BOHEMIAN CHIC: JAQUET DROZ UNVEILS TWO NEW VERSIONS OF ITS LADY 8 PETITE

Jaquet Droz បានដាក់កែសម្រួលចំណុចកណ្តាលនៃម៉ូឌែលត្បូង Malachite និង ម៉ូឌែលគុជ Mother-of-Pearl ជាកំណែថ្មីពីរផ្សេងគ្នារបស់ Lady 8 Petite។ ដោយការរួមផ្សំនូវគ្រឿងអលង្កាពាក់កណ្តាល និងវត្ថុស័ក្តិសិទ្ធិពាក់កណ្តាលនាឡិកាម៉ូឌែលថ្មីទាំងពីរនេះបានចែងចាំងពន្លឺរស្មីទៅលើការនិយមម៉ូឌសម័យថ្មីរបស់នារី។

ថ្ងៃនេះមានការដាក់បង្ហាញកំណែទម្រង់ថ្មីរបស់ Lady 8 Petite ចំនួនពីរដែលបញ្ចូនភាពស្រស់ស្អាតរបស់ការបង្កើតនាឡិកាទៅក្នុងមុខដែលមានទំហំ២៥ មីលីម៉ែត្រ ខណៈពេលដែលលេចចេញនូវម៉ូឌពិសេសប្លែកគេដែលមានរាងជាលេខ ៨។

ម៉ូឌែល Lady 8 គឺជាម៉ូឌែលដ៏ពេញនិយមផ្តាច់មុខរបស់នារីដែលបង្កើតដោយ Jaquet Droz មានរូបរាងដូចជាលេខ ៨ ដែលស្ថិតចំពីលើតួនាឡិកាជានិមិត្តិសញ្ញានៃភាពល្អឥតខ្ចោះ។ វាជាលេខដ៏សំខាន់ចំពោះ Jaquet Droz ហើយវាក៏ជាការរំលឹកដល់ម៉ូឌែល Grande Seconde ដ៏ល្បីល្បាញរបស់ Maison ដែលរចនាបថនោះមានការបំផុសគំនិតពីខ្សែកោងទន់នៃលេខនិមិត្តសញ្ញានោះផងដែរ។ នៅឆ្នាំ ២០១៨ Jaquet Droz បានកែសម្រួលម៉ូឌែល Lady 8 ទៅជាម៉ូឌែលមួយទៀតហៅថា Lady 8 Petite ដែលជាកំណែថ្មីដ៏មានតម្លៃនិងមានការកែសម្រួលតួរបស់វាក្លាយទៅជាអង្កត់ផ្ចិតដ៏តូចមួយ។

ដោយបានស្រោបជាមួយនឹងត្បូង Malachite ម៉ូឌែលថ្មី Lady 8 Petite មានពណ៌បៃតងដ៏រស់រវើកប្រៀបដូចជាវស្សាន្តរដូវ ដែលបានដាក់បង្ហាញពីលើខ្សែស្បែកយ៉ាងសមគ្នា។ ត្បូង Malachite គឺជាប្រភេទត្បូងលម្អដ៏ចំណាស់មួយដែលតាមធម្មតាគេប្រើដើម្បីបួងសួងទទួលបាននូវសំណាងល្អ ភាពចម្រុងចម្រើននិងសុភមង្គល។ វាមានលក្ខណៈពិសេសនៃការប្រែប្រួលពណ៌លាំៗដែលកើតចេញពីវត្តមានទង់ដែងនៅក្នុងសមាសភាពរបស់វា។ នៅចំណុចកណ្តាលនៃម៉ូឌែល Lady 8 Petite នេះមានត្បូងពេជ្រដ៏ពិសេស មួយស្ថិតនៅលើផ្ទៃមុខនាឡិកាដែលធ្វើពីមាសក្រហម ១៨ការ៉ាត់ ថែមទាំងមានត្បូងពេជ្រ ៦៨ គ្រាប់ដាក់រំលេចគែមនៃស៊ុមមុខនាឡិកាទៀតផង។ ជាការសម្រេចនៃសមាសភាពដ៏ភ្លឺចែងចាំងនេះគ្រាប់បង្វិលនៃត្បូង Malachite នឹងវិលចុះឡើងនៅចន្លោះម្រាមដៃប្រៀបដូចជាពេលវេលាដែលពិបាកពិពណ៌នាគ្មានដែនកំណត់។

ការចេញម៉ូឌទី ២ នៃ Lady 8 Petite របស់ Jaquet Droz មានបង្ហាញជាមួយនឹងប្រភេទគុជ Mother-of-Pearl ដែលជាកំណែថ្មីដ៏ទាន់សម័យមួយផងដែរ។ ពន្លឺផ្លេកៗនៃវត្ថុធាតុដ៏មានតម្លៃនោះបានបក់បោកនៅលើផ្ទៃមុខនាឡិកា ដែលលម្អដោយផ្លូវដ៏ពិសេសដែលបង្ហាញពី ម៉ោង និង​ នាទី។ នៅម៉ោង ១២ គត់នាឡិកានេះនឹងបង្ហាញនូវគុជខ្យងដែល មានចំណាំងផ្លាតពីគ្រាប់ពេជ្រ ៤១ គ្រាប់ក្នុងចំណោមពេជ្រទាំងអស់នៅលើផ្ទៃមុខនាឡិកា។ នេះជាលើកទី ១ ហើយដែល Jaquet Droz បានផ្តល់ខ្សែរុំនាឡិកាពីរជាន់ពណ៌ខារ៉ាម៊ែលធ្វើពីស្បែកកូនគោ។ ការដេរថ្នេរពណ៌សនៅលើខ្សែគឺជាការរំលឹកពីពន្លឺនៃត្បូងពេជ្រដែលបានផ្តល់នូវភាពទាក់ទាញ និងភាពទាន់សម័យដល់កំណែថ្មីនៃប្រភេទគុជ Mother-of-Pearl មួយនេះ។

“នាឡិកាខ្លះប្រាប់ពេលវេលា ឯនាឡិកាខ្លះទៀតប្រាប់ដំណើររឿង។”

 

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង