Chopard បានមកដល់ប្រទេសកម្ពុជាជាមួយនឹងការផ្តល់ជូនដ៏ប្រណិតនិងការគាំទ្រ

Chopard គឺជាម៉ាកនាឡិកាដៃនិងគ្រឿងអលង្ការចុងក្រោយបង្អស់នៅលើពិភពលោកដែលមានការគ្រប់គ្រងបែបជា លក្ខណៈគ្រួសារ នឹងប្រកាសបើកជាផ្លូវការក្នុងអគារវឌ្ឍនៈកាពីតាល ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស។ ការធ្វើបែបនេះអាចធ្វើទៅបានដោយសារភាពជាដៃគូររបស់ពួកគេជាមួយហាងនាឡិកាដៃដ៏ប្រណិតនៅប្រទេសកម្ពុជាគឺ Timepieces ។

ដើម្បីអបអរភាពជាដៃគូរនេះលោកស្រី Caroline Scheufele ដែលជាសហប្រធាននិងជានាយកសិល្បះនៃ Chopard បានអញ្ជើញមកទីក្រុងភ្នំពេញជាមួយទូតសុឆន្ទៈរបស់ Chopard និងតារាបង្ហាញម៉ូដប្រទេសឆែក កញ្ញា Petra Němcová ដើម្បីរៀបចំជួបជុំការទទួលទានអាហារពេលល្ងាចសម្រាប់ភ្ញៀវហើយទទួលបានការពេញចិត្តបំផុត។ ក្នុងពេលរាត្រីក៏មានការបង្ហាញពិសេសនូវ Chopard Red Carpet 2015 និង High Jewellery ដែលត្រូវបានរចនាឡើងយ៉ាងអស្ចារ្យជាមួយត្បូងដូចជា ត្បូងទទឹម ត្បូងមរកត ត្បូងកណ្តៀង និងត្បូងពេជ្រ។

Chopard ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលចូលរួមធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនដោយប្រើ ទេពកោសល្យនិងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាយូរមកហើយដើម្បីជួយដល់សមាជិកដែលងាយរងគ្រោះបំផុតក្នុង សង្គម។ យោងតាមលោកស្រី Caroline Scheufele យល់ថាការធ្វើអ្វីមួយដោយភាពត្រឹមត្រូវនិងថ្លៃថ្នូរជាកាតព្វកិច្ចចម្បង ដូចនេះក្នុងការគាំទ្រដល់សមាគមន៍កាកបាទក្រហមនៅកម្ពុជាពួកគេបានបង្កើតនូវនាឡិកាមានចំនួនកំណត់របស់ Chopard និងខ្សែដៃមានតំណាងអោយកាកបាទក្រហមផងដែរ។

នាឡិកាម៉ាក Chopard Happy Sport Medium Automatic គឺជានាឡិកាដ៏ប្លែកហើយត្រូវបានដាក់លក់ ដេញថ្លៃដែលទទួលតំលៃខ្ពស់នៅល្ងាចថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៥ ក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីដ៏អស្ចារ្យមួយដែលរៀបចំឡើងដោយ Chopard និង Timepieces ។ ខ្សែដៃ The Happy Heart ត្រូវបានផលិតត្រឹមតែ ៨៨ ខ្សែ ហើយត្រូវបានលក់ផ្តាច់មុខនៅហាង Timepieces ក្នុងរាជធានីភ្នំពេញ ហើយចំណែកដែលលក់បានត្រូវបានប្រគល់ទៅសមាគមកាកបាទក្រហមនៅកម្ពុជា។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង