HUBLOT CERAMIC IN ITS INTEGRAL ELEMENT
4 NEW SHADES TAKE YOU ON A COLOURFUL TRIP AROUND THE WORLD

Big Bang Integral Ceramic នៅក្នុងធាតុរបស់វា។ ការលាយបញ្ចូលគ្នា៖ បែប monobloc បែប monomaterial បែប monochrome តើអ្វីដែលធ្វើឱ្យនាឡិកានេះមានលក្ខណៈរួម? ទីមួយ ស្ថាបត្យកម្ម monobloc និងខ្សែដៃរួមបញ្ចូលគ្នាទៅក្នុងស៊ុំ ទីពីរ វាជា monomaterial ផលិតពីសេរ៉ាមិច និងទីបី ពណ៌ monochrome ថ្មី ក្នុងនោះមានពណ៌ខៀវទឹកប៊ិច ពណ៌ទឹកសមុទ្រ ពណ៌ខ្សាច់ និងពណ៌បៃតងចាស់។ តើអ្នកត្រៀមខ្លួនសម្រាប់ការធ្វើដំណើរហើយឬនៅ?

នៅក្នុងឆ្នាំ២០២០រយៈពេល ១៥ ឆ្នាំបន្ទាប់ពីការបើកដំណើរការរួចមកម៉ូឌែលឈ្មោះថា Big Bang ត្រូវបានដាក់ដំណើរការនៅក្នុងកំណែទម្រង់ដែលមានរួមជាមួយនូវខ្សែ។ វាជាស្ថាបត្យកម្មរួមបញ្ចូលគ្នា សម្រាប់ការច្នៃម៉ូដបញ្ចូលគ្នា។ ជាងនេះទៅទៀត វាក៏ជាសោភ័ណភាពដ៏ល្អឯកមួយសម្រាប់ម៉ូឌនាឡិកាដៃ ដែលមានការស្នាមក្រិតបន្ទាត់យ៉ាងច្បាស់ល្អ និងមានការលាយបញ្ចូលយ៉ាងពេញលេញនៅក្នុងសេរ៉ាមិច លើកលែងតែគន្លាក់តំណខ្សែទៅនឹងស៊ុំនាឡិកា គ្រាប់បង្វិលទ្រនិច និងស៊ុំនៅខាងលើនាឡិកាតែប៉ុណ្ណោះ ដែលស្រោបជ័រ។

ដោយសារតែកន្លងមកមានការបង្កើតច្នៃនូវម៉ូឌនេះ ទើប Hublot បានរង្កឹលព្រំដែននៃការប្រើសេរ៉ាមិចថែម មួយកម្រិតទៀត តាមរយៈការបង្កើនភាពធន់នឹងការកកិតឆូតនៃវត្ថុធាតុនេះ និងបង្កើននូវកម្រិតភាពដិតនៃ ពណ៌របស់វា ជាមួយនឹងការរក្សានូវទម្ងន់យ៉ាងស្រាល ដែលជាកត្តាដែលធ្វើឲ្យម៉ូឌែលនេះងាយស្រួលពាក់ និងផ្តល់នូវភាពស្រស់បំព្រងដោយសារតែមានចរន្តកំដៅទាប និងមិនមានប្រតិកម្មដល់ស្បែក។

ម៉ូឌែល Hublot សេរ៉ាមិចមួយនេះក៏មានរួមបញ្ចូលនូវ Big Bang Integral នៅក្នុងធាតុផ្សំរបស់វាផងដែរ ដោយនាំមកនូវពណ៌ប្រដេញគ្នាចំនួន ៤ ថ្មីៗសម្រាប់ជាជម្រើសដល់អតិថិជន។ ហើយវាស្ថិតក្នុងការ ផលិតមានកំណត់ ឬហៅថា Limited Edition ដែលមានតែ ២៥០ គ្រាប់តែប៉ុណ្ណោះក្នុងជម្រើសនៃពណ៌ នីមួយៗ ដែលក្នុងនោះមានពណ៌សរុបចំនួន ៤ ដែលតំណាងឲ្យធាតុ ទឹក ដី និង ឈើ។ ធាតុទាំងនេះអាចនាំអ្នកធ្វើដំណើរផ្សងព្រេងទៅកាន់ជុំវិញពិភពលោក តួយ៉ាងដូចជាពណ៌ខៀវទឹកប៊ិចមកពី សួន Majorelle Garden និងវិថីនៃ Chefchaouen ក្នុងប្រទេសម៉ូរូកូ ទីក្រុងពណ៌ខៀវនៃJodhpur ក្នុងរដ្ឋរ៉ាចាស្ថាន មេឃខៀវដូចទឹកសមុទ្រពី South Seas ពណ៌ខ្សាច់ពីវាលខ្សាច់ និងឆ្នេរសមុទ្រនៃ Caribbean និងពណ៌បៃតងចាស់ដូចព្រៃពីព្រៃត្រូពិច។

ជម្រើសទាំង ៤ នេះមានស៊ុំទំហំ ៤២ មីលីម៉ែត្រ ដែលត្រៀមខ្លួនស្រេចក្នុងការនាំអ្នកទៅកាន់ដំណើរផ្សងព្រេង ដោយមិនបាច់ឈប់ចំនួន ៧២ ម៉ោង ដែលតាមដានដោយចលនាផលិតរបស់ UNICO V2​ ។ វាក៏ត្រូវបានបំពាក់ជាមួយនឹងព្យាស HUB1280 ដែលបង្ហាញពីការរចនាម៉ូឌស្លីមជាងមុន កំណែច្នៃថ្មី ការផ្គុំកាន់តែងាយ ក៏ដូចជាការពង្រឹងភាពងាយស្រួលមើល និងមុខងារផងដែរ។ ម៉ូឌែលនេះក៏មានជាមួយ ខ្សែដៃរួមបញ្ចូលគ្នាដែលមានតំណភ្ជាប់ជារាងមុខកាត់ ៣ ជ្រុង ជាមួយនឹងផ្ទៃមុខម៉ដ្ឋរលើបទៀតផង។ ការរចនាល្អឯកនៃ Big Bang Integral Ceramic ត្រូវបានរំលេចដោយភាពទាក់ទាញជក់ចិត្តដោយសារ តែពណ៌និងផ្ទៃទាំងនេះ។  

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង