នាឡិកាម៉ូឌែល High Horology និង Motorsport ជួបគ្នាដើម្បីបង្កើតនូវបទពិសោធន៍កម្មវិធី Roger Dubuis ដែលរៀបចំដោយក្រុមហ៊ុន TIMEPIECES 

នៅថ្ងៃទី 23 ដល់ថ្ងៃទី 24 ខែសីហា ឆ្នាំ 2022  មានភ្ញៀវកិត្តិយសដែលចូលចិត្តផលិតនាឡិកាត្រូវបានគោរពអញ្ជើញដោយក្រុមហ៊ុន TIMEPIECES Cambodia ដើម្បីទទួលយកបទពិសោធន៍នៃពិភព Hyper Horology របស់ Roger Dubuis ។ ចាប់តាំងពីឆ្នាំ 1995 មក លោក Roger Dubuis បានឈានមុខគេក្នុងការរួមបញ្ចូលគ្នានូវការផលិតនាឡិកាបុរាណម៉ូឌែល Savoire Faire ជាមួយនឹងធាតុផ្សំក្នុងជំនាន់សតវត្សទី 21 ដែលនាំឱ្យបង្កើតបានជានាឡិកាដែលបង្ហាញពីភាពអង់អាច និងជាទីគាប់ចិត្ត។ ហើយបទពិសោធន៍ថ្មីៗនេះបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនានេះយ៉ាងពិតប្រាកដ។

ដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID-19 និងកាត់បន្ថយជំនួបផ្ទាល់ក្នុងចំណោមភ្ញៀវកិត្តិយស ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងតាមរយៈការណាត់ជួបជាមុន និងបើកអញ្ជើញឱ្យមានការចូលរួមពីសំណាក់ភ្ញៀវសំខាន់ៗតែប៉ុណ្ណោះ។ ដោយសារតែធម្មជាតិនៃព្រឹត្តិការណ៍នេះធ្វើឡើងដោយភាពស្និទ្ធ ស្នាល កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងសាលកម្មវិធីរបស់សណ្ឋាគារ ដែលត្រូវបានរៀបចំជាពិសេស ដើម្បីឱ្យភ្ញៀវ VIP អាចភ្ជាប់ខ្លួនទៅនឹងកិច្ចសន្ទនាគ្នាប្រកបដោយភាពរីករាយ ស្របពេលដែលទទួលបាននូវបទពិសោធន៍ដ៏ពិសេសមួយនេះ។ 

នៅផ្នែកខាងផលិតនាឡិកាបុរាណ កន្លែងតាំងបង្ហាញនាឡិកាម៉ូឌែល Poinçon De Genève ដ៏ប្រណិតត្រូវបានរៀបចំសម្រាប់ភ្ញៀវកិត្តិយសទស្សនា។ Roger Dubuis នៅតែជាម៉ាកនាឡិកាមួយក្នុងចំណោមម៉ាកនាឡិកាតិចតួចបំផុតនៅក្នុងលោកនេះដែលអាចនិយាយបានថា នាឡិការបស់ម៉ាកនេះ ១០០ភាពរយផលិតបានយ៉ាងល្អអស្ចារ្យ ។ ដើម្បីសម្រេចបាននូវគុណសម្បតិ្តនេះ ធាតុផ្សំនីមួយៗនៃនាឡិកាត្រូវធ្វើដោយដៃយ៉ាងល្អិតល្អន់ ដោយរក្សាបាននូវអត្តសញ្ញាណប្រពៃណីនៃសិប្បករដែលមាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បន្ទាប់ពីការណែនាំសង្ខេបរួចមក ភ្ញៀវកិត្តិយសត្រូវបានបង្ហាញជូននូវសមាសធាតុផ្សេងៗ មានខ្លះទំហំតូចជាក្រចកដៃទៅទៀត ដើម្បីឱ្យសាកល្បងធ្វើដោយដៃ និងបច្ចេកទេសធ្វើដោយដៃ។

ដើម្បីឱ្យភ្ញៀវកិត្តិយសបានជ្រាបថាកិច្ចការដ៏ធំសម្បើមនេះជាអ្វីនោះ អ្នកចូលរួមគ្រប់គ្នាត្រូវបានអញ្ជើញឱ្យសាកល្បងអនុវត្តដោយផ្ទាល់ជាមួយនឹងបច្ចេកទេសធ្វើដោយដៃមួយចំនួន។ ពួកគេត្រូវបានដឹកនាំដោយជាងនាឡិកាមកពីក្រុមហ៊ុន Roger Dubuis លោក Julien ដើម្បីផ្តល់ជូនភ្ញៀវនូវទស្សនៈខ្លះៗអំពីដំណើរការដ៏លំបាកនៅពីក្រោយនាឡិការបស់ពួកគេ។

បើទោះបីជាគំនិតហាក់បីដូចជាសាមញ្ញ ភ្ញៀវកិត្តិយសបានយល់ភ្លាមៗថាការដែលអាចបង្កើតបានសមាសធាតុតូច និងឥតខ្ចោះមួយបានត្រូវការឱ្យមានជំនាញខ្លាំងប៉ុណ្ណា។

លើសពីនេះ ភ្ញៀវទាំងអស់ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួត Pit Stop Challenge ដ៏រំភើបផងដែរ។ នាឡិកាដែលត្រូវបានបង្ហាញក្នុងអំឡុងពេលសកម្មភាពនេះគឺ ម៉ូដនៃនាឡិកាម៉ូឌែល Roger Dubuis Excalibur Spider Pirelli ដែលត្រូវបានបំផុសគំនិតដោយចំណតចាក់សាំងនៃម៉ូតូប្រណាំង (the pit stops) ដែលពេញនិយមបំផុតលំដាក់ថ្នាក់ពិភពលោក។  តាមរយៈការសហការគ្នានេះ ពួកគេប្រើប្រាស់កៅស៊ូពីសំបកកង់ដែលបានឈ្នះការប្រណាំងហើយបញ្ចូលធាតុទាំងនេះទៅក្នុង       នាឡិកា។លក្ខណៈពិសេសមិនគួរឱ្យជឿមួយផ្សេងទៀតនៃម៉ូដនេះគឺថាមុខបញ្ឆិតនិងខ្សែអាចឆ្លាស់គ្នាបានដោយគ្រាន់តែចុចងាយៗតែប៉ុណ្ណោះ។

អាចរកបានទៅតាមជម្រើសនៃពណ៌ នាឡិកាដែលផលិតឡើងពីកិច្ចសហប្រតិបត្តិការនេះគឺសុទ្ធតែជាឈុតកីឡាដ៏អស្ចារ្យ

បន្ទាប់ពី ការផ្តល់ជូននូវការបង្ហាញនូវអ្វីដែលជាងនាឡិកានៅរោងចក្រ Roger Dubuis Manufacture អាចផលិតបាននោះ Excalibur MT Eon មាស 42 មីលីម៉ែត្រ និង Excalibur MB មាសក្រហម 42 មីលីម៉ែត្រ ក៏ត្រូវបានបង្ហាញផងដែរ។ នាឡិកា Excalibur ត្រូវបានរចនាឡើងតាមស្នាដៃសិល្បៈសហសម័យ និងនិមិត្តសញ្ញានៃចំណង់ចំណូលចិត្ត។ សមាសធាតុនីមួយៗត្រូវបានធ្វើដោយដៃ។ ការងាររបស់ជាងដែលមានជំនាញខ្ពស់គឺស្ថិតនៅជួរមុខនៃនាឡិកានីមួយៗជាមួយនឹងទិដ្ឋភាពផ្ទាល់លើការច្នៃប្រឌិត។

ភ្ញៀវកិត្តិយសមានភាពរីករាយជាខ្លាំងដែលបានពាក់នាឡិកាដែលបានរចនាឡើងដោយភាពឥតខ្ចោះពីម៉ូឌែល Roger Dubuis

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ភេសជ្ជៈដែលជាត្រូវនឹងម៉ូឌែល Roger Dubuis រៀបចំដោយ ក្រុម Seekers Mixologists ត្រូវបានជូនដល់ភ្ញៀវកិត្តិយស ព្រមទាំងអាហារសម្រន់ canapes ដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំជាពិសេសសម្រាប់ភ្ញៀវម្នាក់ៗជាស្រេចដើម្បីពិសារដោយភាពរីករាយ។

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង