Hublot Classic Fusion x Takashi Murakami All Black

CLASSIC FUSION TAKASHI MURAKAMI ALL BLACK

នៅពេលនាឡិកាក្លាយជាពន្លឺមួយនៃសិល្បះ ម៉ូឌែល Classic Fusion Takashi Murakami All Black បានក្លាយជាចំណុចដ៏សំខាន់មួយសម្រាប់តភ្ជាប់ពិភពទាំងពីរនេះ។​ សម្រាប់ការសហការលើកទីមួយជាមួយនឹងវិចិត្រករសហសម័យរបស់ជប៉ុន Hublot បានរំកិលសិល្បះនៃភាពច្នៃប្រឌិតថែមមួយកម្រិតទៀតតាមរយៈការបង្កើតម៉ូឌែលថ្មីដែលផ្តោតទៅលើបរិបទជុំវិញនិមត្តសញ្ញាសិល្បះរបស់លោក Murakami ដែលជារូប “ផ្កាញញឹម” ។

Hublot ស្រឡាញ់គាំទ្រសិល្បះ!​ យើងមានគ្រោង មុនពេលយើងបង្កើតវា។​ យើងគូរ មុនពេលបង្ហាញ។ យើងនាំយកភាពសប្យាយ មុនពេលយើងក្រោកឈរ។ សិល្បះគឺជាមូលដ្ឋានគ្រឹះនៃសកម្មភាពទាំងអស់របស់ យើងវាក៏ជាសច្ចភាពដែលក្រុមហ៊ុនផលិតរបស់ Hublot ​បានប្រកាន់ខ្ជាប់តាមរយៈបាវចនាដែលពោលថា “សិល្បះនៃការរួមបញ្ចូលគ្នា”។ ក្រុមហ៊ុនផលិតនាឡិកាមួយនេះ តែងតែលើកទឹកចិត្តលើស្មារតីច្នៃប្រឌិតល្អៗជានិច្ច។ ក្រុមសមាជិករបស់យើងពេលនេះក៏មានការចូលរួមពីសមាជិកថ្មីមួយរូប ដែលជាវិចិត្រករអន្តរជាតិមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក នោះគឺលោក Takashi Murakami។ រចនាបថទំនើបរបស់លោកបានផ្តល់នូវការឆ្លុះបញ្ជាំងដ៏ប៉ិនប្រសប់រវាងប្រពៃណីជប៉ុននិង សិល្បះវប្បធម៌សម័យទំនើប។ លោកបានសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលនេះ ដោយការរួមបញ្ចូលនៃគោលគំនិតបែបសម័យទំនើបឈានមុខជាមួយនឹងបច្ចេកទេសបែបប្រពៃណីបុរាណជប៉ុនដូចជា ស្លឹកឈើមាសជាដើម។ លោកក៏បានក្លាយជាតារាល្បីប្រចាំពិភពសិល្បះសហសម័យដោយសារតែលោកបានបង្កើតចលនាលើកស្ទួយសិល្បះដ៏ល្បីមួយដែលមានឈ្មោះថា Superflat។​

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Takashi Murakami ទៅកាន់កន្លែងផលិតផ្ទាល់របស់ក្រុមហ៊ុន Hublot កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានជំរុញឲ្យលោកយល់ដឹងយ៉ាងស៊ីជម្រៅលើដំណើរការនៃការផលិត និងការច្នៃម៉ូតនាឡិកានីមួយៗ។ នេះជាមូលហេតុដែលបំផុសនូវរចនាបថប្រកបដោយភាពច្នៃប្រឌិតលើម៉ូឌែល Classic Fusion Takashi Murakami ដែលមានការរួមផ្សំជាមួយ នឹងនិមិត្តសញ្ញាគោលផ្កាញញឹមរបស់លោក Murakami។ លក្ខណៈពិសេសនេះផងដែរមានបង្ហាញទាំងនៅក្នុងនិងនៅលើនាឡិកា។ អរគុណចំពោះប្រព័ន្ធដំណើរការដ៏ប៉ិនប្រសប់ដែលច្នៃដោយវិស្វកររបស់ Hublot ដែលបានធ្វើឲ្យស្រទាប់ផ្កានៅលើនាឡិកាអាចវិលបាន។ ចំណុចកណ្តាលនៃផ្កាញញឹមត្រូវបានដាក់ពីលើកញ្ចក់ត្បូងកណ្តៀងដែលបង្កើតជាលក្ខណ 3D យ៉ាងសាកសម្យបំផុតទៅនឹងស្នាមញញឹមដែលលយចេញនៅលើនោះ។

នាឡិកាម៉ូឌែល Classic Fusion Takashi Murakami All Black គឺជាម៉ូតមួយក្នុងចំណោមម៉ូតល្បីៗប្រចាំម៉ាក Hublot ដែលមានឈ្មោះថាម៉ូដ “All Black” ច្នៃឡើងនៅឆ្នាំ ២០០៦។ ក្រោយមកគេក៏បានសម្គាល់ឃើញថាម៉ូឌ All Black ក៏ជាម៉ូឌដែលលោក Murakami តែងតែប្រើជាប្រចាំផងដែរ។ នៅលើស្រទាប់ផ្កាមានដាំគ្រាប់ពេជ្រពណ៌ខ្មៅចំនួន ៤៥៦ គ្រាប់ និងនៅលើមុខចំនួន ១០៧ គ្រាប់ ដើម្បី បង្កើតនូវលក្ខណៈកាន់តែលេចធ្លោ និងកាន់តែច្បាស់។

ក្រុមហ៊ុនផលិតនាឡិកានៅទីក្រុង Nyon បានដំឡើងម៉ាស៊ីន Unico នៅក្នុងនាឡិកាជាមួយនឹងម៉ូតដែលជានិមិត្តសញ្ញា Classic Fusion ដែលជាគ្រឿងម៉ាស៊ីនផ្តល់ថាមពលបម្រុងរហូតដល់ ៧២ ម៉ោង។ ចំពោះកិច្ចសហការលើកដំបូងរវាង Hublot និងវិចិត្រករជនជាតិជប៉ុនម៉ូឌែល Classic Fusion Takashi Murakami All Black នឹងក្លាយជាតម្រូវការដ៏ចាំបាច់របស់អ្នកស្រឡាញ់នាឡិកា ដោយសារតែការផលិតម៉ូឌែលនេះមានចំនួនកំណត់ត្រឹមតែ ២០០ គ្រឿងតែប៉ុណ្ណោះ។​

លោក Takashi Murakami មិនត្រឹមតែជាតារាអន្តរជាតិនៅក្នុងរង្វង់សិល្បះសហសម័យនោះទេគាត់ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។ គាត់បានធ្វើអោយការលាយបញ្ចូលរវាងសិល្បះ និងវប្បធម៌សម័យទំនើបកាន់តែមានភាពល្បីល្បាញ។ វាជាកិត្តិយសសម្រាប់ពួកយើងដែលគាត់បានចូលរួមជាមួយក្រុមអគ្គរដ្ឋទូត របស់ពួកយើង។ យើងពិតជារីករាយនឹងការសម្ភោធស្នាដៃសិល្បះនៃនាឡិកានេះណាស់!”

-Ricardo Guadalupe
CEO របស់ Hublot

នៅពេលដែលខ្ញុំបានទៅទស្សនារោងចក្រផលិតរបស់ Hublot នៅក្នុងប្រទេសស្វីសជាលើកដំបូងខ្ញុំបានដឹងថា ចំណេះដឹងបែបប្រពៃណី ភាពជាក់លាក់ បច្ចេកវិទ្យាបែបទំនើប និងសល្បះហត្ថកម្មបានគួបផ្សំបញ្ចូលគ្នាដើម្បីបង្កើតបានជានាឡិកាមួយ។ ការបញ្ចូលសិល្បះរបស់ខ្ញុំជាផ្នែកមួយនៃការបង្កើតនាឡិកាទាំងនេះប្រៀបដូចជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។”

-Takashi Murakami
វិចិត្រករសហសម័យ

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក