ក្រុមហ៊ុនផលិតនាឡិកាដៃ H. MOSER & CIE បង្ហាញពីភាពអស្ចារ្យនៃការដាក់តាំងនាឡិកាដ៏ប្រណិតនូវម៉ូឌែលថ្មីៗក្នុងឆ្នាំ 2022
សម្រាប់អ្នកគាំទ្ររបស់នាឡិកាដៃប្រភេទ haute horlogerie នៅពេលដែលនិយាយអំពីឈ្មោះ H. Moser & Cie គឺច្បាស់ណាស់ថាជាឈ្មោះដែលទទួលបានការគោរពពេញចិត្តយ៉ាងជ្រាលជ្រៅ។ ហើយមកដល់ពេលនេះនៅតែជាក្រុមហ៊ុននាឡិកាឯករាជ្យ ដែលគ្រប់គ្រងនិងដំណើរការជាលក្ខណៈគ្រួសារ ក្នុងចំណោមក្រុមហ៊ុននាឡិកាផ្សេងៗជាច្រើន ហើយក្នុងរយៈពេលដ៏ខ្លីក្រុមហ៊ុននេះបានធ្វើឱ្យមានការកត់សម្គាល់ដែលមិនអាចបំភ្លេចបាននៅក្នុងឧស្សាហកម្មនេះ។ ដូច្នេះនៅពេលដែលមានឱកាសរៀបចំអាហារពេលល្ងាចជាលក្ខណៈឯកជនជាមួយ H. Moser & Cie និងភ្ញៀវពិសេសៗ VIP របស់ Timepieces នោះ វាគឺជាការផ្តល់ជូនពិសេសដែលមិនគួរខកខានឡើយ។
កន្លែងទទួលទានអាហារឯកជនដ៏ពិសេស CUTS ត្រូវបានរៀបចំតុបតែងដើម្បីបង្កើតជាបរិយាកាសដ៏ ល្អឥតខ្ចោះសម្រាប់ការគយគន់ម៉ូឌែលនាឡិកាដៃថ្មីៗ។
ការលម្អពណ៌សម្រាប់ការតុបតែងក្នុងព្រឹត្តិការណ៍ត្រូវបានប្រើប្រាស់ដោយយកចិត្តទុកដាក់ដោយអមជាមួយនឹងការដាក់បន្ថែមនៃរបស់របរដែលធ្វើពីស្បែកនិងឈើបានបង្កើតទៅជាបរិយាកាសដ៏ល្អ ផាសុកភាព និងកក់ក្តៅ ក្នុងការផ្តល់ជូននូវចំណាប់អារម្មណ៍មួយដែលប្រៀបដូចទៅនឹងផ្ទះឯកជនដ៏ល្អប្រណិត។
គ្រឿងតូចៗសម្រាប់តុបតែងលម្អត្រូវបានប្រើប្រាស់សម្រាប់ការបន្ថែមបទពិសោធន៍ដ៏ល្អមួយនៃការ ទទួលទានអាហារពេលល្ងាចឯកជនដ៏ប្រណិត។
ដើម្បីបន្តភាពផ្តាច់មុខនៃម៉ាកយីហោនោះ និងដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវកិត្តិយសទាំងអស់របស់យើងខ្ញុំនៅក្នុងអំឡុងពេលនៃ COVID-19 នេះ វគ្គមើលជាមុនត្រូវបានធ្វើឡើងក្នុងស្ថានភាពស្និទ្ធស្នាលជាមួយនឹងភ្ញៀវកិត្តិយសដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់។ អាហារពេលល្ងាចជាលក្ខណៈឯកជននេះត្រូវបានរៀបចំឡើងនៅឯ CUTS Rosewood ដែលជាកន្លែងទទួលទានអាហារឯកជនដ៏ពិសេស និង អស្ចារ្យបំផុតមួយនៅក្នុងរាជធានីភ្នំពេញ ហើយដែលជាកន្លែងដែលភ្ញៀវមានឱកាសក្នុងការស្វែងយល់ពីកេរ្តិ៍ដំណែលរបស់ម៉ាកយីហោ និងការផលិតនាឡិកាដ៏ស្មុគស្មាញផ្ចិតផ្ចង់របស់ក្រុមហ៊ុន H. Moser & Cie។ ភ្ញៀវកិត្តិយសកំពុងតែសរសើរពីការច្នៃប្រឌិត និងស្នាដៃដ៏ប៉ិនប្រសប់នៃម៉ូឌែលនាឡិកាដៃរបស់ H. Moser ។
អតិថិជនបានសរសើរមិនដាច់ពីមាត់អំពីភាពស្រស់ស្អាត និងទឺកដៃនៃការឆ្លាក់របស់ H. Moser & Cie.
ជាការចូលរួមអបអរសម្រាប់ឱកាសពិសេសនេះ លោក Bertrand Meylan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន H. Moser & Cie បានធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីបង្ហាញពីម៉ូឌែលថ្មីៗសម្រាប់ឆ្នាំ 2022 របស់ពួកគេ និងចែករំលែកព័ត៌មានយ៉ាងស៊ីជម្រៅអំពីការនាឡិកាដៃម៉ូឌែលថ្មីនេះ។ គាត់បានចែករំលែកនូវមរតកភាពជាសហគ្រិនរបស់ស្ថាបនិក និងសង្កត់ធ្ងន់លើមោទនភាពរបស់ម៉ាកនេះផងដែរក្នុងការផលិតក្នុងក្រុមហ៊ុនផ្ទាល់របស់ពួកគេ ដែលរាល់នាឡិកាទាំងអស់សុទ្ធតែត្រូវបានផលិត និងបញ្ចប់ដំណើរការផលិតដោយដៃ។ សមាសធាតុនីមួយៗរបស់ពួកគេត្រូវបានផលិតនៅក្នុងរោងជាងរបស់ពួកគេ តាមរយៈការរួមបញ្ចូលបញ្ឈរនេះ ពួកគេអាចបង្កើតផលិតផលដែលបង្ហាញពីភាពប៉ិនប្រសប់ និងពង្រីកបន្ថែមទៀតនូវគំនិតដ៏កម្ររបស់ម៉ាកយីហោរបស់ពួកគេផងដែរ។

លោក Bertrand Melan កំពុងតែបង្ហាញពីប្រវត្តិសាស្រ្តនិងកេរ្តិ៍ដំណែលរបស់ម៉ាកយីហោ របស់ H. Moser & Cie និងបង្ហាញពីម៉ូឌែលថ្មីៗក្នុងឆ្នាំ 2022 របស់ក្រុមហ៊ុនរបស់ពួកគេផងដែរ ។
ម៉ូឌែលថ្មីៗក្នុងឆ្នាំ 2022 របស់ក្រុមហ៊ុន H. Moser & Cie រួមមានដូចជា The Endeavor (នៅខាងឆ្វេង) សម្រាប់អ្នកស្រឡាញ់ចូលចិត្តសិល្បះពិតប្រាកដ ហើយនិង The Streamliner (នៅខាងស្តាំ) សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តភាពសាមញ្ញបែប minimalism ។

ម៉ូឌែល Pioneer Cylindrical Tourbillon បង្កើតនូវសិល្បះនៃភាពផ្ទុយគ្នារវាងបច្ចេកទេសផលិតនាឡិកាបែបបូរាណ និងការរចនាបែបទំនើប។ រូបរាងបែបសហសម័យ និងដំណើរផ្សងព្រេងរបស់វាត្រូវបានបំផុសគំនិតដោយពិភពឧស្សាហកម្មនាឡិកាដៃ ប៉ុន្តែនៅតែរចនាឡើងជាស្នាដៃសិល្បៈពិតផងដែរ។
ដើម្បីបន្តបរិយាកាសដ៏អស្ចារ្យ និងរីករាយនាពេលល្ងាច ក្រុមតន្រ្តីបន្តផ្ទាល់បានធ្វើការសម្តែងផ្ទាល់ និងផ្តល់ភាពសប្បាយរីករាយជូនដល់ភ្ញៀវកិត្តិយសផងដែរ។ ការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃអាហារល្អ បរិយាកាសដ៏អស្ចារ្យនិងនាឡិកាដ៏កម្រគឺជារូបមន្តដ៏ល្អឥតខ្ចោះសម្រាប់ពេលល្ងាចដ៏អស្ចារ្យមួយ។