អំពី House of Franck Muller

បានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយអ្នកផលិតនាឡិកាដៃ Franck Muller រួមជាមួយអ្នកជំនាញផ្នែកនាឡិកាដៃ និងសហគ្រិន លោក Vartan Sirmakes ដែលមានគោលបំណងផលិតឡើងជានាឡិកាដៃដែលមាន ម៉ាស៉ីនបែបស្មុគស្មាញរួមជាមួយ និងការរចនាម៉ូតដើមផ្ដាច់មុខ។ បច្ចុប្បន្ននេះ Franck Muller គឺជាក្រុមហ៊ុននាឡិកាដៃឯករាជ្យមួយដែលទទួលបានការចាប់អារម្មណ៍បំផុតក្នុងការផលិតនាឡិកាដៃដ៏ប្រណិត។ Franck Muller ជាម៉ាកនាឡិកាដៃដែលទទួលបានពានរង្វាន់និងត្រូវបានគេស្គាល់ពីភាពប៉ិនប្រសប់នៃបច្ចេកទេសផលិតគ្រឿងម៉ាស៉ីនដ៏ស្មុគស្មាញបំផុតក្នុងការច្នៃប្រឌិតរួមជាមួយសមិទ្ធផលផ្ទាល់ខ្លួននៅទីក្រុង Genthod ឬ Geneva ដែលត្រូវបានគេស្គាល់ថាជាដែនដីផលិតនាឡិកា។

ផ្តើមចេញពីគម្រោងសាមញ្ញមួយឈានដល់ការអនុវត្តជាយន្តការថ្នាក់ពិភពលោកទាំងការផលិតនិងគ្រប់គ្រងលើរាល់សមិទ្ធិផលដែលធ្លាប់បានព្រាងទុកនោះគ្រប់ដំណាក់កាលនៃការផលិតនាឡិកាត្រូវបានបញ្ចប់ដោយ ជោគជ័យនិងយកចិត្តទុកដាក់បំផុតរបស់អ្នកផលិត។ នាឡិកា Franck Muller ត្រូវបានគេទទួលស្គាល់តាម រយៈទេពកោសល្យក្នុងការផលិតឡើងដោយដៃផ្ទាល់រួមបញ្ចូលនិងភាពច្នៃប្រឌិតដែលមាននៅក្នុងនាឡិកា រីឯគ្រឿងផ្សំនីមួយៗរបស់នាឡិកាទទួលបានការយកចិត្តទុកដាក់យ៉ាងដិតដល់និងមានការអត់ធ្មត់បំផុត។ គេបានចំណាយពេលជាច្រើនឆ្នាំដើម្បីសម្រេចបាននូវការផលិតនាឡិកា Franck Muller នេះពីព្រោះគ្រឿងម៉ាស៉ីនរបស់វាមានគ្រឿងផ្សំចន្លោះពី ២០០ ទៅ ១,៤៨៣ ដែលស្មុគស្មាញបំផុត។

ពិតជាអរគុណដល់ក្រុមការងារដែលបានខិតខំប្រិតប្រៀងបន្តទៅមុខក្នុងការបង្កើតនាឡិកាដៃដ៏អស្ចារ្យ ជាមួយនឹងបច្ចេកទេសគ្រឿងម៉ាស៉ីនថ្មីដែលស្មុគស្មាញ ហើយដែលប្រកាន់ខ្ជាប់នូវប្រពៃណីផលិតនាឡិការបស់ ប្រទេសស្វីស។ ដោយមានប័ណ្ណសរសើរនិងប៉ាតង់ពិភពលោកជាង ៥០ នាឡិកា Franck Muller បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការច្នៃប្រឌិតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកផលិតនាឡិកាល្បីល្បាញដូចគ្នា ការរចនាម៉ូដដែលរួមបញ្ចូលភាពក្លាហាននិងភាពច្នៃប្រឌិតដែលតំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកទេសសំខាន់ៗក្នុងប្រវត្តិសាស្ត្រនៃការផលិតនាឡិកាដៃដ៏ប្រណិត។

អត្ថបទ

Franck Muller Vanguard Skeleton Color Dream 43mm

យុគសម័យនៃ psychedelia ត្រឡប់មកកាន់ Franck Muller វិញហើយនៅឆ្នាំនេះ ដោយការបន្ថែមនូវម៉ូឌែលចុងក្រោយ ជាមួយថាមពលនៃភាពច្នៃប្រឌិតកាន់តែអស្ចារ្យ។ អានបន្ថែម