BOVET 1822–Unrivaled Engineering Brilliance

យីហោ BOVET បានបង្កើតឡើងក្នុងឆ្នាំ ១៨២២ ទទួលបានជោគជ័យភ្លាមនៅទូទាំងពិភពលោក។ បងប្អូន Bovet បាននាំមកនូវ សិល្បៈតុបតែងដូចជាគំនូរខ្នាតតូច ការឆ្លាក់ និងការដាំត្បូង ក្នុងកម្រិតឧត្តមភាពដែលមិនគ្មានគូប្រៀបរហូតដល់សព្វថ្ងៃនេះ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ យីហោ BOVET ក៏បានបង្កើតនូវភាពច្នៃប្រឌិតថ្មីរបស់ខ្លួនទាំងបច្ចេកទេស និង សោភ័ណភាព។ បងប្អូន Bovet ក៏ត្រូវបានគេទទួលស្គាល់ដំបូងគេដែលមានតួនាឡិកាអាចមើលឃើញគ្រឿងម៉ាស៊ីនខាងក្នុង។

លោក Pascal Raffy បានទិញ យីហោមួយនេះ ក្នុងនាមជាម្ចាស់តែមួយគត់ក្នុងឆ្នាំ 2001 ក្នុងគោលបំណងការពារ និងទ្រទ្រង់នូវជំនាញនៃកំណប់ទ្រព្យនេះ ដែលមិនអាចរកបានពីកន្លែងផ្សេង។ នៅក្នុងការកត់ត្រារបស់គាត់បានប្រមូលផ្តុំនូវវិជ្ជាជីវៈនិងនិតិវិធីទាំងអស់ក្នុងការផលិត នាឡិកាដោយការគោរពចំពោះសិល្ប:ហត្ថកម្មប្រពៃណីនៃការផលិតនាឡិកាខ្ពស់។ តួនាឡិកា ផ្ទៃមុខ ទ្រនិចនិងគ្រឿងម៉ាស៊ីនត្រូវបានផលិតឡើងដោយក្រុមហ៊ុនផ្ទាល់។

ការផលិតគ្រឿងម៉ាស៊ីនមានបុគ្គលិកសិប្បករចំនួន ៦៥ នាក់ ដែលមានតួនាទី ៤៣ ផ្សេងគ្នា។ ការប្រមូលផ្តុំជំនាញទាំងនេះអាចធ្វើឱ្យដំណើការផលិត សមាសធាតុនីមួយៗ ដូចជាបេះដូងនាទ្បិកាតាមបែបប្រពៃណីដែលមានតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះនៅជុំវិញ ពិភពលោកកំពុងមានជំនាញនេះ។ ជំនាញពិសេសរបស់សិប្បករគឺត្រូវបានគេស្គាល់ហើយម៉ាកនាឡិកាជាច្រើន បានទាក់ទាញពួកគេឱ្យផ្គត់ផ្គង់គ្រឿងបន្លាស់ផ្ទាល់ខ្លួន ដូចជាក្រុមហ៊ុនក្នុងវិស័យវេជ្ជសាស្រ្ត អេឡិចត្រូនិកនិងអាកាសចរណ៍ដែលសុទ្ធតែល្បីដោយស្តង់ដាច្បាស់លាស់។

អ្នកផលិតតួនាឡិកាទាំងអស់សុទ្ធតែមានជំនាញខាងផ្នែកសិល្បៈ និង បច្ចេកទេសដើម្បីផលិតនូវផ្នែកទាំងនេះ។

សូមអរគុណចំពោះឯករាជ្យភាពនិងភាពប៉ិនប្រសប់គ្រប់ផ្នែកទាំងអស់ដែលមានក្នុងនាឡិកា យីហោ BOVET តែមួយគត់នៅក្នុងពិភពនាឡិកា។

ទស្សន:វិជ្ជានេះផ្តល់ឱ្យ យីហោ BOVET ជាកន្លែងតែមួយគត់នៅក្នុងពិភពផលិតនាឡិកាដ៏ប្រណីតដោយកំណត់ពីទំហំនៃពេលវេលាដ៏ល្អបំផុតដូចដែលបានឃើញពានរង្វាន់និងរង្វាន់ចំនួន ៤០ ដែលយីហោបានទទួលក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ។ ជាងនេះទៅទៀត ការផលិតនាឡិកាបុរាណបែបសិប្បនិម្មិតរបស់បុព្វបុរស រាប់បញ្ចូលអារម្មណ៍នៃការច្នៃប្រឌិតដែលបង្ហាញដោយប៉ាតង់ចំនួន ១៧ ដែលបាន ដាក់តាំងពីឆ្នាំ ២០០៦ ។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក