នៅ Timepieces មិនបានចាត់ទុកនាឡិកាដៃត្រឹមតែជាឧបករណ៍កំណត់ពេលវេលានោះទេ ប៉ុន្តែនាឡិកាប្រៀបបានដូចជានិមិត្តរូបនៃភាពឆើតឆាយដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះហើយវាមាន សារៈសំខាន់ណាស់ក្នុងការយល់ដឹងពីវិធីថែរក្សានាឡិការបស់អ្នក។
នេះគឺជាគន្លឹះ ១០ យ៉ាងក្នុងការថែទាំនាឡិកាឱ្យឋិតនៅស្ថានភាពល្អ៖
១. មួលម៉ាស៉ីននាឡិការបស់អ្នកជាប់ជានិច្ច
នាឡិកាប្រភេទម៉ាស៉ីនមួលឡានគឺតម្រូវឱ្យមួលជារៀងរាល់ថ្ងៃ ដូចនេះយើងសូមណែនាំឱ្យមួលវាជាប្រចាំក្នុងពេលវេលាដូចគ្នាមុននឹងយកមកប្រើប្រាស់។ អ្នកត្រូវមួលរហូតទាល់តែមានអារម្មណ៌មិនអាចបន្តទៀតបាន ប៉ុន្តែមិនត្រូវមួលខ្លាំងពេកនោះទេព្រោះវាអាចមានផលប៉ះពាល់ដល់ស្ពឺនិងកាំនៃចលនារបស់គ្រឿងម៉ាស៊ីននាឡិកា។
យើងសូមណែនាំឱ្យពាក់ជាប់ជាប្រចាំព្រោះចលនារបស់យើងនឹងធ្វើឱ្យនាឡិកាបន្តដំណើរការទៅមុខ។ ជម្រើសមួយទៀតគឺប្រើម៉ូទ័រជាមួយនាឡិកាដើម្បីរក្សានាឡិកា របស់អ្នកឱ្យវិល និង រក្សាពេលវេលាឱ្យនៅតែដំណើរការ។ ប្រសិនបើនាឡិការបស់អ្នកឈប់ដើរ អ្នកគួរតែបង្វិលក្បាលរុយរបស់នាឡិកាពីរទៅបីរជុំ មុនពេលនឹងពាក់នាឡិកា។
២. សម្អាតនាឡិការបស់អ្នក
គួរព្យាយាមសម្អាតនាឡិការបស់អ្នកជាមួយក្រណាត់ដែលទន់ដើម្បីសម្អាតធូលីដីដែលមានលើនាឡិកា ជួនកាលភាគល្អិតតូចៗអាចចូលទៅដល់ចន្លោះតំណភ្ជាប់នៃខ្សែនាឡិកា។
៣. ទុកឱ្យឆ្ងាយពីមេដែក
គ្រប់នាឡិកាទាំងអស់ប្រើប្រាស់លោហៈធាតុម្យ៉ាងដែលអាចឱ្យមានដំណើរការបាន ដូច្នេះការប៉ះពាល់ទៅនឹងមេដែកខ្លាំងអាចរំខានដល់ភាពសុគ្រិតនៃនាឡិកាឬអាចបញ្ឈប់ដំណើរការរបស់នាឡិកាទៀតផង។ ប្រសិនបើអ្នកសម្គាល់ឃើញថានាឡិការបស់អ្នកដើរលឿនខុសធម្មតាឬក៏មិនដំណើរការ បានន័យថានាឡិការបស់អ្នកត្រូវបានស្រូបជាតិឆក់ ដូចនេះយើងសូមណែនាំឱ្យយកមកពិនិត្យនៅមជ្ឈមណ្ឌល សេវាកម្មរបស់យើងដើម្បីសម្រួលជាតិម៉ាញេទិចក្នុងនាឡិកា។
៤. ពិនិត្យភាពធន់នឹងទឹក
កម្រិតគុណភាពនៃការធន់នឹងទឹកនៅលើនាឡិកាគឺមិនអាចមានរហូតទេ ការដែលពាក់នាឡិកាតាមធម្មតាការធន់នឹងសម្ពាធទឹកអាចនឹងត្រូវបាត់បង់។ អ្នកគួរតែត្រួតពិនិត្យភាពធន់នឹងទឹករបស់នាឡិកា របស់អ្នកមុនពេលទៅមុជទឹក។
៥. ការពារកញ្ចក់
កញ្ចក់ Sapphire crystal ជាកញ្ចក់ដែលរឹងមាំនិងធន់នឹងការឆ្កូតជាងកញ្ចក់ធម្មតា ប៉ុន្តែអ្នកត្រូវយកចិត្ត ទុកដាក់ដើម្បីការពារនាឡិការបស់អ្នកពីផលប៉ះពាល់ណាមួយដើម្បីជៀសវាងការឆ្កូត ឬការប្រេះ។
៦. រក្សាទុកនាឡិការបស់អ្នកឱ្យបានត្រឹមត្រូវ
នៅពេលដែលមិនពាក់នាឡិកាអ្នកគួររក្សាទុកនៅក្នុងប្រអប់នាឡិកាជាការល្អបំផុត ធ្វើដូចនេះអាច ជួយការពារពីការធ្លាក់ដោយចៃដន្យហើយក៏អាចការពារពីសំណើមនិងធូលីផងដែរ។
៧. ទុកឱ្យឆ្ងាយពីសារធាតុគីមី
ជៀសវាងមានការប៉ះពាល់ជាមួយសារធាតុគីមីដូចជាសាប៊ូបោកខោអាវ គ្រឿងសំអាង និងទឹកអប់ព្រោះ អាច
បណ្តាលឱ្យខូចដល់នាឡិកាដៃនិងគុណភាពខែ្សផងដែរ។
៨. ទទួលសេវាកម្មញឹកញាប់
នាឡិកាដៃរបស់អ្នកត្រូវទទួលសេវាកម្មជាប្រចាំដើម្បីរក្សាភាពត្រឹមត្រូវ។ លើសពីនេះទៅទៀតការផ្តល់សេវាទៀងទាត់នឹងសម្រួលដល់គ្រឿងម៉ាស៉ីនដែលអាចកាត់បន្ថយការខូចខាតក្នុងរយៈពេលយូរ។ ប៉ុន្តែតាមច្បាប់ទូទៅអ្នកគួរតែយកនាឡិការបស់អ្នកទទួលសេវាកម្មរាល់ ២ ទៅ ៣ ឆ្នាំម្តង ត្រូវប្រាកដថាប្រើតែមជ្ឈមណ្ឌលសេវាកម្មដែលមានការអជ្ញាប័ណព្រោះបើទទួលសេវាកម្មមិនត្រឹមត្រូវអាចបង្កការខូចខាតកាន់តែធ្ងន់ធ្ងរ។
៩. ទុកចិត្តលើអ្នកជំនាញ
នៅពេលមានការសង្ស័យលោកអ្នកអាចសាកសួរមជ្ឈមណ្ឌលសេវាកម្មដែលមានការអជ្ញាប័ណដើម្បីទទួលបានការណែនាំទាក់ទងនឹងនាឡិការបស់អ្នកបាន។ ការព្យាយាមជួសជុលនាឡិកាដោយខ្លួនឯងអាចបណ្តាលឱ្យវាត្រូវធូលីកខ្វក់និងភាគល្អិតចូលដែលអាចធ្វើឱ្យខូចគ្រឿងម៉ាស៉ីន។
១០. យល់ពីដំណើរការនាឡិការបស់អ្នក
អ្នកចាំបាច់ត្រូវអានសៀវភៅណែនាំរបៀបប្រើប្រាស់នាឡិការបស់អ្នកឬសួរអ្នកជំនាញនាឡិការបស់យើងណាមួយសម្រាប់ព័ត៌មានលម្អិតអំពីដំណើរការនៃនាឡិកា ព្រោះពួកគេមានជំនាញពិសេសដែលអាច សារ៉េឬពិនិត្យមុខងារនៃនាឡិកា ការប្រើប្រាស់មិនបានត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងម៉ាស៉ីននាឡិកាបាន។