នៅឆ្នាំ ១៨៦៨ អ្នកផលិតនាឡិកាដៃ លោក Florentine Ariosto Jones នៃរដ្ឋ Boston បានបង្កើត “International Watch Company” នៅទីក្រុង Schaffhausen។ គាត់បានសហការជាមួយអ្នកផលិតនាឡិកាស្វីស ដែលមានសមត្ថភាពបច្ចេកវិទ្យាទំនើបពីអាមេរិចដើម្បីផលិតម៉ាស៉ីននាឡិកាដែលមានគុណភាពខ្ពស់បំផុត។

ម៉ូតនាឡិការបស់ IWC មាន៖ Pilot’s Watches, Portugieser, Portofino, Ingenieur, Aquatimer និង Da Vinci ដែលមានប្រពៃណីដ៏យូរអង្វែងហើយបញ្ជាក់ពីការច្នៃប្រឌិតថ្មីរបស់អ្នកផលិតនាឡិកានៅទីក្រុង Schaffhausen។ ពួកគេចាប់យកជំនាញទូលំទូលាយនៃក្រុមហ៊ុនផលិតនាឡិការបស់ក្រុមហ៊ុននេះ ពីនាឡិកា រឹងមាំសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់នាឡិកាដែលមានមុខងារស្មុគស្មាញនៃការផលិតនាឡិកាដៃដ៏ប្រណិត។

IWC មានទំនុកចិត្តទាំងស្រុងលើគុណភាពនៃការផលិតផលរបស់ពួកគេហើយមានមោទនភាពក្នុងការណែនាំ អំពីការថែទាំដល់អតិថិជនថ្មី និងបន្ថែមការធានារយៈពេល ៦ ឆ្នាំ ទៅលើការធានារយៈពេល ២ ឆ្នាំរបស់ International Limited Warranty រាល់ការជាវនាឡិកា។

លោក Christoph Grainger-Herr នាយកប្រតិបត្តិ IWC Schaffhausen “នាឡិកាទាំង ៦ ម៉ូឌែលរួមបញ្ចូលគ្នានូវ ការផលិតមានភាពជាក់លាក់ជាមួយនឹងការរចនាមិនធម្មតានិងមិនធុញទ្រាន់ ដោយនាំមកនូវបច្ចេកវិទ្យាល្អបំផុត ជាមួយអារម្មណ៍ប្លែកៗនៅពេលដែលអ្នកពាក់ជាប់ដៃរបស់អ្នក”។