នៅពេលដែលពិភពលោកពីររួមបញ្ចូលគ្នា វាបង្កើតបានជាអត្តសញ្ញាណថ្មីមួយ

ទៀត៖​ THE EXCALIBUR DR. WOO MONOTOURBILLON

ចំណុចដែលធ្វើឲ្យស្នាដៃឯកមួយអាច លេចធ្លោខុសពីគេនោះស្ថិតនៅលើលក្ខណៈពិសេសនិងអត្ថិភាព ដែលអាចរំកិលព្រំដែនមួយឲ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។ ការស្វែងរកឥទ្ធិពលនៃការបំផុស គំនិតនៅកន្លែងដែលមិនអាចនឹកស្មានដល់ទាល់តែសោះនោះគឺ​ នៅក្នុងប្រព័ន្ធ DNA របស់ Roger Dubuis ផ្ទាល់តែម្តង។ នេះជាហេតុផលចម្បងមួយដែលជំរុញឲ្យ Maison រួបរួមគ្នាជាមួយនឹង URBAN ART TRIBE ដែលជាក្រុមវិចិត្រករវប្បធម៌សម័យទំនើបដ៏មានភាពល្បីល្បាញទូទាំងពិភពលោក និងមានគុណតម្លៃនិងគោលបំណងច្នៃប្រឌិតដូចគ្នា បានដាក់បង្ហាញនូវជំនាញយ៉ាងប្រសប់ និងការផ្តេជ្ញាចិត្តក្នុងការពាំនាំនូវការច្នៃម៉ូឌប្រណិតៗនាថ្ងៃខាងមុខ។

ថ្មីៗនេះ Roger Dubuis បានផ្តល់សិទ្ធិពិសេសសម្រាប់ពួកគេក្នុងការចូលទស្សនកិច្ចនៅកន្លែងដ៏សំខាន់ដែលជា ប្រភពនៃភាពថ្លៃថ្នូរ និងឧត្តមភាពនោះគឺកន្លែងផលិតផ្ទាល់របស់ Roger Dubuis ក្នុងគោលបំណងសម្រាប់ការបំផុសគំនិតថ្មីដល់ពួកគេក្នុងការច្នៃម៉ូឌឡើងវិញផ្អែកលើ អត្តសញ្ញាណដើមបែបតារាសាស្ត្រ របស់ Excalibur Monotourbillon។

Dr. Woo ដែលជាវិចិត្រករសាក់រូបដ៏ល្បីម្នាក់ដែលតែងតែបង្កើតស្នាដៃច្នៃប្រឌិតថ្មីៗដែរនោះ បានក្លាយជាអ្នកដំបូងក្នុងចំនោមមិត្តភក្តិទាំង ៣ របស់ Maison ដែលបានចាប់ផ្តើមបញ្ចេញស្នាដៃ ប្រកួតលើភាពច្នៃប្រឌិតថ្មីមួយនេះ។ ដើម្បីធ្វើឲ្យការបង្កើតច្នៃរបស់គាត់បាន ចេញជារូបរាងពេញលេញអ្នកផលិតនាឡិកាដ៏អស្ចារ្យរបស់យើងរួមគ្នាជាមួយនឹងវិចិត្រករដៃឯក ពោរពេញដោយចក្ខុវិស័យសិល្បះមានមោទនភាពយ៉ាងខ្លាំងក្នុងការដាក់បង្ហាញអត្តសញ្ញាណរបស់ Excalibur Monotourbillon ក្នុងរូបរាងថ្មីមួយទៀតដែល រចនាម៉ូឌដោយលោកផ្ទាល់។

ជាការបង្ហាញពីភាពមិនធ្វើតាមគ្នា និងភាពថ្លៃថ្នូរស៊ីវិល័យ សមិទ្ធផលនៃគំនិតច្នៃប្រឌិតរបស់ Dr. Woo បានក្លាយជាម៉ូឌដ៏អស្ចារ្យដែលបានបង្កើតនូវរូបភាពថ្មីមួយផ្អែកលើគំនិតគោលនៃអត្តសញ្ញាណបែបតារាសាស្ត្រដោយការប្រើនិមិត្តសញ្ញាផ្សេងៗដូចជាកាំជ្រួចអាវកាស ផែនទីចក្រវាឡ និងនិមិត្តសញ្ញាពិសិដ្ឋដ៏ទៃទៀតដែលតំណាងអោយទំនាក់ទំនងរវាងគាត់និងពេលវេលា។ ម៉ូឌែលនេះក៏មកជាមួយនឹងបន្ឋាត់កាត់យ៉ាងស្អាត​ទាំងនៅលើស៊ុំ និងនៅលើគ្រឿងម៉ាស៊ីន ថែមទាំងផ្តល់ថាមពល បម្រុងរហូតដល់៧២ ម៉ោង និងរចនាបទយ៉ាងប្រណិតនៅក្នុងស៊ុំ EON GOLD ទៀតផង។ ម៉ូឌនាឡិកាបែប Hyper Horology ទទួលបានលក្ខណៈពិសេសសមសួនលើរូបរាងថ្មីមួយបែបទៀត ជាមួយនឹងម៉ូឌែល Excalibur Dr. Woo Monotourbillon។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង