ដោយការបណ្តុះគំនិតដែលផ្អែកទៅលើទេសភាពដ៏ពិសេសនៅជួរភ្នំជូរ៉ានិងពន្លឺដែលមិនចេះរលត់ បានធ្វើឱ្យ Jaeger-LeCoultre រកឃើញចំកណ្តាលនៃខ្លឹមសាររបស់ Vallée de Joux ។ ភាពប៉ិនប្រសប់ទាំងអស់ត្រូវបានប្រមូលផ្តុំគ្នាតែមួយគឺ៖ អ្នកផលិតនាឡិកា វិស្វករ អ្នករចនា និងសិប្បករ ដែលប្រកបដោយភាពសុខដុមរមនាដើម្បីបង្កើតចេញនូវការរចនានាឡិកាដ៏ប្រណិតដែលត្រូវបានជំរុញដោយកំលាំងរួម និងស្មារតីច្នៃប្រឌិត។ ចាប់តាំងពីឆ្នាំ ១៨៣៣ ស្មារតីតែមួយនេះបានធ្វើអោយ Jaeger-LeCoultre ជាង ១២០០ ត្រូវបានផលិតនៅ La Grande Maison ។

នាឡិកាដ៏ល្អប្រណិតមិនត្រឹមតែអាចប្រាប់ពេលវេលាប៉ុណ្ណោះទេ តែជាវត្ថុផ្ទាល់ខ្លួនដែលនៅជាប់នឹងខ្លួនអ្នក ហើយជាតំណាងនៃពេលវេលាពិសេសៗនិងការចងចាំដ៏មានតម្លៃបំផុតរបស់យើង។

អ្នកដែលមាននាឡិកាដៃ Reverso ដែលបានប្រើប្រាស់ហើយមិនថាប្រភេទដែក ឬ មាសក៏អាចធ្វើការស្នើសុំការឆ្លាក់ផ្នែកខាងក្រោយ នៃស៊ុមនាឡិកាបានជាមួយជំនាញដ៏ប្រណិតរបស់អ្នករចនា និងអ្នកឆ្លាក់នៅក្រុមហ៊ុន Jaeger-LeCoultre ។

នៅឆ្នាំ ១៩៣១ Jaeger-LeCoultre បានបើកដំណើរការការផលិតនាឡិកាដែលត្រូវបានកំណត់ជាការរចនាបែបបុរាណនៃសតវត្សរ៍ទី ២០ គឺ Reverso ដែលត្រូវបានបង្កើតឡើងអាចធន់នឹងការប្រកួតកីឡាប៉ូឡូ រួមបញ្ចូលជាមួយ Art Deco ជាមួយនឹងស៊ុមដែលអាចបត់បាន ដែលធ្វើឱ្យនាឡិកាមួយនោះងាយស្រួលចំណាំបំផុតគ្រប់ពេលវេលា។ អំឡុងពេលទសវត្សរ៍ទី ៩ Reverso បានបន្តខ្លួនជាថ្មីដោយមិនធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណឡើយ ដែលមានកំលាំងម៉ាស៉ីនច្រើនជាង ៥០ ប្រភេទ រួមទាំងផ្នែកខាងលោហៈដែលអាចច្នៃប្រឌិតតុបតែងលម្អដោយឆ្លាក់បាន។ កន្លងមក ៩០ ឆ្នាំ បន្ទាប់ពី Reverso បានផលិតមក នាឡិកានេះនៅតែបន្តបង្ហាញស្មារតីនៃការច្នៃប្រឌិតដល់អ្នកប្រើប្រាស់បច្ចុប្បន្ននេះ។

អត្ថបទ

Jaeger LeCoultre Master Hybris Artistica

ដោយលើកឡើងពីជំនាញរបស់ខ្លួនក្នុងភាពស្មុគស្មាញនៃសេឡេស្ទាល Jaeger-LeCoultre បកស្រាយឡើងវិញនូវ Grande Complication Calibre 945 ជាមួយនឹងការបកស្រាយថ្មីដ៏អស្ចារ្យពីរសម្រាប់ឆ្នាំ 2022 អានបន្ថែម