អបអរសាទរគម្រប់ខួបលើកទី១របស់ Timepieces ជាមួយវគ្គតុបតែងមុខដោយ Syna Styling
ដើម្បីអបអរសាទរខួបលើកទី ១ ហាង Timepieces បានសហការជាមួយធនាគារ Campu Bank រៀបចំព្រឹត្តិការណ៍តុបតែងដ៏អស្ចារ្យនៅក្នុងអគាវឌ្ឍនៈកាពីតាល នាថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៦ ។ ភ្ញៀវជាង ៨០ នាក់ ត្រូវបានអញ្ជើញអោយចូលរួមអបអរព្រឹត្តិការណ៍ដ៏រីករាយនេះជាមួយនឹងវគ្គតុបតែងមុខដោយ Syna Styling ដែលជាសាលាផាត់មុខដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។


នាឡិកាជាច្រើនត្រូវបានដាក់បង្ហាញដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនទាំងអស់ស្របពេលដែលកំពុងស្វែងរកថានាឡិកាណាដែលសមនឹងពួកគេ។ ភ្ញៀវម្នាក់ៗទទួលបានការថតរូបបែបទស្សនាវដ្ដីដែលអាចផ្ដិតយកទុកជាអនុស្សាវរីយ៍បាន។


សុភាពបុរសទាំងអស់ដែលបានចូលរួមអាចទទួលបាននៅការស្វែងរកនាឡិកាដៃដែលសាកសម
បំផុតសម្រាប់ពួកគាត់ដែលខាងយើងខ្ញុំបានជ្រើសរើសដូចជាម៉ាកBreguet, Cartier, Hublot, Franck Muller, Jaeger-LeCoultre។ឆ្លៀឪកាសនោះដែលភ្ញៀវកិត្តិយសក៏អាចថតរូប magazine-styleយ៉ាងស្រស់ស្អាត ជាមួយនិងជាងថតរូបដ៏ប្រណិតមានបទពិសោធន៏ រួមជាមួយ នឹងការរៀប ចភ្លើងពណ៏ដ៏ស្រស់ស្អាត។រូបភាពទាំងអស់ត្រូវបានព្រីនចេញ នឹងប្រគល់ជូនភ្ញៀវកិត្តិយសទុកជាអនុស្សាវរីយ៍។
ដើម្បីបន្តបរិយាកាសអោយកាន់តែអស្ចារ្យនិងរីករាយ ភ្ញៀវអាចទទួលទានស្រាសំប៉ាញ ឬ ស្រាក្រហម និងអាហារសម្រន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ដើម្បីធានាថា ពេលវេលាល្អៗ នឹងនៅបន្តយ៉ាងរលូនពេញ មួយល្ងាច។
