អំពី Bvlgari
នាឡិកា Bvlgari ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងរ៉ូម ក្នុងឆ្នាំ១៨៨៤ ដោយជាងធ្វើគ្រឿងប្រាក់ ជនជាតិក្រិក ដែលពោរពេញដោយទេពកោសល្យម្នាក់ លោកសូទីរីអ៊ូ ប៉ុលហ្គារី (Sotirio Bulgari)។ភ្លាមៗនោះ នាឡិកា Bvlgari បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន សម្រាប់ភាពល្អឥតខ្ចោះ ជាមួយនឹងសិល្បៈហត្ថកម្មដ៏អស្ចារ្យ និងការច្នៃប្រឌិតគ្រឿងអលង្ការដ៏ឥតខ្ចោះនៅក្នុងប្រទេសអ៊ីតាលី។
អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ នាឡិកា Bvlgari គ្រប់ជំនាន់ មានអត្តសញ្ញាណក្នុងការរចនាប្លែកៗ ដែលមានការលាយពណ៌លេចធ្លោ ។ ហើយបរិមាណនៃពណ៌នីមួយៗមាន តុល្យភាព។ វាក៏ធ្វើឱ្យនាឡិកា Bvlgari ក្លាយជាគំរូនៃការរចនាដែលមិនអាចបំភ្លេចបាន ដោយមិនភ្លេចឬសគល់លេខរ៉ូម៉ាំងរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងការស្តារកេរដំណែលវប្បធម៌លេខរ៉ូម៉ាំងរបស់ខ្លួននាឡិកា Bvlgari ក៏បានពាំនាំការបង្កើតថ្មី ដែលជម្រុញឱ្យមានការកកើតក្បួនក៏ដូចជាទម្លាប់ថ្មីៗក្នុងពិភពនៃគ្រឿងអលង្ការផងដែរ។ លើសពីនេះ នាឡិកា Bvlgari ក៏បានបង្កើតឱ្យមាននិន្នាការថ្មី (Trend) ហើយលេចធ្លោដែលក្លាយជានិមិត្តរូបនៃការរចនាបែបសហសម័យផងដែរ។
SERPENTI SPIGA
Serpenti” ភាសាអ៊ីតាលី“ ពស់” គឺជាម៉ូតដែលលិចធ្លោបំផុតសម្រាប់ Bvlgari ។បង្ហាញនៅក្នុងគ្រឿងអលង្ការនិងនាឡិការបស់ខ្លួនតាំងពីការបង្កើតម៉ូតនេះឡើងគឺជានិមិត្តរូបនៃភាពរឹងមាំថាមពលដ៏សំខាន់។
LVCEA
នាឡិកាទាំងអស់របស់ Lvcea ខូឡិចសិន (collection) ទទួលបានគ្រឿងបណ្តាលចិត្តពីពន្លឺ និងការឧទ្ទិសដល់ «ផ្ទៃក្នុងនាឡិកាដូចព្រះអាទិត្យ» (Ancient Sundial) បុរាណ។ការរចនានេះចង់បង្ហាញពីឥទ្ធិពលនៃពន្លឺ។ ហើយការរចនា Aventurine Dial នេះមានភាពជា BVLGARI សុទ្ធសាតដែលក្នុងនោះមានការរំលឹកពីទស្សនីយភាពពេលយប់របស់ទីក្រុងរ៉ូម ដ៏មានភាពអស្ចារ្យដោយមើលទៅពោរពេញដោយផ្កាយភ្លឺចិញ្ចែងចិញ្ចាច។
OCTO
OCTO មានន័យថាលេខ «ប្រាំបី» ក្នុងភាសាឡាទីន។ ដូចនេះ នាឡិកា OCTO កើតឡើងពីចំនុចប្រសព្វរវាងការ៉េដែលជានិមិត្តរូបនៃជីវិត និងរង្វង់ដែលជានិមិត្តរូបនៃអនន្តភាព (ភាពគ្មានដែនកំណត់)។ នាឡិកា OCTO ផ្តល់ជូននូវការរចនា ដែលមានលក្ខណៈជាស្ថាបត្យកម្មដោយតួរនាឡិកា (Case) មានរាងជាអដ្ឋកោណ (ជ្រុងប្រាំបី)។ ការរចនានេះទទួលបានការបំផុសគំនិតពីស្ថាបត្យកម្មរ៉ូមបុរាណដែលយើងឃើញមាននៅតាមទីតាំងទេសចរណ៍ប្រវត្តិសាស្រ្តនៅក្នុងទីក្រុងរ៉ូមផងដែរ។
BVLGARI BVLGARI
ក្នុងចំណោមនាឡិកាដែលគួរឱ្យកត់សំគាល់ដំបូងៗដែលបង្កើតឡើងដោយ Bvlgari ជាប្រភេទ BB អាលុយមីញ៉ូម៖ ប្រភេទនាឡិកាដែលរួមបញ្ចូលទាំងរចនាបទ និង គុណតម្លៃរបស់ Bvlgari ។
អត្ថបទ
Bvlgari Alumunium GMT Amerigo Vespucci Special Edition
Bulgari Alumunium GMT Amerigo Vespucci Special Edition: In Praise of Perseverance ពេលវេលាចេញដំណើរខិតជិតមកដល់ ខណៈដែលកប៉ាល់ហ្វឹកហ្វឺន Amerigo Vespucci អានបន្ថែម