ម៉ូឌែល Breguet Reine de Naples Angkor Wat

ដោយទទួលឥទ្ធិពលពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសិល្បៈហត្ថកម្មដ៏ប្រណិតនៃប្រាសាទអង្គរវត្ត TIMEPIECES បានសហការជាមួយនឹង Maison Breguet ដ៏ល្បីក្នុងការច្នៃម៉ូដ Reine de Naples ថ្មីស្រឡាងចំនួនពីរ ដែលភ្ជាប់ជាមួយនូវបំណែកនៃប្រវត្តិសាស្ត្រខ្មែរនៅលើផ្ទៃមុខនាឡិកាផ្ទាល់តែម្ដង។យើងសង្កេតឃើញ មានកំណើនឡើងនៃតម្រូវការប្រើប្រាស់នូវ នាឡិកាដៃ និងគ្រឿងអលង្ការដែលមានតែមួយគត់ ក្នុងចំណោមអភិជនវណ្ណៈខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ជាអកុសល មានផលិតផលតិចតួចណាស់ដែលតំណាងឱ្យបេតិកភណ្ឌកម្ពុជានៅក្នុងទីផ្សារសម្ភារៈប្រណីតសព្វថ្ងៃនេះ។ ដូច្នេះ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងជាឱកាសមួយក្នុងការលើកមុខមាត់ប្រទេសកម្ពុជាទៅកាន់អន្តរជាតិ TIMEPIECES បានសម្រេចចិត្តសហការជាមួយ Breguet ដើម្បីបង្កើតនូវម៉ូឌែលនេះ។ ដោយទទួលឥទ្ធិពលនៃការច្នៃប្រឌិត និងរចនាពីប្រាសាទអង្គរវត្ត នាឡិការនេះឆ្លុះបញ្ចាំងពីការគោរពដល់អច្ឆរិយៈវត្ថុដ៏ជាប្រវត្តិសាស្ត្រនេះ ហើយផ្ដល់កិត្តិយសជូនដូនតាដែលជាសិប្បករសាងសង់ប្រាសាទ និងបង្កើតនូវអនាគតថ្មីលើគ្រឹះនៃកេរ្តិ៍ដំណែលរបស់បុព្វបុរសរបស់យើង។

សម្បត្តិបេតិកភណ្ឌដ៏ល្អឥតខ្ចោះ

ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយវប្បធម៌ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលលាតសន្ធឹងត្រលប់ទៅកាន់អាណាចក្រអង្គរដ៏រុងរឿង។ អរិយធម៌ប្រវត្តិសាស្ត្រនេះហើយដែលបង្កើតនូវសំណង់ប្រាសាទអង្គរវត្តដែលសព្វថ្ងៃនេះមានអាយុកាលប្រហែល ៩០០ ឆ្នាំ។ ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សរ៍ទី១២ ដែលជាស្នាដៃស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតមួយក្នុងពិភពលោក។ ឆ្នាំនេះគឺជាខួបគម្រប់លើកទី ៣០ ចាប់តាំងពីប្រាសាទនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ជាមួយនឹងប្រវត្តិសាស្រ្តជាច្រើនដែលបានចារទុកនៅលើជញ្ជាំងប្រាសាទ យើងសាកសមទទួលបាននូវម៉ាកដែលចែករំលែកនូវអារម្មណ៍ដិតដាមនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនេះ។ Breguet ត្រូវបានចាត់ទុកជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតនាឡិកាដ៏ចំណាស់បំផុត ក្នុងពិភពលោកដែលមានអាយុកាលជាង 200 ឆ្នាំ ហើយត្រូវបានអតិថិជនជាច្រើនចាត់ទុកថាជាអ្នកនាំមុខគេនៅក្នុងប្រវត្តិសាស្រ្តនាឡិកា។

ក្សត្រ Louis XVI និងម្ចាស់ក្សត្រីរបស់ទ្រង់ព្រះនាម Marie-Antoinette គឺជាអ្នកស្រឡាញ់នូវស្នាដៃផលិតនាឡិការបស់ Breguet ដំបូងបង្អស់ ហើយគ្រប់សម័យ ពួកទ្រង់បានទាក់ទាញអ្នកគាំទ្រដ៏លេចធ្លោដទៃទៀត រួមទាំងលោកឧត្តមសេនីយ៍ Napoleon Bonaparte និង Sir Winston Churchill

បណ្ដុំម៉ូដរបស់ Reine de Naples ដែលយើងជ្រើសរើសសម្រាប់ការរួមសហការផលិតនេះ ទទួលឥទ្ធិពលពីនាឡិកាដៃដំបូងបង្អស់របស់ពិភពលោកដែលផលិតក្នុងឆ្នាំ 1810 ដែលប្រើប្រាស់ជាគ្រឿងអលង្ការសម្រាប់ម្ចាស់ក្សត្រីនៃទីក្រុង Naples ព្រះនាម Caroline Murat ។ បើគិតពីលក្ខណៈឆ្លុះបញ្ចាំងពីបេតិកភណ្ឌរបស់វា ពុំមានបណ្ដុំម៉ូដណាល្អជាងនេះដែលអាចដើរតួជានាឡិកាគ្រឿងអលង្ការដំបូងគេ តំណាងឱ្យប្រទេសកម្ពុជាបានឡើយ។ ស្នាដៃផលិតឡើងសម្រាប់ព្រះមហាក្សត្រី ដើម្បីឆ្លុះបញ្ចាំងពីមរកតស្នាដៃដែលកសាងដោយព្រះមហាក្សត្រ។

រឿងនិទានមួយនៃដំណាលរឿងទាំងអស់

  អ្នកនឹងឃើញចម្លាក់ថ្មដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ដែលគួរឱ្យស្ងើចសរសើរទាំងទំហំ ទាំងប្រណីតភាព និងទាំងភាពល្អឥតខ្ចោះនៃចម្លាក់ ដែលបានឆ្លាក់នៅលើផ្ទាំងថ្មដ៏មហិមានៃប្រាសាទអង្គរវត្ត ។ អាណាចក្រអង្គរបាននិទានប្រាប់នូវរឿងនិទាននានា តាមរយៈចម្លាក់លៀនជិត 2,000 ម៉ែត្រការ៉េនេះ។ តាមរយៈព័ត៌មានលម្អិត​ ​ដែលបានឆ្លាក់ជាប់យ៉ាងប៉ិនប្រសប់លើថ្មភក់នេះហើយ ទើបរឿងទាំងនេះអាចរក្សាទុកបានរាប់រយឆ្នាំមកនេះ។ ចម្លាក់ទាំងនេះឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្ត និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាច្រើនជំនាន់ ខណៈដែលសព្វថ្ងៃនេះសិល្បៈនេះនៅតែបន្តបង្កប់នូវអត្ថន័យ និងស្នាដៃដ៏គួរឱ្យស្ញប់ស្ញៃងក្រៃលែង។

ដូចគ្នានឹងសិប្បករពីបុរាណដែលបានរក្សាស្នាដៃនៅលើប្រាសាទអង្គរវត្តដោយទឹកដៃដ៏ប៉ិនប្រសព្វរបស់ពួកគេដែរ ផ្ទៃមុខនាទ្បិកានៃម៉ូឌែល Breguet Reine de Naples Angkor Wat ក៏ត្រូវបានបង្កើតឡើងដោយទឹកដៃនៃបុរសម្នាក់ឈ្មោះ Pasquale និងកូនប្រុសរបស់គាត់។ ពួកគេបានចំណាយពេលរាប់រយម៉ោងដើម្បីឆ្លាក់នូវរូបចម្លាក់តូចៗដ៏គួរឱ្យស្ងើចសរសើរទាំងនេះ ដោយរំលេចនូវពណ៌ធម្មជាតិនៃសម្បកខ្យងនីមួយៗដែលមានលក្ខណៈប្លែកៗពីគ្នាទាំងប្រភេទព៌ណ ភាពឆ្លុះ និងជម្រៅនៃព៌ណ។ ដោយប្រើប្រាស់សម្បកខ្យង ដែលជាវត្ថុប្រកបដោយគុណភាព សិប្បករបានព្យាយាមកសាងនូវវិមានដ៏ធំស្កឹមស្កៃមួយនៅក្នុងលំហដ៏តូចចង្អៀត។ លក្ខណៈលម្អិតដែលពួកគេ សម្រេចបានជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់នៃស្នាដៃចម្លាក់នេះ។

 

ការប្រគំតន្ត្រីប្រកបដោយភាពប្រដំប្រសង

បុព្វបុរសយើងបានចំណាយពេល 35 ឆ្នាំ កម្មករ 300,000 នាក់ និងដំរីចំនួន 6,000 ក្បាល ដើម្បីប្រែក្លាយថ្មភក់ចំនួន 5,000,000 តោន ទៅជាប្រាសាទអង្គរវត្តតែមួយគត់ដែលអ្នកឃើញសព្វថ្ងៃនេះ។ ផ្ទុយពីសិប្បករទាំងនេះដែលមានថេរវេលាជាច្រើនទសវត្សរ៍ដើម្បីបញ្ចប់ស្នាដៃរបស់ពួកគេ សិប្បករដែលច្នៃម៉ូដ Breguet Reine de Naples Angkor Wat  ត្រូវពឹងផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីឆ្លាក់ នូវក្បាច់រចនាដ៏ស្មុគស្មាញទាំងនេះក្នុងរយៈពេលដ៏ខ្លីបំផុត។

នាឡិកានីមួយៗរួមបញ្ចូលគ្នានូវស្នាដៃរបស់អ្នកជំនាញតាមផ្នែកផ្សេងៗគ្នា ដែលជាដំណើរការមួយទាមទារនូវទឹកដៃ គំហើញដ៏មុតស្រួច និងបទពិសោធន៍ជាច្រើនឆ្នាំ។ នៅក្នុងពិភពនៃកែវពង្រីក វត្ថុតូចៗត្រូវបានច្នៃឡើងជាបណ្តើរៗ ហើយផ្ទៃនៃចំលាក់នីមួយៗបានបញ្ចប់រួចស្រេច មុននឹងត្រូវត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត រួចទើបផ្គុំបញ្ចូលគ្នាឡើងជាប្រព័ន្ធគ្រឿងម៉ាស៊ីនដ៏ស្មុគស្មាញគួរឱ្យកោតសរសើរដោយនាំមកនូវកំណើតនៃនាឡិកា Breguet

សំបកខ្យង សាដូនិច ដែលប្រើសម្រាប់ផ្ទៃមុខនាទ្បិកាដៃម៉ាក Breguet Angkor Wat មានលក្ខណៈធម្មជាតិទាំងស្រុង ដោយមិនមានការកែប្រែណាមួយឡើយ។ បន្ទាប់ពីសម្ងួតដោយខ្យល់ធម្មជាតិ រយៈពេល 12 ទៅ 18 ខែ សំបកដែលល្អបំផុតនឹងត្រូវជ្រើសរើសទុកជាមុន មុខពេលវិចិត្រករកំណត់ទីតាំងដែលសមរម្យសម្រាប់ដាក់ផ្ទៃមុខនាឡិកា។ ភាគច្រើន សែលតែមួយអាចដាក់ផ្ទៃមុខបានពីរ។ នៅពេលដែលសិប្បករបានបញ្ចប់ការងាររួចរាល់ គ្រប់ផ្នែកទាំងអស់ត្រូវមានលក្ខណៈដូចគ្នាបេះបិទ។

អំពីម៉ូឌែលនេះ  

ម៉ូឌែល Reine de Naples Angkor Wat បង្ហាញនូវគំរូដ៏ប្រណិតចំនួនពីរជាមួយនឹង ចម្លាក់ប្រាសាទអង្គរវត្តនៅលើ ផ្ទៃមុខច្នៃចេញពីសំបកខ្យង ស្រោបដោយមាសពណ៌សទំហំ 18 ការ៉ាត់ រួមជាមួយគ្រីស្តាល់ត្បូងកណ្តៀងដោយឆ្លុះឃើញគ្រឿងម៉ាស៊ីនផ្នែកខាងក្នុង។ គំរូម៉ូដ G8939BB55J49DD0D32 ភ្ជាប់មកជាមួយនូវឈុតស៊ុំមុខ និង តួនាឡិកា ដែលដាំដោយពេជ្រច្នៃបែបបាកិតចំនួន 76គ្រាប់ ជាគូនឹងខ្សែដៃគុជ Akoya ពណ៌ផ្កាឈូក ខណៈដែល គំរូម៉ូដ G8958BB55974D00D32 ផ្តល់ជូននូវឈុតស៊ុមមុខ ដាំពេជ្រចំនួន 40គ្រាប់ ជាគូនឹងខ្សែស្បែកពណ៌ស។

ម៉ូឌែល Breguet Reine de Naples Angkor Wat  នឹងត្រូវផលិតក្នុងចំនួនកំណត់មួយ ហើយមានលក់ផ្តាច់មុខតែនៅក្នុងប្រទេសកម្ពុជា ក្នុងហាង TIMEPIECES តែប៉ុណ្ណោះ។

 

 

កក់ការណាត់ជួប

ចូលទៅក្នុងពិភពនៃនាឡិកាផ្សេងៗទៀត

ធ្វើការទំនាក់ទំនងមកពួកយើង