A One-of-a-Kind Tribute to the Altiplano Ultimate Concept

Piaget បង្ហាញនូវ Altiplano Ultimate Concept (AUC) ថ្មីប្លែកមួយដែលជាសញ្ញាបង្ហាញនៃបច្ចេកវិទ្យា និងការរចនាដែលផ្តល់សាទរភាពដល់គ្រឿងដំបូងបង្អស់នៃនាឡិកាដ៏ទំនើបនេះ។ នាឡិកាប្រភេទមួយនេះដើរលំនាំតាមម៉ូឌែលដែលចេញកាលពីកាលពីឆ្នាំមុននៃសេរ៊ី AUC ជាមួយនឹងផ្ទៃមុខនាឡិកាពណ៌បៃតងដោយយោងទៅលើ La Côte-aux-Fées ដែលចាប់ផ្តើមដំបូងគេបង្អស់។

គោលគំនិត

គោលគំនិត Altiplano Ultimate Concept (AUC) បានចាប់ផ្តើមជាគំនិតមួយ ចក្ខុវិស័យមួយ និងជាសុបិនមួយ។ ដោយឡែកមិនមែនមនុស្សគ្រប់គ្នាជឿថាវាអាចទៅរួចនោះទេ ប៉ុន្តែទស្សនវិជ្ជានៅ Piaget តែងតែជំរុញដែនកំណត់ ដើម្បីប្រឈមលើអ្វីដែលមានស្រាប់ ហើយដូចដែល Valentin Piaget តែងតែចូលចិត្តនិយាយថាធ្វើអ្វីដែលមិនធ្លាប់មានគេធ្វើពីមុនមក។ វិស្វករ ក្រុមផលិតនាឡិកា និងអ្នករចនារបស់ Piaget បានបន្តស្វែងរកដំណោះស្រាយដើម្បីធ្វើឱ្យសុបិនក្លាយជាការពិត ហើយបន្ទាប់ពីរយៈពេលបួនឆ្នាំនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៧:៤៧ យប់ AUC បានចាប់ផ្តើមគ្រឿងដំបូងរបស់ខ្លួន។

ដំណើរផ្សងព្រេងកន្លងមក

ការបង្កើតនាឡិកាដៃស្តើងបំផុតគឺជាផ្នែកមួយនៃចំណេះដឹងរបស់ Piaget តាំងពីដើមដំបូងមក។ លោក George Edouard Piaget ដែលជាស្ថាបនិករបស់ Maison កំពុងផ្គត់ផ្គង់ម៉ាកនាឡិកាដ៏ល្បីល្បាញជាមួយនឹងសមាសធាតុនាឡិកាស្តើងបំផុតនៅដើមឆ្នាំ ១៨៧៤ ដែលជាជំនាញដែលនាំឱ្យគាត់ទទួលបាននូវការគោរព និងការទទួលស្គាល់នៅក្នុងសហគមន៍ផលិតនាឡិកានៅភ្នំ Jura Mountains ដែលជាកំណើតនៃការផលិតនាឡិកា របស់ប្រទេសស្វីស និងលើសពីនេះទៅទៀត។

នៅឆ្នាំ ១៩៥៧ Maison បានណែនាំចលនាមេកានិចស្តើងបំផុតក្នុងពិភពលោក គ្រឿងម៉ាស៊ីនឈ្មោះថា Calibre 9P ដែលមានកម្ពស់ត្រឹមតែ ២ មម ប៉ុណ្ណោះ។ម៉ាស៊ីន 9P គឺជាការចាប់ផ្តើមនៃស៊េរីនៃការបំបែកឯកទកម្មនៃបន្ទះម៉ាស៊ីនស្តើងបំផុត រួមទាំង 12P ក្នុងឆ្នាំ១៩៦០ ផងដែរ 1200P និង 1208P ក្នុងឆ្នាំ២០១០ និង 900P ក្នុងឆ្នាំ២០១៤។ ការទទួលបានកំណត់ត្រាពិភពលោក មិនមែនជាកត្តាជំរុញចម្បងនៅ Piaget កន្លងមក អ្វីដែលជំរុញខ្លាំងបំផុតនោះគឺដំណើរស្វែងរកភាពអេឡេហ្គង់បំផុតដែលអាចធ្វើទៅបាន។ 

ដំណើររឿងនៃ AUC

AUC ត្រូវបានបង្ហាញជាលើកដំបូងនៅទីក្រុងហ្សឺណែវនៅឯពិព័រណ៍ Watches & Wonders ក្នុងឆ្នាំ២០១៨ ដើម្បីទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសហគមន៍នាឡិកានិងសារព័ត៌មានពិភពលោក។ ត្រឹមតែពីរឆ្នាំក្រោយមក Piaget បានធ្វើឱ្យវាអាចទៅរួចសម្រាប់ការពាក់ជាប្រចាំថ្ងៃ។ នៅខែមេសា ក្នុងឆ្នាំ២០២០ នាឡិកាដៃដំបូងចាប់ផ្តើមដំណើរចេញពីសិក្ខាសាលារបស់ Piaget ឆ្ពោះទៅកាន់ពិភពលោកដ៏ធំល្វឹងល្វើយ ហើយនៅក្នុងខែវិច្ឆិកានៃឆ្នាំដដែលនោះ នាឡិកានេះបានឈ្នះរង្វាន់ដ៏មានកិត្យានុភាពដែលជា Aiguille d’Or ពី Grand Prix d’Horlogerie de Genève ។ ចាប់តាំងពីពេលនោះមក អ្នកនិយមគាំទ្រនៅទូទាំងពិភពលោកបាននឹងកំពុងរីករាយជាមួយនឹងស្នាដៃនៃវិស្វកម្មមីក្រូមេកានិច ដែលនៅតែជានាឡិកាដ៏ស្តើងបំផុតមួយរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ។

 មុខងារនៃបច្ចេកវិទ្យា

នាឡិកាភាគច្រើនមានបួនស្រទាប់៖ 1) ស៊ុំមុខ  និងគ្រីស្តាល់ 2) ផ្ទៃមុខ និងទ្រនិច 3) បន្ទះម៉ាស៊ីន និង 4) ស៊ុំខាងក្រោយ។ Piaget បានដកចេញនូវបណ្តុំបួនស្រទាប់នេះ ដើម្បីបង្កើតសមាសធាតុផ្សំជាមួយនឹងដែកតំណ ផ្ទៃមុខ និងទ្រនិច នៅម្ខាងទៀត ស៊ុំខាងក្រោយ បន្ទះម៉ាស៊ីន បន្ទះមេ និងស៊ុំមុខ នៅឯម្ខាងទៀត ទាំងអស់រួមគ្នាជាតែផ្នែកតែមួយ។ ការលាយបញ្ចូលគ្នានៃការផ្គុំគ្រឿងនាឡិកានេះមានលក្ខណៈពិសេស ៥ យ៉ាងដែលអាចឱ្យ Maison បង្កើតនាឡិកាដែលមានកម្ពស់ត្រឹមតែ ២ មម ចាប់ពីផ្នែកខាងក្រោមនៃ ស៊ុំខាងក្រោយ ទៅផ្នែកខាងលើនៃកញ្ចក់គ្រីស្តាល់។

ដំណើរផ្សងព្រេងបែបហោរាសាស្រ្ត

បំណែកប្លែកពិសេស AUC ថ្មីគឺជាការប្រារព្ធសាទរនៃដំណើរផ្សងព្រេង AUC ជាមួយនឹងចំណុចលម្អិតអំពីរចនាបថជាច្រើន ដែលរំឮកដំណើរដ៏អស្ចារ្យមួយនេះ។ ចាប់ផ្តើមនៅផ្នែកខាងលើនៃផ្ទៃមុខ ឡូហ្គូ Piaget ស្ថិតនៅក្នុងពុម្ពអក្សរប្រវត្តិសាស្ត្រដែលជាទម្រង់ពុម្ពអក្សរដូចគ្នាដែលប្រើក្នុងឡូហ្គូខាងលើក្រុមហ៊ុនផលិតនៅ La Côte-aux-Fées ដែលជាភូមិដែល Piaget ចាប់កំណើត និងលូតលាស់ដល់សព្វថ្ងៃ។ រង្វង់ធំពីរស្ថិតនៅក្នុងចំណោមចំណុចនៃរង្វង់តូចដែលសម្គាល់ម៉ោង:៤៧នៅពេលដែល AUC ចាប់មានជីវិតលើកដំបូង។ នៅម៉ោង ២:៣០ ជាថ្ងៃកំណើតរបស់ AUC – ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានចារឹកនៅក្នុងចន្លោះតូចមួយ។ ហើយសិលាចារឹក “La Côte-aux-Fées” ក៏ត្រូវបានឆ្លាក់នៅលើកង់រង្វង់រួមជាមួយនឹងកូអរដោនេ GPS របស់ក្រុមហ៊ុនផលិត។ ជាការបំពេញបញ្ចប់នៃការសាទរនេះ ផ្នែកខាងក្រោយរបស់ផ្ទៃមុខមានបង្ហាញនូវលក្ខណៈពិសេស ដោយផ្កាយដែលបំភ្លឺដោយ Super-LumiNova ដែលមានលក្ខណៈដូចផ្ទៃមេឃខាងលើ La Côte-aux-Fées នៅកាលបរិច្ឆេទ និងពេលវេលាដូចគ្នាទៅនឹងកំណើតរបស់ AUC

Piaget AUC Unique Piece មានស៊ុំត្រឹមតែ ៤១ មម និងផលិតពីយ៉ាន់ស្ព័របច្ចេកវិទ្យាខ្ពស់ដែលមានមូលដ្ឋានលើលោហៈ cobalt ។ ជម្រើសដ៏អស្ចារ្យនៃការប្រើវត្ថុធាតុនេះ ផ្តល់ភាពសុខដុមល្អឥតខ្ចោះជាមួយនឹងបន្ទះ PVD ពណ៌ខៀវងងឹតដែលត្រូវបានខាត់យ៉ាងម៉ត់។ ស៊ុំខាងក្រោយ ស៊ុំមុខ និងលយ ទាំងអស់ត្រូវបានខាត់ដោយរក្សានូវភាពគ្រើម ដែលធ្វើឱ្យមានភាពផ្ទុយគ្នាទៅនឹង ខ្សែស៊ុំដែលត្រូវបានប៉ូលាយ៉ាងរលើបលោង។ នាឡិកានេះត្រូវបានបំពាក់ជាមួយនឹងខ្សែក្រពើពណ៌ខៀវដ៏ស្តើងបំផុតដែលមានកម្រាស់មិនលើសពី ១,៥ មម ស្របតាមការរចនាស្តើងបំផុតរបស់នាឡិកា។ នាឡិកានេះភ្ជាប់មកជាមួយនឹងថាមពលបម្រុង ៤០ ម៉ោង និងជាការបញ្ចូលគ្នាដ៏អស្ចារ្យ។

នាឡិកាមួយដ៏ល្អឯកប្រភេទនេះ ដែលមានការរចនាដែលផ្តល់កិត្តិយសដល់ La Côte-aux-Fées និងគ្រឿងដំបូងបំផុតនៃ AUC បញ្ជាក់ពីភាពអស្ចារ្យ និងភាពប្រសប់នៃការច្នៃប្រឌិតរបស់ Maison ក្នុងការជំរុញដែនកំណត់នៃការច្នៃប្រឌិត និងការកែលម្អដែលការរចនា និងបច្ចេកវិទ្យាក្លាយជាផ្នែកតែមួយ។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង