Meccanica ជាមួយនឹង Octo Roma Emerald Grande Sonnerie ដែលមានតែមួយគ្មានពីរ ព្រមទាំង Octo Roma Carillon Tourbillon ដែលមានពណ៌ខៀវ។
Bulgari ធ្វើឱ្យពេលវេលាកាន់តែមានមានភាពរស់រវើក ដោយបង្កើតនូវភាពទាក់ទាញ តាមរយៈ ការតុបតែងលម្អនៃរចនាបថអ៊ីតាលី បញ្ចូលជាមួយនឹងភាពឆើតឆាយដែលមិនអាចកាត់ថ្លៃបានរបស់ម៉ាកយីហោរបស់ខ្លួនហើយរួមផ្សំនឹងជំនាញ ដ៏ល្អឥតខ្ចោះនៃបច្ចេកទេសផលិតនាឡិកានិងការច្នៃប្រឌិតខ្ពស់បំផុតនៃប្រទេសស្វីស។ មិនតែប៉ុណ្ណោះ នាឡិកាប្រភេទ Jeweller of Time បានបង្ហាញពីសមត្ថភាពលេចធ្លោរបស់ខ្លួនក្នុងការបញ្ចូលគ្នា និងការបង្កើតតម្លៃសិល្បៈនៃគ្រឿងអលង្ការ ការផលិតនាឡិកាដ៏ល្អ និងការបង្ហាញភាពច្នៃប្រឌិតទៅក្នុងការបង្កើតដ៏គួរឱ្យទាក់ទាញដែលបង្ហាញយ៉ាងច្បាស់នូវភាពខុសប្លែកដែលខ្លួនមាន។
ក្នុងឱកាសនៃកម្មវិធីនាឡិកា LVMH Watch Week នាឡិកាប្រភេទ Roman Jeweller បានដាក់បង្ហាញស្នាដៃក្នុងការផលិតនាឡិកាដែលនាំមកនូវភាពអស្ចារ្យទាំងសំឡេង និងត្បូងដ៏ប្រណិតៗ នៅក្នុងរចនាបថទំនើប និងម៉ត់ចត់របស់ខ្លួនទៅកាន់ពិភពលោក។ ប្រព័ន្ធ Grande Sonnerie 4-gong មិនត្រឹមតែតំណាងឱ្យចំណុចកំពូលនៃពេលវេលាដ៏អស្ចារ្យប៉ុណ្ណោះទេសូម្បីតែទ្រនិចនាឡិកា និងស៊ុម ក៏ត្រូវបានកំណត់មកជាមួយនឹងត្បូងមរកត និងត្បូងពេជ្រដ៏ភ្លឺចែងចាំងផងដែរសំរាប់ម៉ូឌែលចុងក្រោយនេះ។នេះសបញ្ជាក់ឱ្យឃើញថា Bulgari បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការរួមបញ្ចូលគ្នាយ៉ាងប្រណិតរវាង Haute Horlogerie និង Haute Joaillerie ជាមួយនឹងម៉ូឌព្រមទាំងរចនាបទបែប Roman សំរាប់អតិថិជនរបស់ខ្លួន។