ម៉ូឌែល Big Bang Unico Essential Grey ដ៏ឡូយ និងមានបច្ចេកទេសផ្តាច់មុខនេះ គឺជាការរួមបញ្ចូលដ៏គួរឱ្យភ្ញាក់ផ្អើលដែលរចនាម៉ូដដោយ Hublot!

កម្រមានម៉ូឌែលសេរ៊ី Big Bang ដែលមើលទៅទាក់ទាញយ៉ាងនេះណាស់! ដោយសារតែរូបរាងដែលធ្វើពីសាទីន និងពណ៌ monochrome យ៉ាងល្អឥតខ្ចោះ ម៉ូដែល Big Bang Unico Essential Grey ថ្មីនេះ ពង្រីកការរចនាដ៏ល្អឥតខ្ចោះនៃម៉ូឌែលដើម។ ស៊ុំមុខអត្តសញ្ញាណដែលបញ្ចប់ដោយសាទីនលាតសន្ធឹងដល់ស៊ុំមុខនាឡិកា ទ្រនិច និងផ្ទៃមុខត្រូវបានរុំព័ទ្ធដោយទីតានីញ៉ូម។ ដោយសារតែភាពស្រាលនៃលោហៈនេះទើបធ្វើឱ្យនាឡិកានេះមានផាសុខភាពយ៉ាងពិសេសក្នុងការពាក់។
បេះដូងនៃ Big Bang Unico Essential Grey លោតទៅតាមចង្វាក់នៃសន្ទះ HUB1280 calibre ដែលជាបន្ទះម៉ាស៊ីនកាំជួរឈរ ជាមួយនឹងថាមពលបម្រុង 72 ម៉ោង។ ជាមួយនឹងអង្កត់ផ្ចិត 42mm និងកម្រាស់ស៊ុំមុខ 14.5mm វាសាកសមសម្រាប់ទាំងបុរស និងស្ត្រី។ នាឡិកាប្រភេទប្រើបានទាំងបុរសនិងនារី ដែលរចនាបទត្រូវបានពង្រឹងដោយភាពបត់បែននៃខ្សែពីរដែលបានផ្តល់ជូន នៅក្នុងប្រអប់របស់ Big Bang Unico Essential Grey ។ ទីមួយគឺខ្សែកៅស៊ូប្រផេះ ហើយទីពីរភ្ជាប់មកជាមួយនឹង Velcro ដែលជាការច្នៃប្រឌិតរបស់ប្រទេសស្វីស។ ទាំងពីរនេះអាចផ្លាស់ប្តូរគ្នាបានយ៉ាងងាយស្រួល ដោយសារប្រព័ន្ធ One Click ដែលមានប៉ាតង់របស់ Hublot ។
នាឡិកាដៃម៉ូឌែល Big Bang Unico Essential Grey មានតែ 200 គ្រឿងប៉ុណ្ណោះ ដែលអាចសម្គាល់បានភ្លាមៗដោយរូបរាងលោហ ប្រផេះ នឹងត្រូវបានផលិត។ ម៉ូឌែលដែលផលិតមានកំណត់នេះអាចរកបានតែតាមអនឡាញនៅលើគេហទំព័រ hublot.com ប៉ុណ្ណោះ ហើយនឹងមិនត្រូវបានផ្តល់ជូននៅក្នុងហាងទេ។ នេះជាវត្ថុដ៏មានតម្លៃសម្រាប់អ្នកនិយមចូលចិត្តជាវនាឡិកា។
ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ Hublot យើងបានស្រមើស្រមៃ និងរចនាម៉ូឌែលចំនួនមានកំណត់ Big Bang Unico Essential Grey Limited Edition ដែលដើម្បីតែលក់តាមអនឡាញ។ ក្នុងការធ្វើដូច្នេះ យើងចង់បញ្ជាក់ថាតើពាណិជ្ជកម្មអេឡិចត្រូនិកមានសារៈសំខាន់ប៉ុណ្ណាក្នុងគំនិតរបស់យើង។ អ្នកគាំទ្រ អ្នកប្រមូលទិញ និងអតិថិជន សក្តានុពលរបស់យើងទាំងអស់ ឥឡូវនេះមានឱកាសស្មើគ្នាក្នុងការទទួលបានម៉ូឌែលថ្មីដ៏អស្ចារ្យ និងកម្រនេះ។”