ការរចនាថ្មីរបស់ H. Moser & Cie. និង MB&F សម្រាប់កម្មវិធី Only Watch

ម៉ូឌែល Streamliner ដែលមានលក្ខណៈប្លែកពិសេស
នៅពេលដែល Maximilian Büsser និង Edouard Maylan សហការដៃគូរនឹងគ្នា នោះនឹងមានអ្វីថ្មីកើតឡើងជាមិនខាន! ប្រធានតំណាងនៃ MB&F និង H. Moser & Cie. ដែលជាក្រុមហ៊ុនឯករាជ្យលក្ខណៈគ្រួសាររបស់ប្រទេសស្វីស ជាបុគ្គលដែលមានចិត្តមុះមុត តែងតែយកចិត្តទុកដាក់លើផលិតផលរបស់ខ្លួន។ បន្ទាប់ពីកិច្ចសហការដែលទទួលបានជោគជ័យយ៉ាងលើសលុប Max និង Edouard មានបំណងរួមសហការនឹងគ្នាជាថ្មីម្ដងទៀត ដើម្បីជាជំនួយដល់ការស្រាវជ្រាវប្រឆាំងនឹងជម្ងឺគ្រុនស្វិតដៃជើង ដែលផ្ដើមដឹកនាំដោយ Only Watch។ ហើយសម្រាប់កិច្ចសហការលើកទី២នេះ ដូចនឹងឆ្នាំ២០២០ដែរ ម៉ាកយីហោទាំងពីរនឹងរួមគ្នាដើម្បីបង្កើតម៉ូឌែលនាឡិកាដ៏មានគុណភាពមួយ។ លក្ខណៈពិសេសមួយគ្រឿងនេះ MB&F និង H. Moser & Cie. មានគំនិតបណ្ដុះស្មារតីដូចគ្នាមួយ ដែលនឹងធ្វើឲ្យសាធារណៈរីករាយជាមួយនៃសិល្បៈសម្ដែងដែលផ្ដោតលើការបង្ហាញជាសម្លេង។ 

DJ panda ដែលមានរូបរាងតូច 
ការដាក់ឈ្មោះដោយ H. Moser X MB&F Streamliner Pandamonium ម៉ូឌែលថ្មីនេះ ត្រូវបានបង្កើតដោយសម្ដៅទៅលើទីក្រុង Pandemonium ជាពាក្យដែលប្រើសម្រាប់បកស្រាយពីស្ថានភាពចលាចល មិនមានសណ្ដាប់ធ្នាប់ និងច្របូកច្របល់។ តួអក្សរ «a» ដែលត្រូវបានជំនួសដោយអក្សរ «e» គឺជាសញ្ញាបង្ហាញពីរូបឆ្លាក់សត្វខ្លាឃ្មុំ Panda តូចមួយ ដែលត្រូវបានដាក់តែងលម្អនៅលើផ្ទៃមុខ ដែលជាសត្វតំណាងឲ្យ MB&F ដូចដែល Max បានបកស្រាយថា «រាល់ការបង្កើតថ្មីសម្រាប់កម្មវិធី Only Watch គឺជាឱកាសមួយសម្រាប់ MB&F ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់កុមារ ជាពិសេសកុមារទាំងនោះដែលទទួលបានរកគ្រោះពីជម្ងឺគ្រុងស្វិតដៃជើង។ សត្វតំណាងខ្លាឃ្មុំ Panda របស់យើង ដំបូងត្រូវបានបង្កើតឡើងជាសញ្ញាសម្គាល់សម្រាប់កម្មវិធី Only Watch ក្នុងឆ្នាំ២០១១ ឆ្នាំ២០២១ ក៏ដូចជាក្នុងឆ្នាំ២០២៣ផងដែរ។ ហើយនេះក៏ជាឱកាសដែលអ្នកទាំងអស់គ្នាអាចសម្រាកកាយពីពិភពលោកពិត និងដាក់ខ្លួនក្នុងពិភពចម្រៀងផងដែរ។​» សម្រាប់ H. Moser & Cie. និង MB&F ពួកគេយល់ឃើញថាការកម្សាន្តគឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ 

ម៉ាស៊ីននាឡិកាដែលផុសចេញពីបាត និងរ៉េស្ស័រ២ជាន់ 
ការយកលំនាំតាម Legacy Machine ម៉ាស៊ីននាឡិកាត្រូវបានដាក់នៅចំកណ្ដាលសម្រាប់ម៉ូឌែលមួយនេះ។ គ្រឿងបង្គុំម៉ាស៊ីននេះ គឺជាចំណុចដ៏សំខាន់មួយក្នុងការផលិតនាឡិកាសម្រាប់លោក Max Büsser និងមានបំពាក់ដោយរ៉េស្ស័រ២ជាន់ដែលជាផលិតផលរបស់ Precision Engineering AG។ ជាមួយនឹងការប្រើប្រាស់រ៉េស្ស័រ២ជាន់ដែលត្រូវបានឆ្លងកាត់ការផលិតដោយម៉ត់ចត់ បានធ្វើឲ្យម៉ាស៊ីនដំណើរការបានយ៉ាងសុក្រិតត្រឹមត្រូវទៀងទាត់ ដែលជួយជម្រុញដល់ការបង្កើតផលិតផលដែលភាពល្អឥតខ្ចោះ។ លើសពីនេះទៅទៀត ការប្រើប្រាស់រ៉េស្ស័រ២ជាន់ ក៏ជួយកាត់បន្ថយដល់បញ្ហានូវភាពមិនប្រក្រតីនៃម៉ាស៊ីន ដែលភាគច្រើនកើតឡើងទៅលើម៉ាស៊ីនដែលប្រើរ៉េស្ស័រ១ជាន់ប៉ុណ្ណោះ។

ភាពឆ្លាតវៃនៃការបង្កើតដែលពង្រឹងគុណភាពនៃសម្លេង 
ជាមួយនឹងប្រភេទស៊ុមដែកដែលភ្ជាប់ទៅនឹងខ្សែនាឡិកា ស៊ុមខាងក្រៅដែលមានរូបរាងកោង ត្រូវបានបំពាក់ដោយគ្រីស្ទាលខៀវរាងកោង។ ម៉ូឌែលនេះក៏មានភាពធន់នឹងទឹកទៅដល់ ៥០ ម៉ែត្រផងដែរ។ ការរក្សានូវរូបរាង និង ភាពកោងដែលឃើញមានក្នុងម៉ូដ Streamliner គឺមិនមែនជាការបន្ថែមថ្មីនោះទេ។ ក្បាលរុយ ដែលប្រើសម្រាប់បង្វិលទ្រនិចនាទីរបស់ម៉ាស៊ីន និងត្រូវបានដាក់លើ Teflon runner ដើម្បីធានាពីភាពងាយស្រួលនៃការប្រើប្រាស់ ត្រូវបានបំពាក់លើបន្ទះម៉ាស៊ីនមេដើម្បីកាត់បន្ថយភាពចង្អៀតនៅលើផ្ទៃម៉ាស៊ីន។ នៅកណ្ដាលនៃស៊ុមត្រូវបានរចនាអោយមានលំហទូលាយខាងក្នុងដើម្បីដាក់បន្ទះម៉ាស៊ីន ហើយថែមទាំងមានទីតាំងគ្រប់គ្រាន់សម្រាប់ដាក់ប្រអប់សម្លេងផងដែរ។ 

គំនូរចម្លាក់ 3D 
អ្វីដែលប្លែកសម្រាប់ម៉ូឌែលមួយនេះ គឺម៉ាស៊ីននាឡិកា HMC 906 ផលិតឡើងដោយដៃជារាង 3D ដែលត្រូវបានធ្វើជាគ្រោងដើម្បីបង្ហាញពីផ្នែកមួយចំនួនទៀតរបស់ម៉ាស៊ីន។ ដោយសារតែមានការពិបាកក្នុងការដាក់ម៉ាស៊ីនពីផ្នែកខាងក្រោម ដូចនឹងប្រភេទនាឡិកាទូទៅ ការរៀបចំតំឡើងសម្រាប់ម៉ូឌែលនេះត្រូវបានរចនាជាថ្មីឡើងវិញ។ 

កិច្ចសហការមិត្តភាព 
ជាចុងបញ្ចប់ Edouard Meylan បានបញ្ជាក់ថា « H. Moser X MB&F Streamliner Pandemonium ដែលជាភាពជោគជ័យនៃអ្នកជំនាញ២រូប ដែលផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាម៉ូឌែលតែមួយគត់នៅក្នុងពិភពលោកដែលជាសមិទ្ធិផលនៃដំណើរការវិវត្តន៍មួយរួមមានទាំម៉ាស៊ីន និងទ្រនិចមានរូបរាងប្លែកពិសេសដែលត្រូវបានបង្កើតសម្រាប់កម្មវិធី Only Watch និងផ្ដល់ឱកាសឲ្យយើងបង្ហាញពីស្នាដៃដ៏ល្អឥតខ្ចោះនេះ»។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក