H. Moser & Cie. Endeavour Concept Minute Repeater Tourbillon Aqua Blue

H. MOSER & CIE. – CONTEMPORARY TRADITION

Neuhausen am Rheinfall – ថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022

ដោយលើកសរសើរដល់អ្នកជំនាញដែលមានវ័យចំណាស់តាមបែបសហសម័យយ៉ាងម៉ឺងម៉ាត់ H. Moser & Cie. បានដាក់ឱ្យដំណើរការបន្ទះម៉ាស៊ីនថ្មីតូចមួយ នៅក្នុងស៊ុំមុខនាឡិកាមាសក្រហម 5N អង្កត់ផ្ចិត 40mm ។ ស្របទៅនឹងទស្សនវិជ្ជាបែបសាមញ្ញបំផុតរបស់វា ក្រុមហ៊ុនផលិតបានស្រង់ចេញនូវភាពសំបូរបែបនៃភាពស្មុគស្មាញនេះ ដោយ បង្ហាញពីផ្នែកម៉ាស៊ីនសំឡេងតូច ដ៏ស្មុគស្មាញសម្រាប់ម៉ោង និងនាទីនៅលើផ្ទៃមុខនាឡិកា។ ឃ្មោះ និងញញួរដែលធ្លាក់មក យ៉ាងស៊ីសង្វាក់គ្នាអម​ជាមួយ​នឹង​ការ​រាំ​នៃ Tourbillon អណ្តែតលើផ្ទៃដ៏អស្ចារ្យ ។ ដោយបានដកចេញពីឡូហ្គោ និងសន្ទស្សន៍ ផ្ទៃមុខនាឡិកាផ្តល់នូវផ្ទៃខាងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះការរចនានេះ ដែលបង្កើតឡើងដោយពណ៌ប្រដេញ “Grand Feu” នៃពណ៌ថ្មីស្រឡាង Aqua Blue។

ជាមួយនឹងម៉ូឌែល Endeavour Concept Minute Repeater Tourbillon Aqua Blue នេះដែរ H. Moser & Cie. បង្ហាញពីភាពស្មុគ្រស្មាញបំផុតមួយក្នុងការបង្កើតច្នៃនាឡិកាបែបលក្ខណៈបុរាណ និងរ៉ូមែនទិកបំផុតមួយ ហើយបញ្ចូលនូវ Tourbillon អណ្តែតលើផ្ទៃដ៏អស្ចារ្យបង្ហាញនូវគ្រាប់វ៉ាល់ (waltz) ដែលកំពុងវិល។ ដោយបានទាក់ទាញការយកចិត្តទុកដាក់ចំពោះផ្នែកម៉ាស៊ីនសំឡេងតូចមួយ ក្នុងនោះក៏មាននូវការកំណត់ទីតាំងដែលមានរាងឃ្មោះរាង និងញញួរទាំងពីរ នៅផ្នែកខាងផ្ទៃមុខ នៅក្នុងការរចនាយ៉ាងថ្មីស្រឡាងមួយ។ ការធ្វើបែបនេះបានគឺពាក់ព័ន្ធនឹងការយកឈ្នះលើបញ្ហាប្រឈមបច្ចេកទេសជាច្រើន។ ជាពិសេស សំឡេងរោទ៍ (ដែលត្រូវបានដាក់នៅកម្រិតមួយដើម្បីរក្សាភាពល្អិតល្អន់នៃបំណែក) ត្រូវតែកោង ដើម្បីកុំឱ្យរំខានដល់ Tourbillon ដែលអណ្តែត និងដើម្បីគោរពដល់គោលដៅរួមរបស់ H. Moser & Cie. ក្នុងការរក្សាការរចនាឲ្យនៅតែមានលក្ខណៈសាមញ្ញ។

បរិមាណការងារដ៏ច្រើនបានដាក់បញ្ចូលទៅក្នុងការបង្កើតស៊ុំមុខទំហំ 40 មីលីម៉ែត្រ ដែលមានពណ៌មាសក្រហម ឬទីតានីញ៉ូម ដើម្បីបង្កើនប្រសិទ្ធភាពសំឡេង និងសម្រេចបាននូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងកម្រិតសំឡេង ភាពរស់រវើក និងភាពសុខដុមរមនាផងដែរ។

ស៊ុំមុខកណ្តាលត្រូវបានពង្រីកដល់អតិបរមា ដើម្បីអាចដាក់បន្ទះម៉ាស៊ីនបាន ខណៈពេលដែលអាចអនុញ្ញាតឱ្យមានទំហំគ្រប់គ្រាន់ដើម្បីបង្កើតប្រអប់សំឡេងផងដែរ។ បែបនេះបានពង្រីកការបន្លឺសំឡេងនៃម៉ោង និងនាទី ដោយឃ្មោះពីរ ទៅលើញញួរពីរដែលធ្លាក់មក ដែលត្រូវបានលើកឡើងដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយគ្រាប់បង្វិលផ្សេងៗគ្នា។ ហើយដោយសារតែភាពអេឡេហ្គង់គឺជាធាតុសំខាន់សម្រាប់ H. Moser & Cie. ម៉ូឌែល Endeavor Concept Minute Repeater Tourbillon Aqua Blue ត្រូវបានរចនាឡើងដោយរក្សាទំហំ និងសមាមាត្រដែលមានតុល្យភាពយ៉ាងល្អឥតខ្ចោះ។

នៅ​ម៉ោង​ប្រាំមួយគត់ Turbillon អណ្តែលលើផ្ទៃមួយ​នាទី​អាច​មើល​ឃើញ​នៅ​ពី​ក្រោយគ្រោង​ឆ្អឹងនៃគ្រាប់ម៉ាស៊ីន។ ក្នុងលក្ខណៈបែបសហសម័យ Turbillon ហាក់ដូចជាអណ្តែតដោយគ្មានទម្ងន់នៅពីលើផ្ទៃមុខពណ៌ថ្លា “Grand Feu” ។ ដោយចាប់ផ្តើមជាមួយនឹងលំនាំដែលបានបញ្ចូលទៅក្នុងស្រទាប់មាស ហាក់ដូចជាត្រូវបានដំ មានសារធាតុពណ៌ចំនួនបួនផ្សេងគ្នាត្រូវបានលាងជម្រុះ កម្ទេចឱ្យម៉ត់ល្អ បន្ទាប់មកលាបពីលើដើម្បីបង្កើតបែបផែនលក្ខណៈពណ៌ ប្រដេញ (ombré effect) ។ ការធ្វើបែបនេះបានត្រូវចំណាយពេលប្រហែល 1 ម៉ោងដោយមានការប្រុងប្រយ័ត្នបំផុតដើម្បីឱ្យបានរលោងល្អ ដើម្បីលាបសារធាតុពណ៌ដោយយកចិត្តទុកដាក់ ដោយធ្វើការបន្ថែមទៅលើម្តងមួយៗដើម្បីឱ្យពណ៌អុកស៊ីតកម្ម និងរលាយចូលគ្នានៅពេលកំដៅនៅក្នុងឡ ដោយគ្មានភីកសែល។ ស៊ុំផ្ទៃមុខរលោងពណ៌ថ្លា “Grand Feu” ត្រូវតែបាញ់ចំនួន 12 ដង ដើម្បីបង្កើតលក្ខណៈអត្តសញ្ញាណរបស់ H. Moser & Cie. Fumé ។ ស៊ុំផ្ទៃមុខនីមួយៗមានលក្ខណៈពិសេសរៀងខ្លួន។ ការសម្រេចចុងក្រោយគឺពិតជាគួរឱ្យកត់សម្គាល់ ដោយមាន លក្ខណៈសហសម័យ ជាមួយនឹងវាយនភាពដ៏ទាក់ទាញជាពិសេស និងពណ៌លាំៗ ពណ៌ខៀវ Aqua Blue ដែលក្រុមហ៊ុនផលិតផ្អែកលើ Schaffhausen អនុញ្ញាតឱ្យបង្ហាញដោយខ្លួនឯង ដោយគ្មានស្លាកសញ្ញា ឬសន្ទស្សន៍ អ្វីឡើយ។

កម្លាំងជំរុញនៅពីក្រោយការបង្កើតដ៏ពិសេសនេះគឺ HMC 904 hand-wound calibre ដែលជាបន្ទះម៉ាស៊ីនថ្មីមួយដែលមានភាពស្រស់ស្អាតទទួលបានការកោតសរសើរតាមរយៈផ្នែកផ្សេងៗនៃសន្ទះគ្រោងឆ្អឹងរបស់វា។ បែបសណ្ឋានរបស់ម៉ូឌែលនេះដំណើរការឡើងវិញនូវសោភ័ណភាពបែបបុរាណទៅជារចនាម៉ូឌតិចតួចបែប minimalism និងសាមញ្ញបំផុត ដោយបន្ថែមការច្នៃចុងក្រោយនៃភាពអេឡេហ្គង់ទៅនឹងម៉ូឌែលថ្មីមួយនេះ។

រចនាម៉ូឌផ្ទាល់ខ្លួន និងប្លែកពីគេរបស់ H. Moser & Cie. ទៅលើ Haute Horlogerie ។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក