អស់រយៈពេលជាង ១៤០ ឆ្នាំ នៃភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Piaget បានក្លាយជាអ្នកផលិតនាឡិកា គ្រឿងអលង្ការ ដែលមានកិត្យានុភាពមួយនៅលើពិភពលោក។
ចាប់តាំងពីឆ្នាំ១៨៧៤ ក្រុមហ៊ុន Piaget បានបង្កើតនាឡិកាដៃ និងគ្រឿងអលង្ការប្រណិតៗ ដោយបញ្ចូលការ កែលម្អគ្រឿងអលង្ការជាមួយនឹងភាពទាន់សម័យនៃការផលិតនាឡិកា។ ជាមួយនឹងការបង្កើតនាឡិកាដៃដ៏ ប៉ិនប្រសប់ និងអស្ចារ្យរបស់ក្រុមហ៊ុន Piaget គេក៏មានដាក់បង្ហាញនូវ តួនាឡិកាដែលស្តើងបំផុត និងរំលេច ដោយគ្រាប់ពេជ្រយ៉ាងស្រស់ស្អាត។ ដោយកំណត់ស្តង់ដារក្នុងវិស័យផលិតនាឡិកាដៃល្អិតល្អន់ ហួសពីភាព ឆើតឆាយយ៉ាងជ្រាលជ្រៅនៃគ្រឿងរបស់ម៉ាស៉ីននាឡិកាស្វីស។ នាឡិកាប្រណិតដែលមិនចេះជិនណាយ និងទាន់សម័យនាពេលបច្ចុប្បន្ននេះ បង្ហាញអោយឃើញពីភាពទំនើបដែលជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែល ស្រឡាញ់នាឡិកា។
អត្ថបទ
→
Piaget Limelight Gala
Limelight Gala High Jewellery និង Limelight Gala Precious របស់ Piaget ឈានជើងចូលទៅលើឆាក និងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមដំណើរដ៏ភ្លឺស្វាង អានបន្ថែម