Montblanc មានន័យប្រៀបបាននឹងឧត្តមភាពនៃសិល្បះហត្ថកម្មនិងការរចនា ដែលបានជំរុញការច្នៃប្រឌិត ចាប់តាំងពីក្រុមហ៊ុនបានធ្វើការបង្កើតនៃការសរសេរលើកដំបូងនៅឆ្នាំ ១៩០៦។ កម្លាំងដែលជំរុញសម្រាប់ ក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ គឺភាពប៉ិនប្រសប់ ការស្រមើលស្រមៃ និងការបង្ហាញនូវសិល្បះហត្ថកម្មដ៏អស្ចារ្យ ទៅលើផលិតផលដូចជា៖ ឧបករណ៍សរសេរប្រណិត នាឡិកា ផលិតផលធ្វើពីស្បែក បច្ចេកវិទ្យាថ្មី និងគ្រឿង បន្លាស់។

ដោយឆ្លុះបញ្ចាំងពីបេសកកម្មដែលកំពុងបន្តរបស់ខ្លួនដើម្បីបង្កើតដៃគូដ៏ល្អដែលកើតចេញពីគំនិតមោះមុត
បង្កើតទៅជាស្តង់ដាល្អប្រសើរតាមរយៈជំនាញរបស់អ្នកច្នៃម៉ូតរបស់ក្រុមហ៊ុន ធ្វើឱ្យនិមិត្តសញ្ញារបស់ Montblanc បានក្លាយជាសមិទ្ធិផលចុងក្រោយនៃគុណភាពនិងការបង្ហាញនូវរចនាបថទំនើប។

ជាមួយនឹងប្រភពដើមនៃវប្បធម៌សរសេរដោយដៃយ៉ាងមុតមាំ Montblanc បានបន្តអះអាងនូវការប្តេជ្ញាចិត្តលើ វប្បធម៌របស់ខ្លួននៅជុំវិញពិភពលោកដោយគោរពដល់ការគាំទ្រក្នុងការជម្រុញផ្នែកសិល្បះក៏ដូចជាគំនិត ផ្តួចផ្តើមជាច្រើនដែលលើកកម្ពស់ដល់សិល្បះនិងវប្បធម៌។