កម្មវិធីដាក់តាំងបង្ហាញនៅម៉ូតនាឡិកាដៃម៉ាក Breguet ផ្តាច់មុខនិងភាពខ្ពង់ខ្ពស់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឆ្នាំ ២០១៨

Breguet មិនត្រឹមតែជាស្ថាបនិកដែលគួរឱ្យគោរពនិងស្ញប់ស្ញែងនោះទេ លើសពីនេះលោក Abraham-Louis Breguet ក៏បានបង្កើតនូវការច្នៃប្រឌិតម៉ូតនាឡិកាជាច្រើនរាប់មិនអស់ដែលនៅតែបន្តមានអ្នកប្រើប្រាស់មកដល់សព្វថ្ងៃនេះ អ្វីដែលពិសេសម៉ាកនាឡិកានេះត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃប្រវត្តិសាស្រ្តនិងវប្បធម៌ដ៏មានមោទនភាពដែលតែងភ្ចាប់មកនូវការច្នៃប្រឌិតខាងធ្វើនាឡិកាដ៏អស្ចារ្យបំផុតតាំងពីឆ្នាំ ១៧៧៥ មកម្ល៉េះ។ ដូចនេះហើយទើប Timepieces យកឱកាសដ៏ល្អនេះមកបង្ហាញជូនភ្ញៀវកិត្តិយសឱ្យឃើញនូវនាឡិកាដៃ Breguet នេះ។

កម្មវីធីអាហារពេលល្ងាចដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារដ៏ធំនៅក្នុងរាជធានីភ្នំពេញ Raffles Hotel Le Royal ដែលបាននាំមកនូវទស្សនីយភាពគួរឱ្យចាប់អារម្មណ៍ អំពីការស្វែងយល់ពីការច្នៃប្រឌិតទំនើបនៃការ ផលិតនាឡិកាដ៏ល្អផ្ដាច់មុខរបស់ Breguet ដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួម។ ហើយក្នុងនោះដែរ ក៏មានការផ្តល់ជូននូវការបង្ហាញពីនាឡិកានាំចូលផ្ដាច់មុខជាច្រើនដែលរួមជាមួយភាពច្នៃប្រឌិតថ្មីប្លែកក្នុងឆ្នាំ ២០១៨ ដែលបានសង្កត់ធ្ងន់លើច្បាប់នៃវិសាលភាពក្នុងវិស្វកម្មនិងការរួមបញ្ចូលគ្នាដែលបានពីការប្រមូលផ្ដុំរវាងប្រពៃណីClassic បុរាណនិង Reine de Naples។

ក្នុងឱកាសនេះដែល លោក Emanuel Breguet ជាកូនចៅជំនាន់ទីប្រាំពីរ របស់លោក Abraham-Louis Breguet បានមានប្រសាសន៍អំពី collection ថ្មីមានការរចនាផ្តោតពិសេសលើគ្រឿងម៉ាស៉ីនស្មុគស្មាញអម ជាមួយគ្រឿងអលង្ការដ៏ល្អឥតខ្ចោះដោយលោក Fabien Levrion ជាអនុប្រធាននៃ Breguet នៅអាស៉ីអាគ្នេយ៍ នេះ។ កម្មវិធីបានបញ្ចប់ទៅដោយអស្ចារ្យ ជាមួយការសម្ដែងសិល្បះគំនូរខ្សាច់គួរឱ្យចាប់អារម្មណ៍ដែលជា កេរ្តិ៏មរតកប្រវត្តិសាស្រ្តនិងវប្បធម៌របស់ Breguet។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង