សូមណែនាំជូនម៉ាកនាឡិកា FRANCK MULLER នាឡិកាម៉ូឌែល VANGUARD SKELETON COLOR DREAMS 43 មីលីម៉ែត្រ

យុគសម័យនៃ psychedelia ត្រឡប់មកកាន់ Franck Muller វិញហើយនៅឆ្នាំនេះ ដោយការបន្ថែមនូវម៉ូឌែលចុងក្រោយ ជាមួយថាមពលនៃភាពច្នៃប្រឌិតកាន់តែអស្ចារ្យ។ ដូចជាស្ថាបនិកដែលយើងប្រើតាមឈ្មោះរបស់គាត់ដែរ គឺយើងកំពុងតែធ្វើកិច្ចការដែលខុសពីការច្បាប់ដែលបានចែង និងផ្ទុយទៅនឹងការហាមឃាត់ក្នុងការផលិតនាឡិកានៅពេលដែលយើងទទួលបាននូវរចនាបទដ៏ល្អបំផុតមួយរបស់ Franck Muller សម្រាប់ផលិតម៉ូឌែល WPHH 2022

ថែមពណ៌ឱ្យខ្ញុំ សប្បាយចិត្ត

ជាអ្នកចំណូលផ្នែកសិល្បៈ និងផលិតករនាឡិកាទំនើបៗមួយរូប ឆន្ទៈទាំងពីរនេះរបស់ Franck Muller តែងច្របល់គ្នាជានិច្ចក្នុងការបង្កើតបាននូវគំនិតច្នៃប្រឌិតឡើង។ នេះហើយជាវិធីដែលនាឡិកាម៉ូឌែល Color Dreams បានចាប់កំណើតឡើង។ ដោយមាននាឡិកាចុច ជាផ្ទាំងសិល្បៈរបស់យើង យើងបានផ្តល់វត្តមាននូវផ្ទាំងបង្ហាញឥន្ទនូមួយនៅលើទ្រនិចចង្អុលម៉ោងដ៏ធំស្អាតរបស់យើងក្នុងឆ្នាំ 2000។ ចាប់តាំងពីពេលនោះមក នាឡិកាម៉ូឌែល Color Dreams បានឈានជើងចូលក្នងការផលិតនាឡិកាគ្រប់ម៉ូឌែល របស់យីហោរ Franck Muller

នៅក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ នៅពេលដែលនាឡិកាទ្រនិចលាយពណ៌ និងដាំត្បូងរាងឥន្ធនូបានក្លាយជាម៉ូឌែលដែលមនុស្សជាច្រើនស្រលាញ់ពេញចិត្ត។ ការពិសោធន៍លើគំនិតក្នុងការ ផលិត ម៉ូឌែល Color Dreams បានបន្តមកដល់ពេលបច្ចុប្បន្ននេះ។ ការសម្រេច ក្នុងការផលិតចុងក្រោយបង្អស់នៃរចនាបទដ៏រស់រវើកមួយនេះ គឺជាម៉ូឌែល Vanguard Skeleton Color Dreams ផ្តាច់មុខប្រចាំអាស៊ីអាគ្នេយ៍ ដែលផលិតមកជាមួយនឹងតួខាងក្រៅកាបូនហ្វាយប័រដ៏ស្រាល ដើម្បីឱ្យត្រូវគ្នាជាមួយនឹងសមត្ថភាព FM1740-VS ដ៏ស្រាលដូចគ្នាដែរ។

ចលនា Skeleton ត្រូវបានផលិតឡើងទៅតាមម៉ូដសហសម័យរបស់យីហោ Franck Muller ដែលត្រូវបានរចនាជានាឡិកាប្រភេទ Skeleton តាំងពីដំបូងមកម្លេះ។ ការ បំផុសគំនិតផ្នែកស្ថាបត្យកម្មបានរួមបញ្ចូលគ្នាជាមួយនឹងពណ៌ទាន់សម័យដ៏រស់រវើកនៅលើធាតុផ្សំនៃចលនាដែលតូចបានស្រោបជាពិសេស  ពីស្ពានបារ៉ែលពណ៌ក្រហមឆ្អិនឆ្អៅ រហូតដល់ទ្រនិចវិនាទីពណ៌ទឹកមាសតូចឆ្មារស្ថិតនៅត្រង់ចំណុចម៉ោង 6

បន្ទះ និងស្ពាននៃនាឡិកាម៉ូឌែល Vanguard Skeleton Color Dreams ត្រូវបានដាក់ពណ៌ទៅតាមទ្រឹស្តីប្រើប្រាស់ពណ៌ដោយដំណើរការនៃបំលែងលោហៈធាតុដើម្បីលាយពណ៌ដែលទាមទារបច្ចេកទេសផលិតពិសេសនៃសមាសភាពផ្សេងៗជាសារធាតុអាលុយមីញ៉ូមជំនួសឱ្យការប្រើវត្ថុធាតុបុរាណដូចជាទង់ដែងឬប្រាក់ជាដើម។

អាចរកបានឥលូវនេះសម្រាប់ម៉ូឌែល CarboTech 43 មីលីម៉ែត្រ

តួនាឡិកាប្រភេទ V 43 គឺមានលក្ខណៈស្រាលខ្លាំង និងផលិតពី CarboTech ដែលជាសារធាតុដែលសំយោគចេញពីសសៃកាបូនដែលត្រូវបានបង្ហាប់ដោយប្រើសារធាតុប៉ូលីមែរក្នុងកម្រិតខ្ពស់អស់រយៈពេល 9 ម៉ោង នៅក្នុងកម្រិតសីតណ្ហភាព 120 អង្សារ។

ម៉ាស៊ីន FM 1740-VS ត្រូវបានរចនាដោយមានភ្ជាប់ជាមួយនូវបេះដូងនាឡិកាដ៏ធំមួយដែលចងកង្វាលល្បឿន 18,000vph និងមានបំពាក់កម្លាំងថាមពលភ្លោះដែលមានលទ្ធភាពផ្គត់ផ្គង់បានរហូតដល់ 7 ថ្ងៃ។ ចលនាដ៏ធំមួយនេះ បាននាំឱ្យមានវត្តមាននៃនាឡិកាទំហំ 45 មីលីម៉ែត្រ ជាច្រើន នៃម៉ូឌែល Vanguard Skeleton Color Dreams ដំបូងគេដែលប្រភពដើមរបស់ខ្លួនគឺត្រូវបំពាក់ក្នុងស្រោមត្បូងគ្រីស្តាល់។

ក្នុងពេលបច្ចុប្បន្ន ម៉ាស៊ីននេះត្រូវបានកែសម្រួលបន្ថែមទៀតដើម្បីផលិត ដោយបំពាក់ជាមួយនឹងតួ Vanguard ធ្វើពីសសៃកាបូនក្នុងទំហំមធ្យម 43 មីលីម៉ែត្រ ដើម្បីតម្រូវកដៃរបស់សុភាពបុរស និងសុភាពនារី។ តួនាឡិកា Vanguard ដ៏អស្ចារ្យមួយនេះត្រូវបានរចនាឡើងដើម្បីតម្រូវតាមរង្វង់កដៃ ប្រកបដោយភាពទន់ ស៊ុមរាងមូល ដើម្បីរំលេចឱ្យឃើញលក្ខណៈពិសេសរបស់វា ដែលត្រូវបានឆ្លាក់មកជាមួយនេះ។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង