HUBLOT CLASSIC FUSION ORLINSKI BRACELET

បន្ទាប់ពីការសហការគ្នារយៈពេលប្រាំឆ្នាំ Hublot និងលោក Richard Orlinski កំពុងបង្ហាញតំណភ្ជាប់ដែលបាត់ពីបណ្តាចំណោម Collection របស់ពួកគេ៖ ស៊េរីនាឡិកាជាច្រើនដែលតុបតែងដោយខ្សែដៃលោហៈថ្មីដោយប្រើទម្រង់នៃរូបចម្លាក់ដ៏ល្បីល្បាញរបស់វិចិត្រករជនជាតិបារាំង។

ពេលដែល Hublot ដាក់បង្ហាញនាឡិកាដំបូងដែលឆ្លាក់រចនាដោយលោក Richard Orlinski ក្នុងទីក្រុង Miami នៅក្នុងខែធ្នូ ឆ្នាំ២០១៧ ប្រតិកម្មជាសាធារណៈគឺឯកច្ឆ័ន្ទ៖ នេះជាលើកដំបូងហើយដែលស្នាដៃសិល្បះរបស់លោក Orlinkski បង្ហាញប្រាប់ពីពេលវេលា! ចាប់តាំងពីពេលចេញលក់ម៉ូឌែលដំបូងមក ក្រុមហ៊ុនផលិតនាឡិកា Swiss និងលោក Richard Orlinski បានផ្តល់កំណើតដល់ការប្រមូលប្រភេទនាឡិកាដែលបង្ហាញពីរចនាបថជ្រុងមុំ ដែលជារចនាបថពេញនិយមរបស់ស្នាដៃសិល្បះរបស់សិល្បករបារាំង។

លោក Richard Orlinski ជាសមាជិកនៃគ្រួសារ Hublot Loves Art ក្នុងលក្ខណៈដូចលោក Shepard Fairey លោក Maxime Plescia-Buchi លោក Marc Ferrero និងលោក Takashi Murakami ដែរ។ លោកមានមោទនភាពចំពោះខ្លួនឯងដែលក្លាយជាសិល្បករសហសម័យបារាំងដែលលក់ដាច់បំផុតក្នុងពិភពលោក។

ឥឡូវនេះ​ Hublot និង លោក Richard Orlinski កំពុងរួមគ្នាចាប់ផ្តើមដំណាក់កាលថ្មីមួយនៅក្នុងភាពជាដៃគូរបស់ពួកគេដោយការបង្ហាញនូវខ្សែដៃ Classic Fusion Orlinski ចំនួន ៤ កំណែដែលបំពាក់ជាមួយនឹងខ្សែដៃលោហៈរួមបញ្ចូលគ្នាថ្មី។ ក្រុមហ៊ុនផលិតនាឡិកានីមួយៗដឹងថាវាជាបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការរចនាខ្សែដៃប្រភេទនេះ។ អ្នកត្រូវតែធានាថាខ្សែដៃត្រូវបានរួមបញ្ចូលយ៉ាងត្រឹមត្រូវទាំងផ្នែកមេកានិច និងផ្នែកសោភ័ណភាព ទៅនឹងស៊ុំនាឡិកា ហើយថាវាអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងគ្រប់រូបសណ្ឋានដែរឬទេ។ វិស្វកររបស់ Hublot បានបង្ហាញនូវជំនាញបច្ចេកទេសទាំងអស់របស់ពួកគេក្នុងការផលិតនាឡិកាដែលជ្រុង គែមមុខកាត់ និង មុខច្នៃកំណត់លក្ខណៈនៃ ស៊ុំ មុខកាត់ គ្រាប់បង្វិលទ្រនិច និងខ្សែដៃលោហៈ ដែលមានរចនាផ្ទៃមុខកាត់ និងមុខច្នៃធ្វើពីទីតានីញ៉ូម និងមាន ៨៣ ផ្នែក។

ដោយបានបំផុសគំនិតពីរូបចម្លាក់របស់លោក Richard Orlinski ទម្រង់រាងសំប៉ែតនោះរងចំណាំងផ្លាតពីមុខច្នៃ​​នៃ កញ្ចក់យ៉ាងភ្លឺរលោងរបស់វា។ហើយកំណាត់រាងអក្សរ H តំណាងឲ្យឡូហ្គូរបស់ Hublot

សែដៃថ្មីនេះភ្ជាប់ជាមួយនឹងស៊ុំនាឡិកា ដែលអាចលាតសន្ធឹងបាន។ ជាមួយនឹងអង្កត់ផ្ចិត ៤០ មីលីម៉ែត្រ វាសាកសមនឹង កដៃទាំងអស់ ទាំងបុរសនិងនារី។ ស៊ុំប៉ូលាទីតានីញ៉ូមរបស់វារុំព័ទ្ធបន្ទះម៉ាស៊ីន HUB1100 ដែលជាគ្រឿងម៉ាស៊ីន ដែលបង្វិលដោយខ្លួនឯងដែលមានមកជាមួយនូវថាមពលបម្រុងចំនួន ៤២ ម៉ោង។ ផ្ទៃមុខនាឡិការម៉ូឌែលនេះមាន ទាំងសេរ៉ាមិចពណ៌ខ្មៅ និងសេរ៉ាមិចពណ៌ស និងបង្ហាញពីមុខច្នៃរាងជ្រុងមុំដែលជារចនាបថប្លែកខុសពីគេរបស់ លោក Richard Orlinski

ឈុតនាឡិកាដៃ Classic Fusion Orlinski Bracelet ដែលប្រៀបដូចជាផ្នែកសិល្បះមួយនៃគ្រឿងអលង្ការ ពេលនេះមានផងដែរ ដែលតុបតែងដោយខ្សែដៃថ្មីដែលស៊ីគ្នានឹងស៊ុំ។ ជាមួយពណ៌ប្រដេញ និងពន្លឺ មុខច្នៃជាក់លាក់នៅលើស៊ុំមុខ និងផ្ទៃមុខ និងខ្សែដៃត្រូវបានលម្អដោយពេជ្រ ទម្ងន់សរុប ៣,៧៩ ការ៉ាត់។

ពេលវេលាអាចបង្កើតសិល្បះ ឯសិល្បះក៏អាចប្រាប់ពីពេលវេលា! Hublot ស្រឡាញ់សិល្បះ!

ក្នុងនាមជាជាងចម្លាក់មួយរូប ការបង្ហាញពីស្នាដៃសិល្បះរបស់ខ្ញុំនៅលើនាឡិកាដែលមានអង្កត់ផ្ចិត ត្រឹមពីរបីសង់ទី ម៉ែត្រលើផ្ទាំងក្រណាត់ ពិតជាបញ្ហាប្រឈមមួយ។ ការងបង្កើតនៅលើខ្សែដៃទាំងមូលនេះមុខជាកាន់តែស្មុគស្មាញ សម្រាប់វិស្វករនៅរោងផលិត។ ទោះជាយ៉ាងណា ដោយសារតែចំណេះដឹងបច្ចេកទេសដែលមិនអាចប្រៀបផ្ទឹមបាន របស់ដៃគូរបស់ខ្ញុំនៅ Hublot យើងអាចអនុវត្តបេសកកម្មបាន។

លោក Ricard Olinski
ឯកអគ្គរាជទូត​នៃ Hublot

When we presented the fruit of our first collaboration five years ago, it was hard to imagine that Richard’s creations would now constitute an entire collection of our Hublot watches. As the ultimate technical triumph, together we have successfully developed an integrated metal bracelet, thus extending Richard’s art around the entire wrist.

លោក Ricardo Guadalupe
CEO របស់ Hublot
កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង