JAEGER-LECOULTRE PRESENTS THE RENDEZ-VOUS DAZZLING STAR

ការចាប់យកផ្កាយដែលមិនអាចទាយទុកជាមុនបាន

ក្នុងចំណោមបាតុភូតសេឡេស្ទាលទាំងអស់ ផ្កាយដុះកន្ទុយ​ ​ជារឿងដ៏រ៉ូមែនទិក និងគួរឱ្យចាប់អារម្មណ៍បំផុត។ ភាពមិនអាចទាយទុកជាមុនបាន ភាពរំជើបរំជួល និងអាថ៌កំបាំង ពន្លឺទាំងនោះបានឆ្លងកាត់មេឃពេលរាត្រី លេចចេញ និងបាត់ទៅវិញក្នុងមួយប៉ព្រិចភ្នែក។ ដែលថាវាមិនមែនជាតារាទេ ប៉ុន្តែជាអាចម៍ផ្កាយនោះ ដែលថាចំណាំងនៃពន្លឺដែលបង្កើតឡើងនៅពេលដែលកំទេចកំទីថ្មឆេះយ៉ាងត្រចះត្រចង់នៅពេលបុកចំបរិយាកាសផែនដីនោះ មិនជាអ្វីដែលបន្ថយនូវភាពអស្ចារ្យរបស់បាតុភូតទាំងនោះឡើយ។ ដោយអាចមើលឃើញតែនៅពេលវេលាជាក់លាក់ណាមួយ និងក្រោមលក្ខខណ្ឌត្រឹមត្រូវណាមួយនោះ បាតុភូតដ៏កម្រទាំងនេះបានទាក់ទាញមនុស្សជាតិតាំងពីយូរលង់ណាស់មក ហើយ ឥឡូវនេះបានបំផុសគំនិតដល់អ្នកផលិតនាឡិការបស់ Jaeger-LeCoultre ផងដែរ។

នៅឆ្នាំ 2022 តារា Rendez-Vous Dazzling Star បានបង្កើតឡើងវិញនូវបាតុភូតសេឡេស្ទាលដ៏គួរឱ្យទាក់ទាញនេះនៅលើកដៃ ដោយសារយន្តការថ្មីទាំងស្រុងដែលបានបង្កើត និងអាភិវឌ្ឍនៅក្នុងរោងផលិត។ ដោយធ្វើឱ្យសកម្មដោយចលនានៃកដៃ ផ្កាយដុះកន្ទុយលេចឡើងនៅលើនាឡិកានៅពេលចៃដន្យមួយ ដែលជាធម្មតាចន្លោះពី ៤ ទៅ ៦ ដងក្នុងមួយម៉ោង ហើយភាពមិនអាចទាយទុកជាមុនបានរបស់វាធ្វើឱ្យវាកាន់តែពិសេស។ ដើម្បីរីករាយជាមួយការបង្ហាញដ៏ទាក់ទាញកាន់តែញឹកញាប់ តារាក៏អាចត្រូវបានកោះហៅតាមតម្រូវការដោយបង្វិលគ្រាប់បង្វិលទ្រនិចជាច្រើនដង។

ការបង្ហាញដ៏ប្រណិតនៃពន្លឺផ្ទៃមេឃពេលរាត្រី

ការផលិតឡើងទាំងស្រុងពីពណ៌ខៀវ Aventurine ផ្ទៃមុខនាឡិការបស់ Rendez-Vous Dazzling Star ថ្មីបានចាប់យកភាពស្រស់ត្រកាលនៃផ្ទៃមេឃពេលរាត្រីដែលមានពន្លឺផ្កាយភ្លេកៗ។ នៅចំណុចកណ្តាលដែលហ៊ុំព័ទ្ធដោយ រង្វង់ពេជ្រ បន្ទះថាស់ចំនួនបីត្រូវបានដាក់នៅពីលើគ្នា។ ស្រទាប់ទីមួយដែលជារាងពងក្រពើនៃ Aventurine លាក់នូវផ្កាយដុះកន្ទុយនៅពេលដែលវាអសកម្ម។ នៅក្រោមនោះ ជាបន្ទះថាស់រាងជារង្វង់នៃ Aventurine ដែលមានការកាត់ចេញពីផ្កាយដុះកន្ទុយ។ នៅពេលដំណើរការ បន្ទះថាស់នេះនឹងវិលរួច បញ្ជូនផ្កាយនៅលើផ្លូវកោងរបស់វាឆ្លងកាត់ផ្ទៃ មុខថ្នាក់ខាងលើ។ ពេលដែលផ្កាយឆ្លងកាត់ ការកាត់ចេញបង្ហាញពីស្រទាប់ជ្រៅបំផុតនៃផ្ទៃមុខដែលជាបន្ទះថាស់មិន ផ្លាស់ទីនៃលោហៈពណ៌មាស ជាមួយនឹងពណ៌ជម្រាលភ្លឺចាំងដែលរំលេចពីបន្ទះម៉ាស៊ីននាឡិកា។

សមស្របទៅនឹងកូដនៃការប្រភេទនាឡិកាដៃ Rendez-Vous ការបង្ហាញនៅចំណុចកណ្តាលនេះត្រូវបានហ៊ុំព័ទ្ធដោយរង្វង់នៃលេខដែលបានអនុវត្តនៅក្នុងពុម្ពអក្សរអត្តសញ្ញាណ Floral និងបានអនុវត្តសញ្ញាសម្គាល់ម៉ោងអឌ្ឍគោលផងដែរ។ ពេលវេលាត្រូវបានចង្អុលបង្ហាញនៅលើមាត្រដ្ឋានទាំងនេះដោយទ្រនិច Floral ពណ៌មាស។ ឯជុំវិញស៊ុំមាសពណ៌ផ្កាឈូកទំហំ ៣៦ មម វិញ ខ្សែស៊ុំ Dazzling Rendez-Vous បង្កើតជារង្វង់ផ្ចិតពីរ។ វាមានលក្ខណៈស្រាលសម្រាប់រង្វង់ដ៏ភ្លឺចែងចាំងទាំងនេះ ដោយសារមានការកំណត់ជ្រុង ( ‘griffe’) នៃរង្វង់ខាងក្រៅនៃថ្មទាំង ៣៦។ បច្ចេកទេសគ្រឿងអលង្ការបុរាណដែលត្រូវបានណែនាំនៅក្នុងប្រភេទ Rendez-Vous ក្នុងឆ្នាំ២០១៩ ជាសក្ខីភាពដ៏ល្អចំពោះអ្នកជំនាញផ្នែកត្បូងរបស់ Jaeger-LeCoultre ។ ក្រញ៉ាំមាសដ៏ល្អទប់ពេជ្រដ៏ខ្ពស់ ដែលអាចឱ្យពន្លឺឆ្លងកាត់ពួកវាពីគ្រប់ទិសទី បង្កើនភាពលេចធ្លោរបស់ថ្មនីមួយៗ ខណៈពេលដែលកាត់បន្ថយភាពអាចមើលឃើញ លើលោហៈ។ ដើម្បីបញ្ចប់ស៊ុំនាឡិកា ផ្ទៃខាងលើនៃក្រវ៉ាត់ត្រូវបានដាំនូវគ្រាប់ពេជ្រ ហើយពេជ្រដាក់បញ្ច្រាសត្រូវបានដាក់ចូលទៅក្នុងគ្រាប់បង្វិលទ្រនិច។

ពណ៌ខៀវដ៏ដិតនៃផ្ទៃនាឡិកាត្រូវបានបំពេញបន្ថែមដោយខ្សែពាត់ពណ៌ខៀវភ្លឺចាំងជាមួយនឹងខ្សែខ្ទាស់បត់ ឬដោយខ្សែដៃមាសពណ៌ផ្កាឈូកដែលត្រៀមយ៉ាងពេញលេញឥតចន្លោះ និងរចនាយ៉ាងពិសេសសម្រាប់ម៉ូឌែល Rendez-Vous Dazzling Star​ ។ តំណភ្ជាប់រាងជាខ្សែដៃ ត្រូវបានលម្អដោយគ្រាប់ពេជ្រសរុបចំនួន ៤៣៦ (សម្រាប់ ៤,៨៨ ការ៉ាត់) ហើយត្រូវបានភ្ជាប់យ៉ាងរលូនជាមួយគ្នា ដើម្បីរុំជុំវិញកដៃដូចទៅនឹងចងខ្សែបូ។

បំផុសគំនិតនិងបង្កើតនៅក្នុង Vallée de Joux

ដើម្បីបង្កើតយន្តការដែលបង្ហាញពីបាតុភូតដែលមិនអាចទាយទុកជាមុនបាន គឺជាបញ្ហាប្រឈមដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ការផលិតនាឡិកា ដូចដែលវាហាក់ជាប្រឆាំងនឹងច្បាប់នៃហោរាសាស្ត្រ ដែលជាពិភពលោកដែលអ្វីៗទាំងអស់ត្រូវបានបង្ហាញតាមរយៈចង្វាក់គណិតវិទ្យាដែលបានក្រិតតាមខ្នាតយ៉ាងជាក់លាក់។ តាមរយៈការទាញពី បទពិសោធន៍ជាង ១៩០ ឆ្នាំនៃឯកទេសពីការផលិតនាឡិកា វិស្វករ និងក្រុមផលិតនាឡិកាទាំងអស់របស់ Jaeger-LeCoultre បានបង្កើតម៉ាស៊ីន calibre 734 ស្វ័យប្រវត្តិថ្មីដោយបញ្ចូលនូវយន្តការមេកានិចផ្កាយដុះកន្ទុយ ។ ដោយការធ្វើដូច្នេះ ពួកគេបានទទួលជោគជ័យក្នុងមុខងារដែលមិនធ្លាប់មានពីមុនមកក្នុងការចាប់យកបាតុភូតតារាសាស្រ្ត ចៃដន្យមួយនៅប្រព័ន្ធម៉ាស៊ីននាឡិកាដ៏ស្មុគស្មាញមួយ។ 

 

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង