H. Moser & Cie. The Endeavour Tourbillon Concept Tiger’s Eye

H. MOSER & CIE ភ្លើងពន្លឺនៅក្នុងភ្នែកខ្លា

ការឆ្លុះបញ្ចាំងពីពន្លឺពណ៌ចែងចាំង៖ H. Moser & Cie. នាំមកនូវប្រភេទត្បូងរបស់ Tiger’s Eye មកវិញដែលបង្ហាញពីភាពស្រស់ស្អាតនិងអាថ៌កំបាំងនៅក្នុងម៉ូឌែលផ្តាច់មុខដែលមាននៅក្នុងឯកសារយោង២ Endeavour Tourbillon របស់ Tiger’s Eye ផ្តោតទៅលើត្បូងធម្មជាតិដ៏ល្អលើការបកស្រាយបែបទំនើបប៉ុន្តែថ្លៃថ្នូរនិងឆើតឆាយ។ ទាំងនិមិត្តសញ្ញានិង indices និងកន្លែងប្រាប់ថ្ងៃខែនៅចំម៉ោង ៦ គឺសម្រាប់បង្កើនមួយនាទីរបស់ flying tourbillon និងផ្ទៃមុខរបស់ Endeavour Tourbillon Concept Tiger’s Eye ដែលផ្តល់នូវត្បូងប្រៀបបានផ្ទាំងក្រណាត់ទទេដើម្បីបង្ហាញពីសោភ័ណភាព។

Tiger’s Eye គឺជាប្រភេទមីក្រូគ្រីស្តាល់រ៉ែត្បូងខៀវរួមផ្សំជាច្រើន។ ត្បូង semi-precious stone នេះត្រូវបានបង្កើតឡើងពីអាម៉ូស្យូស ហើយសរសៃដែលត្រូវបានជំនួសដោយស៊ីលីកាមួយផ្នែកដែលវិវដ្ដតាមធម្មជាតិដែលគេស្គាល់ថាជា “pseudomorphosis” ។ វាគឺជាសរសៃដែលត្រូវបានគេដាក់នៅក្នុងស្រទាប់ល្អៗ ដែលធ្វើឱ្យមានពណ៌ប្តូរទៅមកហាក់ដូចជាថ្មនេះមានជីវិត។ Tiger’s Eye មានឈ្មោះអាថ៌កំបាំងនិងពណ៌គួរឱ្យទាក់ទាញជាច្រើនប្រភេទខុសៗគ្នា មានពណ៌ពីប្រផេះ ខៀវទៅត្នោតមាស រហូតដល់ត្នោតក្រហម។ ផ្នែកពណ៌ខៀវនៃត្បូងដែលពណ៌របស់វាចេញមកពីសរសៃក្រូកូលីយ៉ូតនិងស៊ីលីកាត្រូវបានគេស្គាល់ថាជា Falcon’s Eye ។នៅពេលដែលត្បូងធម្មជាតិមានពណ៌ក្រហមវាត្រូវបានគេហៅថា Ox’s Eye ។

Tiger’s Eye ត្រូវបានគេជឿថាផ្តល់ការការពារនិងជានិមិត្តរូបនៃទំនុកចិត្តលើខ្លួនឯងនិងការធានាសុខភាពល្អនិងវិបុលភាពដោយសារតែសារធាតុរ៉ែនៃពន្លឺព្រះអាទិត្យដ៏គួរឱ្យចាប់អារម្មណ៍ហើយត្រូវបានគេកំណត់ជាលក្ខណៈសម្បត្តិរបស់ Esoteric រាប់មិនអស់។ ទាហានមកពីចក្រភពរ៉ូមធ្លាប់ពាក់វានៅករបស់ពួកគេដើម្បីការពារខ្លួនក្នុងពេលប្រយុទ្ធ។ នៅសម័យងងឹតក្នុងយុគសម័យកណ្តាល វាត្រូវបានគេគិតថាអាចជួយការពារពីអំពើអាក្រក់។ មិនត្រឹមតែប៉ុណ្ណោះនិមិត្តសញ្ញាលើត្បូងនេះមានសោភ័ណភាពដែលទាក់ទាញការចាប់អារម្មណ៍របស់ H. Moser & Cie. ហើយលោក Edouard Meylan ជានាយកប្រតិបត្តិពន្យល់ថា “Tiger’s Eye គឺជាការបកស្រាយឡើងវិញដោយធម្មជាតិនៃផ្ទៃមុខនាឡិការបស់ Moser fumé ដែលជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យីហោ។បន្ទាត់ផ្ដេករបស់វាផ្តល់នូវតុល្យភាពហើយវាជាត្បូងដ៏រស់រវើកដែលហាក់ដូចជាមានជីវិតនៅពេលត្រូវនឹងពន្លឺ។ ភាពសម្បូរបែបដ៏លម្អិតរបស់វាត្រូវបានបង្ហាញបន្តិចម្តងៗ វាពិតជាគួរឱ្យសរសើរពេលមើលពីជ្រុងផ្សេងៗនឹងឃើញភាពស្រស់ស្អាតរបស់វា ដូចនាឡិកា Moser ដែរ។ ជាមួយនឹងម៉ូឌែល Endeavour Tourbillon Concept Tiger’s Eye យើងចង់បង្កើនភាពចែងចាំងរបស់ Tiger’s Eye ដោយប្រើវិធីសាស្រ្តដ៏ទំនើប។ ទសវត្សរ៍ឆ្នាំ១៩៧០ជាប្រភពនៃការបំផុសគំនិតដ៏អស្ចារ្យសម្រាប់យើង ការរចនានិងសោភ័ណភាពដ៏ពេញនិយម។ Tiger’s Eye មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលនោះ ហើយវាត្រូវបានគេដាក់បង្ហាញនៅក្នុងចំណោមនាឡិការជាច្រើនជាមួយនឹងម៉ូដ Baroque ឬ Rococo។ យើងបានជ្រើសរើសការបកស្រាយផ្ទុយគ្នា បែបតិចតួច និងជឿជាក់ជាមួយនឹងផ្ទៃមុខ Tiger’s Eye ដោយមិនមានឡូហ្គូ ឬ indices ហើយមានលម្អជាមួយនឹង flying tourbillon នៅចំម៉ោង ៦។

Endeavour Tourbillon Concept Tiger’s Eye មាន២ប្រភេទដូចជា៖ មាសពណ៌សនិងFalcon’s Eye ឬមាសក្រហមនិងOx’s Eye។ នាឡិកានីមួយៗមានតែ៥០ប៉ុណ្ណោះដែលត្រូវផលិតឡើងដោយសារតែផលលំបាកក្នុងការស្វែងរកត្បូងដែលមានបន្ទាត់ប៉ារ៉ាឡែលនិងភាពស្មុគស្មាញក្នុងការផលិតផ្ទៃមុខនាឡិកា។ ដោយសារគ្រប់ត្បូងរបស់ Tiger’s Eye មានភាពខុសប្លែកពីគ្នាហើយការបង្កើតឡើងនឹងមានតែមួយគ្មាន២។ សិក្ខាសាលានេះនឹងផលិតនាឡិកាប្រហែល២០ក្នុងមួយឆ្នាំម្តង។

ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន calibre HMC 804។ ភាពអស្ចារ្យនៃភាពវៃឆ្លាតម៉ាស៊ីនស្វ័យប្រវត្តិនេះត្រូវបានបំពាក់ដោយបេះដូងនាឡិការាបស្មើ២ដែលរចនានិងផលិតដោយក្រុមហ៊ុនខាងក្នុងផ្ទាល់។ អរគុណចំពោះគូរបស់បេះដូងនាឡិកាដូចគ្នានេះដែលគ្រប់ចំណុចទំនាញនៃម៉ាស៊ីននាឡិកានៅលើ spring បានកែសំម្រួលពេលត្រូវបង្កើននិងត្រូវបានកាត់បន្ថយធ្វើឱ្យប្រសើរឡើង ទទួលបាននូវភាពត្រឹមត្រូវនិងពេលវេលាស្មើគ្នាក្នុងការបន្តភាពឥតខ្ចោះនេះ។ ពិតជាគួរឱ្យចាប់អារម្មណ៍និងស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក Endeavour Tourbillon Concept Tiger’s Eye មានភាពចែងចាំងដូចភ្នែករបស់ឆ្មាធំ។ H. Moser & Cie. ជាកម្មសិទ្ធិតែមួយគត់ដែលបន្តយក Haute Horlogerie ។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក