Breguet បានប្រារព្ធពិធីគម្រប់ខួបទី ២២០ នៃ Tourbillon ក្នុងឆ្នាំ២០២១

Tourbillon ត្រូវបានបង្កើតឡើងតាំងពី ២២០ឆ្នាំមុន ដោយ Abraham-Louis Breguet (១៧៤៧-១៨២៣) ហើយសព្វថ្ងៃនេះ Tourbillon គឺពិតជាសំខាន់ណាស់សម្រាប់សិល្បៈខាងធ្វើនាឡិកា។

ឆ្នាំនេះ the House of Breguet នឹងរំលឹកដល់ភាពប៉ិនប្រសប់របស់ស្ថាបនិក និងកំណប់ក្នុងការបង្ហាញ Tourbillon តាមរយៈព្រឹត្តិការណ៍ផ្សេងៗនិងការប្រារព្ធពិធីបង្ហាញម៉ូដែលថ្មីនៅថ្ងៃទី ២៦ ខែមិថុនា។ នៅឆ្នាំ ១៨០១ ប័ណ្ណប៉ាតង់ត្រូវបានទទួលស្គាល់ និងមានកាលបរិច្ឆេទទាក់ទងនឹង ប្រវត្ដិសាស្ដ្រនៃប្រទេសបារាំងគឺ “Messidor ទី៧ នៃឆ្នាំទី៩” ដែលសំដៅទៅលើថ្ងៃទី ២៦ ខែមិថុនាតាមប្រតិទិនសម័យទំនើបរបស់យើង។

Tourbillon ត្រូវបានបង្កើតឡើងដោយមានតួពណ៌មាសឬប្រាក់ ដែលជាស្នាដៃសិល្បៈដែលមានសោភ័ណភាពស្រស់ស្អាតត្រូវនឹងបច្ចេកវិទ្យា ដ៏ឆ្លាតវៃរបស់ពួកគេ។ ទោះបីជាពួកគេត្រូវបានគេចាត់ទុកថាជាវត្ថុវិទ្យាសាស្ត្រសុទ្ធក៏ដោយ តែត្រូវបានបញ្ចប់ដោយស្មុគស្មាញបំផុត។ ផ្ទៃមុខរបស់ Tourbillon ស្ថិតក្នុងចំណោមភាពស្រស់ស្អាតដ៏     អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ the House។ លក្ខណៈនៃនាឡិកា Breguet គឺមានភាពស្រស់ស្អាត ជាមួយនិង ផ្ទៃមុខធ្វើឡើងពីរមាស ប្រាក់ ឬទង់ដែង ត្រនិចវិនាទី ថាមពលផ្ទុក ពេលខ្លះសូម្បីតែទែម៉ូម៉ែត្រមិនមានពីរដូចគ្នាទេ។

Breguet, ជាអ្នកបង្កើត Tourbillon

 

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង