នៅពេលនិយាយដល់នាឡិកាមិនមែនមានន័យថាទំហំប៉ុនណាក៏អាចពាក់បាននោះទេ។ ជាក់ស្តែងអ្នកអាចពាក់នាឡិកាគ្រប់ទំហំប៉ុន្តែសួរថាមើលមកសមនឹងអ្នកដែរឬទេ? ដូច្នេះតើអ្នកជ្រើសរើសទំហំត្រឹមត្រូវសម្រាប់កដៃរបស់អ្នកយ៉ាងដូចម្តេច? សូមអានដើម្បីស្វែងយល់។

 

ទំហំនៃតួ

នាឡិកាធំឬតូចអាស្រ័យនឹងទំហំនៃតួរបស់នាឡិកា យ៉ាងណាក៏ដោយមុខកាត់តួនៃនាឡិកាតែមួយមិនអាច កំណត់បានថាតើនាឡិកាមួយនឹងសមនឹងកដៃរបស់អ្នកឬទេ។ វិធីសាស្រ្តរហ័សដើម្បីពិនិត្យមើលថាតើនាឡិកាមួយណាធំជាងកដៃរបស់អ្នកគឺត្រូវក្រឡេកមើលទំហំនៃចន្លោះខ្សែនាឡិកា។ ប្រសិនបើខ្សែកោងឡើង ដូច្នេះវាមិនសមទេព្រោះខ្សែរបស់អ្នកនឹង «អណ្តែត» នៅពីលើកដៃរបស់អ្នក។

មិនមានច្បាប់ច្បាស់លាស់ទេសម្រាប់ការជ្រើសរើសទំហំតួនាឡិកាសម្រាប់កដៃរបស់អ្នក។ គ្រប់គ្នាតែងមានរូបរាងពិសេសដែលពួកគេនឹងជ្រើសរើសជាមួយនាឡិកានីមួយៗ ដូច្នេះវិធីល្អបំផុតដើម្បីរកឱ្យឃើញថា តើនាឡិកាមួយណាដែលសាកសមសម្រាប់អ្នកគឺត្រូវដាក់វានៅកដៃរបស់អ្នកដើម្បីទទួលបានរូបរាងនិងអារម្មណ៍ល្អ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់បានការណែនាំមុនពេលនឹងមកហាងរបស់យើង យើងបានបង្កើតគំរូដែលអាចព្រីនចេញបានសម្រាប់អ្នកដើម្បីសាកល្បងទំហំផ្សេងៗ។

កម្រាស់នៃតួ

កម្រាស់នៃតួគឺជាកត្តាដែលអាចដឹងថានាឡិកាសាកសមនឹងដៃរបស់អ្នកឬអត់។ តាមធម្មតាប្រសិនបើតួនាឡិកាក្រាស់នឹងមើលទៅឃើញធំជាងដៃរបស់អ្នក នោះអ្នកហ្នឹងមានអារម្មណ៍ថាគ្មានភាពងាយស្រួលនៅពេលដែលពាក់នៅលើដៃរបស់អ្នកនោះទេ។ ម្យ៉ាងទៀតកម្រាស់តួនៃនាឡិកាដែលស្តើងគឺងាយស្រួលក្នុងការមើលម៉ោងនៅពេលដែលពាក់បិទបាំងនៅក្រោមដៃអាវ។

 

ប្រភេទខ្សែនាឡិកា

ជាការពិតណាស់ជម្រើសប្រភេទខ្សែនាឡិកាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អតិថិជន ប៉ុន្តែទំហំកដៃរបស់ អ្នកក៏ជាផ្នែកមួយនៃការជ្រើសរើសខ្សែដែរ ព្រោះថាប្រសិនបើអ្នកមានកដៃធំក្រាស់ អ្នកប្រាកដជាត្រូវជ្រើស រើសយកប្រភេទខ្សែដែលអាចបន្ថែមតំណដើម្បីឱ្យត្រូវនឹងកដៃរបស់អ្នកដែរ ឬក៏ត្រូវចោះបន្ថែមរន្ឋសម្រាប់ ប្រភេទខ្សែស្បែក ខ្សែជ័រ ឬខ្សែក្រណាត់អាស្រ័យទៅតាមជម្រើសកដៃរបស់អ្នក។

ក៏ដូចគ្នាទៅនឹងការផ្លាស់ប្តូរខ្សែថ្មីសម្រាប់នាឡិកាចាស់ៗដែរ ប្រៀបបានដូចជាការផ្លាស់ប្តូរម៉ូដនាឡិកាថ្មីអញ្ចឹង។

ដើម្បីស្វែងយល់បន្ថែមក៏ដូចជាទទួលបាននូវខ្សែនាឡិកាដៃដ៏ល្អនោះ លោកអ្នកអាចសាកសួរពីអ្នកជំនាញនៅក្នុងហាងរបស់យើងបាន ប្រសិនបើលោកអ្នកចង់ដឹងពីទំហំដោយខ្លួនឯង នេះគឺជាការណែនាំដែលអាចព្រីន បាន។