ការដាក់តាំងបង្ហាញថ្មីប្លែកភ្នែកនៃ Novelties Roger Dubuis ក្នុងឆ្នាំ ២០១៦
ហាង Timepieces បានរៀបចំកម្មវិធីតាំងពិព័រណ៍មួយរបស់នាឡិកាដៃ Roger Dubuis ដើម្បីបង្ហាញពីភាពជឿនលឿនក្នុងការបង្កើតគ្រឿងម៉ាស៉ីននាឡិកាដ៏ស្មុគស្មាញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអគារពាណិជ្ជកម្មវឌ្ឍនៈ កាពីតាល ដ៏ល្អប្រណីតនៅកម្ពុជា។

ក្នុងកម្មវិធីនេះដែរ Timepieces បានដាក់បង្ហាញនូវជម្រើសដ៏ល្អៗរបស់ Roger Dubuis ដូចជា៖ Excalibur Homage និង Velvet ដែលកម្មវិធីនេះធ្វើឡើងស្របពេលនឹងការនាំចូលថ្មីរបស់ឆ្នាំ២០១៦ដែលត្រូវបាន ដាក់បង្ហាញជម្រើសដ៏ល្អៗដល់ភ្ញៀវដែលបានចូលរួម៤០នាក់។ ក្នុងឆ្នាំ២០១៦ម៉ាកនេះទទួលបានការចាប់អារម្មណ៌ ពីនារីៗទៅលើនាឡិកាដៃដែលមានលំអរជាមួយគ្រឿងអលង្កាដ៏ស្រស់ស្អាតដែលត្រូវបានជម្រុញនិងក្នុងការបង្កើតដោយ Golden Age Divas នៃ Hollywood។


យើងបានរៀបចំកម្មវិធីឡើងឱ្យសាកសមនឹងតម្លៃរបស់នាឡិកា ដោយរៀបបន្ទប់ទទួលភ្ញៀវដែលមានពណ៌ស និងពណ៌មាសយ៉ាងល្អឥតខ្ចោះ ជាមួយនឹងបរិយាកាសមានផាសុខភាព និងការតុបតែងដោយប្រើប្រាស់ឈើ ស្បែកកាំម្ញីជាគោលដែលមើលទៅកាន់តែអស្ចារ្យជាមួយការរៀបចំនេះ។

