Hublot Big Bang Integral Ceramic

HUBLOT CERAMIC IN ITS INTEGRAL ELEMENT

4 NEW SHADES TAKE YOU ON A COLOURFUL TRIP AROUND THE WORLD

Big Bang Integral Ceramic នៅក្នុងធាតុរបស់វា។ ការលាយបញ្ចូលគ្នា៖ បែប monobloc បែប monomaterial បែប monochrome ។ តើ​អ្វី​ដែល​ធ្វើ​ឱ្យនាឡិកា​នេះ​មាន​លក្ខណៈ​រួម? ទីមួយ ស្ថាបត្យកម្ម monobloc និងខ្សែដៃរួមបញ្ចូលគ្នាទៅក្នុងស៊ុំ ទីពីរ វាជា monomaterial ផលិតពីសេរ៉ាមិច និងទីបី ពណ៌ monochrome ថ្មី ៤ ក្នុងនោះមានពណ៌ខៀវទឹកប៊ិច ពណ៌ទឹកសមុទ្រ ពណ៌ខ្សាច់ និងពណ៌បៃតងចាស់។ តើអ្នកត្រៀមខ្លួនសម្រាប់ការធ្វើដំណើរហើយឬនៅ?

នៅក្នុងឆ្នាំ២០២០ – រយៈពេល ១៥ ឆ្នាំបន្ទាប់ពីការបើកដំណើរការរួចមក – ម៉ូឌែលឈ្មោះថា Big Bang ត្រូវបានដាក់ដំណើរការនៅក្នុងកំណែទម្រង់ដែលមានរួមជាមួយនូវខ្សែ។ វាជាស្ថាបត្យកម្មរួមបញ្ចូលគ្នា សម្រាប់ការច្នៃម៉ូដបញ្ចូលគ្នា។ ជាងនេះទៅទៀត វាក៏ជាសោភ័ណភាពដ៏ល្អឯកមួយសម្រាប់ម៉ូឌនាឡិកាដៃ ដែលមានការស្នាមក្រិតបន្ទាត់យ៉ាងច្បាស់ល្អ និងមានការលាយបញ្ចូលយ៉ាងពេញលេញនៅក្នុងសេរ៉ាមិច លើកលែងតែគន្លាក់តំណខ្សែទៅនឹងស៊ុំនាឡិកា គ្រាប់បង្វិលទ្រនិច និងស៊ុំនៅខាងលើនាឡិកាតែប៉ុណ្ណោះ ដែលស្រោបជ័រ។

ដោយសារតែកន្លងមកមានការបង្កើតច្នៃនូវម៉ូឌនេះ ទើប Hublot បានរង្កឹលព្រំដែននៃការប្រើសេរ៉ាមិចថែម មួយកម្រិតទៀត តាមរយៈការបង្កើនភាពធន់នឹងការកកិតឆូតនៃវត្ថុធាតុនេះ និងបង្កើននូវកម្រិតភាពដិតនៃ ពណ៌របស់វា ជាមួយនឹងការរក្សានូវទម្ងន់យ៉ាងស្រាល ដែលជាកត្តាដែលធ្វើឲ្យម៉ូឌែលនេះងាយស្រួលពាក់ និងផ្តល់នូវភាពស្រស់បំព្រងដោយសារតែមានចរន្តកំដៅទាប និងមិនមានប្រតិកម្មដល់ស្បែក។

ម៉ូឌែល Hublot សេរ៉ាមិចមួយនេះក៏មានរួមបញ្ចូលនូវ Big Bang Integral នៅក្នុងធាតុផ្សំរបស់វាផងដែរ ដោយនាំមកនូវពណ៌ប្រដេញគ្នាចំនួន ៤ ថ្មីៗសម្រាប់ជាជម្រើសដល់អតិថិជន។ ហើយវាស្ថិតក្នុងការ ផលិតមានកំណត់ ឬហៅថា Limited Edition ដែលមានតែ ២៥០ គ្រាប់តែប៉ុណ្ណោះក្នុងជម្រើសនៃពណ៌ នីមួយៗ ដែលក្នុងនោះមានពណ៌សរុបចំនួន ៤ ដែលតំណាងឲ្យធាតុ ទឹក ដី និង ឈើ។ ធាតុទាំងនេះអាចនាំអ្នកធ្វើដំណើរផ្សងព្រេងទៅកាន់ជុំវិញពិភពលោក តួយ៉ាងដូចជាពណ៌ខៀវទឹកប៊ិចមកពី សួន Majorelle Garden និងវិថីនៃ Chefchaouen ក្នុងប្រទេសម៉ូរូកូ ទីក្រុងពណ៌ខៀវនៃ​ Jodhpur ក្នុងរដ្ឋរ៉ាចាស្ថាន មេឃខៀវដូចទឹកសមុទ្រពី South Seas ពណ៌ខ្សាច់ពីវាលខ្សាច់ និងឆ្នេរសមុទ្រនៃ Caribbean និងពណ៌បៃតងចាស់ដូចព្រៃពីព្រៃត្រូពិច។

ជម្រើសទាំង ៤ នេះមានស៊ុំទំហំ ៤២ មីលីម៉ែត្រ ដែលត្រៀមខ្លួនស្រេចក្នុងការនាំអ្នកទៅកាន់ដំណើរផ្សងព្រេង ដោយមិនបាច់ឈប់ចំនួន ៧២ ម៉ោង ដែលតាមដានដោយចលនាផលិតរបស់ UNICO V2​ ។ វាក៏ត្រូវបានបំពាក់ជាមួយនឹងព្យាស HUB1280 ដែលបង្ហាញពីការរចនាម៉ូឌស្លីមជាងមុន កំណែច្នៃថ្មី ការផ្គុំកាន់តែងាយ ក៏ដូចជាការពង្រឹងភាពងាយស្រួលមើល និងមុខងារផងដែរ។ ម៉ូឌែលនេះក៏មានជាមួយ ខ្សែដៃរួមបញ្ចូលគ្នាដែលមានតំណភ្ជាប់ជារាងមុខកាត់ ៣ ជ្រុង ជាមួយនឹងផ្ទៃមុខម៉ដ្ឋរលើបទៀតផង។ ការរចនាល្អឯកនៃ Big Bang Integral Ceramic ត្រូវបានរំលេចដោយភាពទាក់ទាញជក់ចិត្តដោយសារ តែពណ៌និងផ្ទៃទាំងនេះ។

សូមធ្វើការ​ណាត់ជួបនៅថ្ងៃនេះ

ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ នៃនាឡិកាក្នុងក្តីស្រមៃរបស់លោកអ្នក