សិល្បះនៃត្បូងកណ្តៀងបានឈានចូលដល់ព្រំដែនថ្មីមួយទៀត Big Bang Tourbillon ធ្វើពីកញ្ចក់ពណ៏ស្វាយដំណើរការដោយស្វយ័ប្រវត្តិ

មនុស្សមួយចំនួនដែលធ្លាប់គិតថា ម៉ូឌ Orange Saphhire នៃម៉ូឌែលមុនដែលជា Big Bang Tourbillon Automatic ពីមុនថាជាចំណុចកំពូលបំផុតនោះប្រហែលជាយល់ច្រឡំហើយ។ ការបង្កើតច្នៃថ្មីមិនមែនជាគោលដៅ ឡើយ វាគ្រាន់តែជាផ្លូវមួយ និងជាដំណើរស្វែងរកអ្វីថ្មីមួយប៉ុណ្ណោះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជា ការស្វែងរកអ្វីថ្មីៗ៖ ចំណុចនេះហើយដែលធ្វើឲ្យ Hublot បានបន្តដំណើរការទៅមុខរហូតអស់រយៈពេលជាង ៤០ ឆ្នាំ។

ជាមួយនឹងម៉ូឌែលថ្មី Big Bang Tourbillon Automatic Purple Sapphire ក្រុមហ៊ុនផលិតនាឡិកា នៅក្នុង Nyon បានបង្ហាញនូវកំណែផ្តាច់មុខនៃត្បូងកណ្តៀង ដែលជាពណ៌ថ្មីស្រឡាងដំបូង គេ ក្នុងពិភពលោក នៅក្នុងវិស័យផលិតនាឡិកាប្រណិត នោះជាពណ៌ស្វាយថ្លា។ 

ជាងនេះទៅទៀត កំណែថ្មីមួយនេះពោរពេញទៅដោយភាពឆ្លុះបញ្ជាងពីរឿងរ៉ាវជាច្រើន។ វាបង្ហាញពីក្រុមហ៊ុនផលិត នាឡិកាដោយមិននឿយហត់ក្នុងការបន្តគោលបំណងនៃផ្នែកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ដែលបានធ្វើឲ្យវាក្លាយជា ម៉ាកយីហោនាឡិកាឈានមុខនិងអស្ចារ្យមួយក្នុងចំណោមម៉ាកជាច្រើនប្រចាំសហសវត្សថ្មី។ ពណ៌ថ្មីនីមួយៗសុទ្ធតែ ជាលទ្ធផលនៃការបង្កើតច្នៃយ៉ាងសម្រិតសម្រាំងដើម្បីបញ្ចូលផ្សំនូវពណ៌ដែលជាក់ច្បាស់ ពន្លេចនូវឥទ្ធិពលដែលទន្ទឹម គ្នានឹងនោះ ក៏មានភាពថ្លានិងមានភាពដូចគ្នាឥតខ្ចោះស្របទៅនឹងស៊ុំដែលមានរចនាបថយ៉ាងលម្អិត។ ពណ៌ស្វាយថ្មី នេះជាសមាសធាតុផ្សំពី Al2O3 (អាលុយមីញ៉ូមអុកស៊ីដ) និងក្រូម។

វាក៏បង្ហាញពីចក្ខុវិស័យ និងគំនិតថ្មី៖ ជាទ្វារដែលអាចបើកបង្ហាញពី បច្ចេកទេសផលិតនាឡិកានៅថ្ងៃស្អែកបាន។ តាមរយៈការរួមបញ្ចូលគ្នានូវរចនាម៉ូឌពីពេលកន្លងមក(the tourbillon) ជាមួយនឹងម៉ាស៊ីនដ៏អស្ចារ្យ (ត្បូងកណ្តៀង) នៅក្នុងពណ៌ដ៏ថ្មីស្រឡាងខុសប្លែកគេ Hublot បានបញ្ជាក់ឡើងវិញពីបាវចនារបស់ខ្លួន៖ ត្រូវតែដំបូងគេ និង ខុសប្លែកពីគេ។ ក្រុមហ៊ុនផលិតនាឡិកាបានបំបែកឧបសគ្គទាំងអស់រវាងបែបសម័យមុន និងសម័យថ្មី ដើម្បីបញ្ចូល គ្នានូវសារធាតុ និងទម្រង់ រចនាបថ និងបច្ចេកទេស។  ម៉ូឌែល Big Bang Tourbillon Automatic Purple Sapphire ថ្មីនេះបានធ្វើរឿងដែលនឹកស្មានមិនដល់ នោះគឺថា នៅពេលដែលអ្នកពាក់ Tourbillon ប៉ះនឹងស្បែករួច អ្នកនឹងទទួលបានអារម្មណ៌ថាមានស៊ុំមុខដែលថ្លាឆ្វង់ដែលបង្ហាញពីចំណុចលម្អិតតូចៗគ្រប់ផ្នែកទាំងអស់។

ស៊ុំ និងគ្រឿងនាឡិការួមគ្នាយ៉ាងល្អឥតខ្ចោះ ដោយសារតែដំណើរការផលិតរបស់ពួកគេមានកម្រិតជាក់លាក់ស្មើគ្នា។ សម្រាប់ស៊ុំវិញ Hublot មានបទពិសោធន៍យ៉ាងទូលំទូលាយជាមួយត្បូងកណ្តៀងក្នុងការផលិតនាឡិកា។ ម៉ូឌែល Big Bang Unico Sapphire (ថ្លា) ម៉ូឌែល All Black Sapphire ម៉ូឌែល Big Bang Unico Red Sapphire និង Blue Sapphire ម៉ូឌែល Spirit of Big Bang Yellow Sapphire ឬម៉ូឌែល ចុងក្រោយ Big Bang Tourbillon Automatic Orange Sapphire សុទ្ធតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការរចនាម៉ូឌែលថ្មី Big Bang Tourbillon Automatic Purple Sapphire ។ ស៊ុំមុខ និងស៊ុំ ជុំវិញធ្វើពីត្បូងកណ្តៀងពណ៌ស្វាយរលោងថ្លាត្រូវបានបំពេញបន្ថែមដោយវីសទីតានីញ៉ូមរាងអក្សរ H ចំនួន ៦ ដែល មានលក្ខណៈជាក់លាក់ចំពោះរចនាម៉ូឌអត្តសញ្ញាណរបស់សេរ៊ីម៉ូឌែល Big Bang

បើក្រឡែកមកមើលលើគ្រឿងនាឡិកាវិញ យើងឃើញថា Hublot អាចទាញយកឱកាសពីការអភិវឌ្ឍន៍បន្តបន្ទាប់ រយៈពេលជាង ១៥ ឆ្នាំលើ Tourbillon ដែលបានដំណើរការជាលើកដំបូងនៅក្នុងឆ្នាំ ២០០៧។ តាមរយៈបទពិសោធ នេះទៀតសោត ពេលនេះ Hublot អាចផលិតបានជូននូវប្រភេទនាឡិកាដែលបង្វិលទ្រនិចដោយខ្លួនឯង (តាមធម្មតា ជាទ្រនិចដែលបង្វិលដោយដៃ) ជាមួយនឹងថាមពលបម្រុងរយៈពេល ៣ ថ្ងៃពេញ (៧២ ម៉ោង)។ ប្រព័ន្ធបង្វិល នោះប្រើជាមួយនឹងបាដាងសេរ៉ាមិច។ ជាជាងការសម្រេចបាននូវទម្ងន់លំយោលដោយវិធីកន្លងមក វាមានភ្ជាប់មកនូវ រ៉ូទ័រតូចដែលដាក់បញ្ចូលយ៉ាងល្អឥតខ្ចោះទៅក្នុងចំណុចកណ្តាលនៃម៉ាស៊ីននាឡិកា ដែលជាបច្ចេកទេសយ៉ាងទំនើប និងហ្មត់ចត់ដែលផ្តល់នូវទិដ្ឋភាពយ៉ាងច្បាស់នៃម៉ាស៊ីននាឡិកាទាំងមូល។  ដាក់នៅចំចំណុចម៉ោង ១២ គត់ដែលជា ទីតាំងដែលស្ទើរតែមិនធ្លាប់មានពីមុនមកក្នុងការផលិតនាឡិកា ហើយរ៉ូទ័រតូចនេះក៏ផ្តល់នូវសោភ័ណភាពដែលប្រកប ដោយតុល្យភាពជាមួយនឹងបន្ទះគ្រាប់ tourbillon ដែលដាក់នៅចំចំណុចម៉ោង ៦ គត់ដែលមានសមាមាត្រដូចគ្នា។

ឥទ្ធិពលមានខ្យល់ចេញចូលនៃគ្រឿងនាឡិកាត្រូវបានពន្លេចយ៉ាងលេចធ្លោដោយអាចមើលឃើញខាងក្នុង និងមាន ផ្ទៃគ្រើម។ បន្ទះគ្រាប់ tourbillon នៅចំណុចម៉ោង ៦ គត់ដែលបើកដោយខ្លួនឯងក្នុងយៈពេលមួយនាទី ជាចំណុចដែលគួរឲ្យ កត់សម្គាល់ដោយសារតែធរណីមាត្រយ៉ាងសម្រាំងរបស់វា ដែលអាចនាំអ្នកចូលក្នុងបេះដូងនៃមេកានិច។ ភាពច្បាស់ នៃផ្ទៃមុខនាឡិការំលេចឡើងដោយដៃ និងចំណុចសម្គាល់ម៉ោងរំលេចឡើងដោយស្រទាប់ភ្លឺចាំង។ ខ្សែជ័រពណ៌ស្វាយ ថ្លាជាមួយនឹងខ្សែកម្រិតបន្ធូរបន្ថយបាន ដែលបំពាក់ដោយប្រព័ន្ធ One Click និងគន្លាក់ដែលអាចបត់បានធ្វើពី ទីតានីញ៉ូម ដែលបំពេញរចនាបថបែប avant-garde នៃនាឡិកាដៃផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៥០ គ្រឿងនេះ។

 

 

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង