HARRY WINSTON THE OCEAN COLLECTION

ម៉ូដែល Harry Winston’s new Ocean នៅក្នុងខូលិកសិន ដែលមានបន្ទះក្តាររលោងចែងចាំងធ្វើពីគ្រីស្តាល់ Ruthenium និងពេជ្រ។ នេះជាលើកដំបូងក្នុងប្រវិត្តសាស្ត្រនៃការបង្តើតនាឡិកា ដែលមានការប្រើប្រាស់ គ្រីស្តាល់ Ruthenium ។ ហើយ Ocean Sparkling Biretrograde Automatic ផ្តល់ជូននូវភាពភ្លឺ និង ផ្ទៃខាងក្រោយដែលមានវាយនភាព ក្នុងការបង្វិលថយក្រោយទ្វេដងដែលគួរឱ្យចាប់អារម្មណ៍។

ភាពទាក់ទាញភាពឆើតឆាយ

The Ocean collection គឺជាការរចនារបស់ Harry Winston ក្នុងស៊េរីកីឡា (Sports Series) ល្អប្រណិត និងរួមបញ្ចូលគ្នានូវភាពធន់ជាមួយនឹងការរចនាដ៏ទំនើប។ ទន្ទឹមនឹងនេះវាក៏ជាខូលិកសិន ដែលបង្ហាញ ពីភាពស្មុគស្មាញដែលគួរឱ្យកោតសសើរខ្លះៗក្នុងការផលិតនាឡិកាផងដែរ។ The Ocean Sparkling Biretrograde រួមបញ្ចូលភាពស្មុគស្មាញ ២យ៉ាង ដែលជានិមិត្តសញ្ញាសម្គាល់របស់ Harry Winston។ ក្នុងនោះ គឺការបង្វិលថយក្រោយទ្វេដង និង ការបន្ថែមម៉ោង និងនាទី។ ម៉ូដែលនេះ ត្រូវបានរចនាឡើងសម្រាប់ពាក់ក្នុងការរស់នៅប្រចាំថ្ងៃ ហើយអាចចូលទឹកបានក្នុងជម្រៅ ១០០ម៉ែត្រ។ ម៉ូដែលថ្មីទាំងពីនេះ ធ្វើឡើងពីមាស១៨ការ៉ាត់។

គ្រីស្តាល់ Ruthenium ដ៏អស្ចារ្យ

តែងតែរិះរកបច្ចេកទេសនិងសមា្ភរៈថ្មីៗ ដើម្បីធ្វើឱ្យតួរនាឡិកាមានភាពរស់រវើក អ្នករចនាម៉ូត Harry Winston ជាប់ចិត្តជាមួយនឹងភាពចែងចាំងនៃគ្រីស្តាល់ Ruthenium។

ដូចពេលដែលពន្លឺព្រះអាទិត្យប៉ះនឹងផ្ទៃសមុទ្រ គ្រីស្តាល់ Ruthenium ចាប់យកពន្លឺបានដោយមិនគួរឱ្យជឿ។ ក្រៅពីការទាក់ទាញពន្លឺ គ្រីស្តាល់ Ruthenium មានគ្រាប់ៗជាមួយនឹងវាយនភាពបន្តិចបន្តួចដែលបន្ថែមចំណាប់អារម្មណ៍និងជម្រៅដល់តួ។ គ្រីស្តាល់ជាមួយនឹង ពេជ្រ១២៧គ្រាប់នៅចំតួរនាឡិកា ធ្វើឱ្យមានពណ៌ និងពន្លឺបន្ថែមសម្រាប់នាឡិកាមួយនេះ។

Retrograde motion

ការបន្ថែមម៉ោងនិងនាទីទាក់ទងនឹងការបញ្ជានៅផ្នែកខាងលើលំអរដោយមាសដែលមានរាងត្បូងមរកតនៅលេខ១២។ មាសពណ៌ស ផ្តាច់ដោយពេជ្រសម្គាល់ម៉ោង ហើយ Chapter Ring កំណត់នាទី។ រាងកោងដូចធ្នូពីរដែលហ៊ុមព័ទ្ធដោយត្បូងពេជ្រ តំណាងឱ្យថ្ងៃក្នុងសប្តាហ៍និងវិនាទី។ អនុគមន៍វិនាទីថយក្រោយតាមអ័ក្ស ពីសូន្យដល់សាមសិបហើយបន្ទាប់មកលោតត្រលប់ទៅសូន្យវិញក្នុងចលនាបញ្ច្រាសទ្រនិចនាឡិកា។ ថ្ងៃក្នុងសប្តាហ៍រាប់ថយក្រោយរៀងរាល់ ២៤ម៉ោងហើយបង្ហាញការលោតរបស់ខ្លួននៅថ្ងៃអាទិត្យនៅពាក់កណ្តាលអាធ្រាត្រ។

មុខងារបំពេញតម្រូវការភាពស្រស់ស្អាតនៅការបង្ហាញកាលបរិច្ឆេទងាយស្រួលជាមួយកញ្ចក់ពង្រីកនៅម៉ោង ៦ព្រឹកហើយម្តងទៀតនៅក្នុងនាឡិកាដែលមានពន្លឺចែងចាំងពណ៌ខៀវដែលតុបតែងដោយធានាថាអ្នកមិនមើលម៉ោងប្រលំ ទោះបីនៅក្នុងទីងងឹតក៏ដោយ។

Ocean style

ដាក់នៅក្នុងតួរនាឡិកាប្រណិតមាសស១៨k ម៉ូដែល 42mm Ocean Sparkling Biretrograde ត្រូវបានរចនាឡើងជាមួយពេជ្រជ្រុង ៦៧ គ្រាប់។ ដាក់លើ ស៊ុម និងត្រចៀកនាឡិកាដែលពោរពេញដោយសិល្បៈឆ្នៃប្រឌិត ប៉ិនប្រសប់ពេជ្ររាងជ្រុងក៏ត្រូវបានដាក់នៅកន្លែងកំណត់ម៉ោងផងដែរHarry Winston’s Fifth Avenue Flagship Salon។

ដើម្បីធានាបានថាមុខងារទាំងអស់ រួមមាន ម៉ោង នាទី វិនាទី ថ្ងៃ និង ថ្ងៃទី ដំណើរការដោយជាក់លាក់បំផុត។ នាឡិកា Ocean Sparkling Biretrograde

ត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ីនដំណើរការស្វ័យប្រវត្តិលំដាប់ខ្ពស់របស់ស្វ៊ីសជាមួយនឹងថាមពលបម្រុងរហូតដល់ ៦៥ ម៉ោង។ ដោយ Balance spring ត្រូវបានផលិតពីស៊ីលីកុនដែលជាគ្រឿងទំនើប មានទម្ងន់ស្រាលជាងលោហៈ ធន់នឹងដែនម៉ាញេទិក និងការច្រេះចាប់ហើយ អាចបត់បែនបាន ដោយមិនងាយខូចទ្រង់ទ្រាយ។ សម្ភារៈនេះធានាបាននូវការប្រើប្រាស់ដ៏ឥតខ្ចោះជាច្រើនឆ្នាំនិងបង្កើនប្រសិទ្ធភាព​​គុណភាពគ្រឿងម៉ាស៊ីនទាំងមូល។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង